Joe Cole សរសើ​ Lukaku ថា​ជា​អ្នក​​សម្លាប់​ដ៏​ច្បាស់​របស់ Chelsea ​​នឹង​អាច​​ជា​ Top Scorer នៅ​ UCL

admin

អតីត​ខ្សែ​ការពារ​របស់​ Chelsea និង​ជម្រើសជាតិ​អង់គ្លេស Joe Cole បាន​និយាយ​សរសើ​ទៅ​កាន់​ខ្សែ​ប្រយុទ្ធ​របស់​តោខៀវ​នា​ពេល​​បច្ចុប្បន្ន​ Romelu Lukaku ​ថា​​ជា​អ្នក​សម្លាប់​ដ៏​ច្បាស់​ និង​អាច​ជាប់​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ (Top Scorer ) នៅ​ UEFA Champioins League នា​រដូវ​កាលនេះ​។

 

Lukaku បាន​​តែត​បញ្ចូល​​ទី​នៅ​នាទី​ទី​៦៨ ក្រោយ​ពេល​​ខ្សែ​ការពារ Cesar Azpilicueta ​​លើក​ពី​ស្លាប​ ដើម្បី​យក​ឈ្នះ​ទៅ​លើ​ក្រុម ​Zenit St Petersburg ១-០ ក្នុង​ជំនួប​បើក​ឆាក​សន្សំ​​ពិន្ទុ​ក្នុង​ពូល​ H ​នៅ​ទឹក​ដី Stamford Bridge​ ។ ក្រោយ​ការ​យក​ឈ្នះ​នេះ​អតីត​ខ្សែ​ការពារ Joe Cole ​បាន​សរសើ​ដល់​ទម្រង់​លេង​របស់​ Lukaku ថា​ល្អ​ខ្លាំង​មែនទែន ​ដើម្បី​ការពារ​ជើង​ឯក​ UEFA Champions League ​រដូវ​កាល​នេះ​ក្រោម​ការដឹក​នាំ​របស់លោក Thomas Tuchel ។

​​​​​​​​​​Lukaku រក​បាន​៤​គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​៤​ប្រកួត​​ក្រោយ​ពេល​ចូល​រួម​ជា​មួយ Chelsea កាល​ពី​ដើម​រដូវ​កាល​ក្នុង​តម្លៃ​៩៨​លាន​ផោន​។ ​​ក្រោយការ​បង្ហាញ​ទម្រង់​លេង​ល្អ​យប់​មិញ Joe Cole បាន​និយាយ​ថា « Lukaku នឹង​​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ UCL រដូវ​កាល។ ពេល​នេះ​ Lukaku ​ជា​អ្នក​សម្លាប់​ និង​ជា​អ្នក​បញ្ចប់​ទី​ដ៏​ល្អ​ឥតខ្ចោះ​របស់​តោខៀវ​​»។

​កាល​ពីពេល​កន្លង​ទៅ​អ្នក​ដែល​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​នៅ UEFA Champions League ត្រូវ​បាន​គេ​ដឹង​ថា ​មាន​តែ Ronaldo និង Messi ប៉ុន្តែ​​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​ឃើញ​ថា​​មាន​ Neymar, Lewandowski និង Erling Haaland ​ជា​ដើម​៕

 

 

 

ប្រភព៖ Dailymail 

Next Post

បើ​មិន​អាច​ឈ្នះ​ពាន​រដូវ​កាល​នេះ​ Ole ​ទំនង​ជា​ត្រូវ​បណ្ដេញ​ចេញ ​

​លោក​ Ole Gunnar Solskjaer ​ទំនង​ជា​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​នៅ​ចប់​រដូវ​កាល​នេះ ​ប្រសិន​បើ​មិន​អាច​នាំ​ក្រុម​បិសាច​ក្រហម Manchester United ​ឈ្នះ​ពាន​រង្វាន់​បាន​ទេ​នោះ។     ​ក្រុម​បិសាច​ក្រហម​បាន​បើក​រដូវ​កាល​ថ្មី​ក្នុង​ពាន​រង្វាន់ UEFA Champions League ​មិន​បាន​ល្អ​នោះ​ទេ ​ដោយ​ពួកគេ​លេង​ចាញ់​ក្រុម Young Boys ​ក្នុង​លទ្ធផល ​២-១។ ​ដោយ​ការ​ប្រកួត​នោះ ​ខាង​ក្រុម Man Utd ​មាន​ខ្សែ​ការពារ​ម្នាក់​ទទួល​បាន​កាត​ក្រហម​ផង​ដែរ។ ​ខណៈ​ដែល​១​គ្រាប់​របស់​ក្រុម​នៅ​អង់គ្លេស​នេះ ​ធ្វើ​បាន​ដោយ Cristiano Ronaldo ​ទៀត។         ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​ក្នុង​ពាន​ធំ UCL ​នេះ​ហើយ ​លោក​ Rio Ferdinand ​វិភាគ​ថា​តំណែង​របស់​លោក Ole ​ទំនង​ជា​ពិបាក​រក្សា​ណាស់​រហូត​ដល់​ចប់​រដូវ​កាល​នេះ ប្រសិន​បើ​លោក​នៅ​តែ​បន្ដ​ដឹក​នាំ​មិន​បាន​ល្អ។ មួយ​វិញ​ទៀត​បើ​នៅ​ចប់​រដូវ​កាល​នេះ ​ក្រុម Man Utd ​មិន​អាច​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​បាន​ទេ […]