គ្រូ​ Inter​ ថា​នឹង​​បិទ​កីឡាករ​ Real ​រូបនេះអោយជាប់

admin

​លោក Simone Inzaghi ​គ្រូ​បង្វឹក​របស់​ក្រុម​ Inter Milan បាន​បង្ហើប​ពី​​គម្រោង​ក្នុង​ការ​លេង​ទល់​​ក្រុម​ស្ដេច​ស​ Real Madrid ​នៅ​​យប់​នេះ​ក្នុង​​កម្មវិធី​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ C ដែល​មិន​ផ្ដោត​សំខាន់​លើ​ការ​បិទ​ Karim Benzema ឬ​ Eden Hazard​ ឡើយ​​តែ​ផ្តោត​លើ​​ Vinicius Junior ។

 

​អតីត​គ្រូ​បង្វឹក​របស់​​ Lazio ​ខាង​លើ​បាន​និយាយ​ថា កីឡាករ​របស់​ Real Madrid ​ល្អ​ៗ​ណាស់​ ហើយ​លោក Ancelotti ​ជា​គ្រូ​បង្វឹក​ម្នាក់​​ដែល​ធ្លាប់​ធ្វើ​បានជោគជ័យ​នៅ UCL  ដូច្នេះ​ការ​យក​៣​ពិន្ទុ​ដ៏​សំខាន់​នៅ​យប់​នេះ​ជា​រឿង​ពិបាក​មួយ​សម្រាប់ Inter ។ ​​និយាយ​ពី​ចំណុច​ខ្លាំង​របស់ Real Madrid ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​មើល​ឃើញ​ថា Real មាន​ផ្លែ​ប្រយុទ្ធ​ល្អ​គឺ Vinicius Junior ​ដែល​ជា​​មុខ​សញ្ជា​គ្រោះ​ថ្នាក់​​កំពុង​តែ​​លេង​ល្អ​ខ្លាំង​​នៅ La Liga ​ដោយ​រក​បាន​៤​គ្រាប់​ក្នុង​ចំណោម​​ការ​បង្ហាញ​ខ្លួន​​ចំនួន​៤​ប្រកួត​។

​លោក​បន្ថែម​ថា​ Vinicius Junior ជា​កីឡាករ​ដែល​ Inter ​ត្រូវ​តែ​ប្រយ័ត្ន​ខ្ពស់​​គឺ​តាម​បិទ​មិន​អាច​មើល​រំលង​​បាន​។ ​ប៉ុន្តែ​​លោក​ក៏​នៅ​តែ​​មិន​អាច​ប្រហែស​ចំពោះ Benzema, Hazard និង Rodrygo Goes ដែល​ជា​គោលដៅ​បន្ទាប់​​។ ប្រវត្តិ​របស់​ក្រុម​ទាំង​ពីរ​គឺ​ប៉ះ​គ្នា​ចំនួន​៤​លើក​នៅ UCL គឺ Real Madrid ឈ្នះ​៣ Inter ឈ្នះ​១​លើក​៕ ​​​​

ប្រភព៖ Marca

Next Post

Pochettino ​ឆ្លើយ​បែប​ណា ​ក្រោយ​គេ​ថា PSG ​អាច​ឈ្នះ​ UCL ​ពេល​មាន Messi

​ក្រុម PSG ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ​ហើយ ដោយ​ប៉ះ​ជាមួយ​ក្រុម Club Brugge ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ។     ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ PSG ​ទំនង​ជា​នឹង​ដាក់​ប្រយុទ្ធ​៣​នាក់​ឱ្យ​លេង​ជុំ​គ្នា​ហើយ​គឺ Lionel Messi , Neymar ​និង Kylian Mbappe ​ព្រោះ​តាំង​ពី Messi ​មក​ពួកគេ​មិន​ទាន់​បាន​លេង​ជុំ​គ្នា​នៅ​ឡើយ​ទេ។ ​ដោយ​គំនិត​នេះ ​អ្នក​ចាត់ការ​ Pochettino ​ក៏​យល់​ស្រប ​ហើយ​ដឹង​ច្បាស់​ថា​អ្នក​គាំទ្រ​ចង់​ឃើញ​ពួកគេ​ទាំង​៣​នាក់​លេង​ជាមួយ​គ្នា​ដែរ។ តែ​រឿង​មួយ​ដែល​អតីត​អ្នក​ចាត់ការ​ក្រុម Spurs ​នៅ​មិន​ទាន់​យល់​ស្រប​នោះ គឺ​ការ​លើក​ឡើង​ថា​មាន Messi ​ក្រុម PSG ​ដឹង​តែ​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។     ​ដោយ​លោក Pochettino ​បាន​និយាយ​ថា​ក្នុង​ការ​ប្រកួត UCL […]