Pochettino ​ឆ្លើយ​បែប​ណា ​ក្រោយ​គេ​ថា PSG ​អាច​ឈ្នះ​ UCL ​ពេល​មាន Messi

admin

​ក្រុម PSG ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ​ហើយ ដោយ​ប៉ះ​ជាមួយ​ក្រុម Club Brugge ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ។

 

 

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ PSG ​ទំនង​ជា​នឹង​ដាក់​ប្រយុទ្ធ​៣​នាក់​ឱ្យ​លេង​ជុំ​គ្នា​ហើយ​គឺ Lionel Messi , Neymar ​និង Kylian Mbappe ​ព្រោះ​តាំង​ពី Messi ​មក​ពួកគេ​មិន​ទាន់​បាន​លេង​ជុំ​គ្នា​នៅ​ឡើយ​ទេ។ ​ដោយ​គំនិត​នេះ ​អ្នក​ចាត់ការ​ Pochettino ​ក៏​យល់​ស្រប ​ហើយ​ដឹង​ច្បាស់​ថា​អ្នក​គាំទ្រ​ចង់​ឃើញ​ពួកគេ​ទាំង​៣​នាក់​លេង​ជាមួយ​គ្នា​ដែរ។ តែ​រឿង​មួយ​ដែល​អតីត​អ្នក​ចាត់ការ​ក្រុម Spurs ​នៅ​មិន​ទាន់​យល់​ស្រប​នោះ គឺ​ការ​លើក​ឡើង​ថា​មាន Messi ​ក្រុម PSG ​ដឹង​តែ​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។

 

 

​ដោយ​លោក Pochettino ​បាន​និយាយ​ថា​ក្នុង​ការ​ប្រកួត UCL ​សុទ្ធ​តែ​មាន​ក្រុម​ខ្លាំង​ច្រើន ​ដូច្នេះ​វត្ដមាន Messi ​ក៏​មិន​អាច​ធានា​បាន​ថា​ដឹង​តែ​ឈ្នះ​ពាន​នេះ​បាន​ឡើយ។ ជាក់​ស្ដែង​លោក​បាន​លើក​ពី​ក្រុម Chelsea ​របស់​អង់គ្លេស​ដែល​កំពុង​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​ក្រុម​ការពារ​​តំណែង​ជើង​ឯក UCL ​នេះ ​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង PSG ​ទៅ​ទៀត​លើ​ការ​ទិញ​កីឡាករ​ថ្មី​ចូល។ ​ជា​លទ្ធផល ពួកគេ​ក៏​កាន់​តែ​ល្អ​ជាង​រដូវ​កាល​មុន​មែន ជា​ពិសេស​តំបន់​ប្រយុទ្ធ​ដែល​មាន Lukaku ​កំពុង​នាំ​លេង ​និង​រក​បាន​៤​គ្រាប់​ក្នុង​៤​ប្រកួត​មក​នេះ៕

 

 

ប្រភព៖ puckermob   

Next Post

​ក្រោយ​ចាញ់ Bayern ​៣-០ ​នៅ UCL ​តើលោក Koeman និយាយបែបណា...

​លោក Ronald Koeman ​បាន​លើក​បញ្ហា​កីឡាករ​របួស​នៅ​តំបន់​ប្រយុទ្ធ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ​៣-០ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។   ​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ Bayern Munich ៣-០ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ E នៃ​ព្រឹត្តិការណ៍ UEFA Champions League ​​កាល​ពី​យប់​មិញ​នេះ​នៅ​ទឹក​ដី Camp Nou ​ប្រទេស​អេស្ប៉ាញ​។ ​ក្នុង​ស្ថិតិ​ចាញ់​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ម្ចាស់​ផ្ទះ​គ្មាន​ស៊ុត​ចំ​គោលដៅ​ក្រុម​ភ្ញៀវ​សូម្បី​​​១​ជើង​។ ដោយ​នេះ​ជា​កំណត់ត្រា​មិន​ល្អ​មួយ​សម្រាប់ Barcelona ​ព្រោះ​ក្លឹប​នេះ​ពី​មុន​មក​គ្រប់គ្រង​បាល់ ​និង​បង្កើត​ឱកាស​ច្រើន​ទោះ​ជា​ប៉ះ​ក្រុម​ណា​ក៏​ដោយ។     ​និយាយ​ពី​បញ្ហា​ប្រកួត​ខាង​លើ ​លោក Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​ថា​៖ “ខ្ញុំ​មាន​ប្រយុទ្ធ​តែ​៣​នាក់​ទេ​សម្រាប់​ជ្រើសរើស។ ជា​ការ​ពិត​យើង​ចង់​លេង​ប្រកួត​ឱ្យ​បាន​ល្អ​ជាង​នេះ ប៉ុន្តែ​មាន​ភាព​ខុស​គ្នា​ក្នុង​គុណភាព​របស់​ពួកគេ។ ​វា​ខុស​គ្នា​ខ្លាំង​ជាមួយ​កីឡាករ​បម្រុង​ផង​ដែរ។ យើង​មាន​កីឡាករ​ច្រើន​ជាមួយ​អនាគត​ដ៏​ល្អ​នៅ​ពេល​ខាង​មុខ […]