​ក្រោយ​ចាញ់ Bayern ​៣-០ ​នៅ UCL ​តើលោក Koeman និយាយបែបណា…

admin

​លោក Ronald Koeman ​បាន​លើក​បញ្ហា​កីឡាករ​របួស​នៅ​តំបន់​ប្រយុទ្ធ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ​៣-០ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

 

​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ Bayern Munich ៣-០ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ E នៃ​ព្រឹត្តិការណ៍ UEFA Champions League ​​កាល​ពី​យប់​មិញ​នេះ​នៅ​ទឹក​ដី Camp Nou ​ប្រទេស​អេស្ប៉ាញ​។ ​ក្នុង​ស្ថិតិ​ចាញ់​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ម្ចាស់​ផ្ទះ​គ្មាន​ស៊ុត​ចំ​គោលដៅ​ក្រុម​ភ្ញៀវ​សូម្បី​​​១​ជើង​។ ដោយ​នេះ​ជា​កំណត់ត្រា​មិន​ល្អ​មួយ​សម្រាប់ Barcelona ​ព្រោះ​ក្លឹប​នេះ​ពី​មុន​មក​គ្រប់គ្រង​បាល់ ​និង​បង្កើត​ឱកាស​ច្រើន​ទោះ​ជា​ប៉ះ​ក្រុម​ណា​ក៏​ដោយ។

 

 

​និយាយ​ពី​បញ្ហា​ប្រកួត​ខាង​លើ ​លោក Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​ថា​៖ “ខ្ញុំ​មាន​ប្រយុទ្ធ​តែ​៣​នាក់​ទេ​សម្រាប់​ជ្រើសរើស។ ជា​ការ​ពិត​យើង​ចង់​លេង​ប្រកួត​ឱ្យ​បាន​ល្អ​ជាង​នេះ ប៉ុន្តែ​មាន​ភាព​ខុស​គ្នា​ក្នុង​គុណភាព​របស់​ពួកគេ។ ​វា​ខុស​គ្នា​ខ្លាំង​ជាមួយ​កីឡាករ​បម្រុង​ផង​ដែរ។ យើង​មាន​កីឡាករ​ច្រើន​ជាមួយ​អនាគត​ដ៏​ល្អ​នៅ​ពេល​ខាង​មុខ ប៉ុន្តែ​ពេល​នេះ​យើង​ត្រូវ​ការ​កីឡាករ​ត្រលប់​ពី​របួស​មក​វិញ​សិន។ យើង​ចាប់​ផ្ដើម​ល្អ ប៉ុន្តែ​មាន​បញ្ហា​នៅ​ប្រយុទ្ធ។ ​យើង​មិន​សំណាង​សម្រាប់​គ្រាប់​ទី​១ ហើយ​ចាប់​ពី​មាន​គ្រាប់​ទី​២​ទៅ វា​កាន់​តែ​ពិបាក។ រហូត​មក​ដល់​ពេល​នេះ ​ពួកគេ​ជា​ក្រុម​ល្អ​ជាង​យើង”៕

ប្រភព៖ Dailymail

Next Post

Joe Cole សរសើ​ Lukaku ថា​ជា​អ្នក​​សម្លាប់​ដ៏​ច្បាស់​របស់ Chelsea ​​នឹង​អាច​​ជា​ Top Scorer នៅ​ UCL

អតីត​ខ្សែ​ការពារ​របស់​ Chelsea និង​ជម្រើសជាតិ​អង់គ្លេស Joe Cole បាន​និយាយ​សរសើ​ទៅ​កាន់​ខ្សែ​ប្រយុទ្ធ​របស់​តោខៀវ​នា​ពេល​​បច្ចុប្បន្ន​ Romelu Lukaku ​ថា​​ជា​អ្នក​សម្លាប់​ដ៏​ច្បាស់​ និង​អាច​ជាប់​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ (Top Scorer ) នៅ​ UEFA Champioins League នា​រដូវ​កាលនេះ​។   Lukaku បាន​​តែត​បញ្ចូល​​ទី​នៅ​នាទី​ទី​៦៨ ក្រោយ​ពេល​​ខ្សែ​ការពារ Cesar Azpilicueta ​​លើក​ពី​ស្លាប​ ដើម្បី​យក​ឈ្នះ​ទៅ​លើ​ក្រុម ​Zenit St Petersburg ១-០ ក្នុង​ជំនួប​បើក​ឆាក​សន្សំ​​ពិន្ទុ​ក្នុង​ពូល​ H ​នៅ​ទឹក​ដី Stamford Bridge​ ។ ក្រោយ​ការ​យក​ឈ្នះ​នេះ​អតីត​ខ្សែ​ការពារ Joe Cole ​បាន​សរសើ​ដល់​ទម្រង់​លេង​របស់​ Lukaku ថា​ល្អ​ខ្លាំង​មែនទែន ​ដើម្បី​ការពារ​ជើង​ឯក​ UEFA Champions League ​រដូវ​កាល​នេះ​ក្រោម​ការដឹក​នាំ​របស់លោក Thomas Tuchel ។ […]