ក្រោយ​ជួយ City ឈ្នះ ៦-៣ Grealish ថា ខ្លួន​អាច​កម្ទេច​​ខ្សែ​ការពារ​ទាំង​អស់​ក្នុង​លោក

admin

ខ្សែ​បម្រើ​ប្រយុទ្ធ Jack Grealish បាន​ទាត់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​​មួយ​គ្រាប់​ជួយ Manchester City យក​ឈ្នះ​ដល់​ទៅ ៦-៣ លើ​ក្រុម RB Leipzig ក្នុង​ការ​​ពាន​រង្វាន់ UCL។

 

នេះ​ជា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ពាន​​​នៅតំបន់​អឺរ៉ុបសម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ​។ ហើយ​គេថែម​ទាំង​រក​​គ្រាប់​បាន​ទៀត នាំ​ក្រុម​លោក Pep Guardiola ឈ្នះ​ធំធេង​ក្នុង​ការ​ប្រកួត​បើក​ឆាក។ Grealish រក​បាន​គ្រាប់​ទី​៤​ក្នុង​ចំណោម​ទាំង​៦​គ្រាប់​របស់ City តាម​រយៈ​ការ​អូស​ ទាញ​ទាត់​បញ្ចូល​ទី​យ៉ាង​ស្អាត។

ក្រោយ​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ក្នុង​កីឡដ្ឋាន Etihad Stadium កីឡាករ Grealish បាន​បញ្ចេញ​អារម្មណ៍​រីករាយ​និង​និយាយ​ថា​ គេ​អាច​កម្ទេចខ្សែ​ការពារ​ទាំង​អស់​សម្រាប់​បាល់​១ទល់​នឹង​១ នៅ​តំបន់​ប្រយុទ្ធ​ខាង​ឆ្វេង។

 

 

សរុប​៦​គ្រាប់​របស់ Man City ធ្វើ​បាន​ដោយ​កីឡាករ Nathan Ake, Riyad Mahrez, Jack Grealish, Joao Cancelo, Gabriel Jesus និង Nordi Mukiele របស់ RB Leipzig ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង៕

ប្រភព៖ Dailymail

Next Post

ប្រធាន​ La Liga៖ Real គ្មាន​ថ្ងៃ​ដូច​ PSG នោះ​ទេ​ ដោយ​សារ​តែ​ PSG លេង​ខូច​គេ​

លោក​ Javier Tebas ប្រធាន​លីគ​កំពូល​អេស្ប៉ាញ​បាន​និយាយ​​នៅ​ក្នុង​កម្មវិធី​មួយ​រៀប​ចំ​ដោយ​ La Liga ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​ រិះគន់​វាយ​ប្រហារ​ចំៗ​ទៅ​លើ​ក្លឹប​ Paris Saint Germain ​ដោយ​ថា​ក្លឹប​ Real Madrid គ្មាន​ថ្ងៃ​ដូច​ក្លឹប​បារាំង​មួយ​នេះ​ទេ​ ដោយ​សារ​តែ​ក្លឹប​បារាំង​មួយ​នេះ​លេង​ខូច​គេ​។     ទាក់​ទង​នឹង​ការ​វាយ​ចាយ​ទៅ​ក្លឹប​បារាំង​ខាង​លើ​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​សម្រាប់​លោក​ Tebas ទេ។ លោក​ប្រធាន​មួយ​នេះ​តែង​រិះ​គន់​ PSG កន្លង​មក​ ទាក់​ទង​នឹង​ការ​ចាយ​វាយ​ និង​ច្បាប់​ទម្លាប់​ហិរញ្ញវត្ថុ​នៅ​លីគ​កំពូល​បារាំង​នានា​ ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ដោយ​រដ្ឋាភិបាល​បារាំង​ក្នុង​កំឡុង​វិបត្តិកូវីដ-១៩​នេះ​​។ ខណៈ​​នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​លោក​វិញ​ គឺ​អ្វី​ៗ​ក្លឹប​ខ្លួន​ឯង​ជា​អ្នក​ជ្រោមជ្រែង​ខ្លួន​ឯង​។ ទាក់​នឹង​រឿង​នេះ​លោក​បាន​និយាយ​ថា​ បាល់ទាត់​អេស្ប៉ាញ​អត់​មាន​ខូច​ខាត​អន់​ថយ​។ ក្នុង​កំឡុង​ពេល​​វិបត្តិ​នេះ​ Real ទប់ទល់​បាន​ល្អ​ជាង​គេ​តាម​រយៈ​កាត់​ប្រាក់​ខែ​ តែ​ម៉េច​ក៏​ដោយ​​ពួក​គេ​គ្មាន​ថ្ងៃ​ដូច​ PSG នោះ​ទេ​ព្រោះ​ PSG លេង​ខូច​។ ពួក​គេ​មាន​ថវិកា​រហូត​ដល់​ជាង​ ៧០៨លាន​ដុល្លារ​ចំណាយ​ក្នុង​មួយ​ឆ្នាំ​ក្នុង​ពេល​នេះ​ ដែល​នេះ​ជា​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ​។ ណា​មួយ​ Real មិន​មែន​ជា​ក្លឹប​របស់​រដ្ឋ​ផង​ អញ្ចឹង​ពួក​គេ​គ្មាន​ថ្ងៃ​ធ្វើ​អញ្ចឹង​បាន​ឡើយ​។ បើ​តាម​ការ​លើក​ឡើង​របស់​ Tebas ដដែល​នេះ​កាល​ពី​ពេល​ថ្មី​ៗ​ថា […]