នោះ!PSG ​នឹង​ដាក់ Messi, Neymar និង Mbappe ​លេង​ប្រយុទ្ធ​៣​ទល់​ក្រុម​ Club Brugge

admin

​យោង​តាម L’Équipe ​របស់​បារាំង ​បាន​បញ្ជាក់​ថា​ក្រុម PSG ​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ Lionel Messi , Neymar ​និង Kylian Mbappe ​ឱ្យ​លេង​ជាមួយ​គ្នា​ហើយ​ក្នុង​ការ​ប្រកួត UEFA Champions League ​ទល់​ក្រុម Club Brugge ​។

 

​តាំង​ពី ​Messi ​មក​លេង​នៅ​ទឹក​ដី​បារាំង​មក ​រូបគេ​នៅ​មិន​ទាន់​បាន​ចាប់​ដៃ​គូ​ជាមួយ Neymar ​និង Mbappe ​នោះ​ទេ។ ​ដោយ​ប្រកួត​ដំបូង​នៅ​លីគ រូបគេ​ប្ដូរ​​ចូល​នោះ គឺ​ជំនួស Neymar ​ទៀត ​ទើប​មិន​ទាន់​បាន​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ​គ្នា។ ​តែ​សម្រាប់​ការ​ប្រកួត UCL ​នៅ​យប់​ស្អែក​ទល់​ក្រុម Brugge គេ​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ក្រុម PSG ​អាច​លេង​ជម្រើស​ដំបូង​ជាមួយ​គ្នា​បាន​ហើយ។

 

 

 

​លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​ក៏​បង្ហាញ​ទំនុក​ចិត្ត​ថា​អតីត​កីឡាករ Barcelona ​នឹង​ធ្វើ​បាន​ល្អ ​លេង​ដល់​កម្រិត​កំពូល​របស់​ខ្លួន​ជាមួយ​ក្រុម​បារាំង​នេះ​ដែរ។ ​ត្បិត​តែ​ប្រកួត​​ដំបូង​មិន​អាច​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​លោក​ជឿ​ថា​នា​ពេល​ខាង​មុខ​នេះ Messi ​នឹង​ជួយ​ក្រុម​បាន​ច្រើន ​សម្រេច​កិច្ចការ​ធំ​មិន​ខាន៕

ប្រភព៖ AS English

Next Post

គ្រូ​ Inter​ ថា​នឹង​​បិទ​កីឡាករ​ Real ​រូបនេះអោយជាប់

​លោក Simone Inzaghi ​គ្រូ​បង្វឹក​របស់​ក្រុម​ Inter Milan បាន​បង្ហើប​ពី​​គម្រោង​ក្នុង​ការ​លេង​ទល់​​ក្រុម​ស្ដេច​ស​ Real Madrid ​នៅ​​យប់​នេះ​ក្នុង​​កម្មវិធី​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ C ដែល​មិន​ផ្ដោត​សំខាន់​លើ​ការ​បិទ​ Karim Benzema ឬ​ Eden Hazard​ ឡើយ​​តែ​ផ្តោត​លើ​​ Vinicius Junior ។   ​អតីត​គ្រូ​បង្វឹក​របស់​​ Lazio ​ខាង​លើ​បាន​និយាយ​ថា កីឡាករ​របស់​ Real Madrid ​ល្អ​ៗ​ណាស់​ ហើយ​លោក Ancelotti ​ជា​គ្រូ​បង្វឹក​ម្នាក់​​ដែល​ធ្លាប់​ធ្វើ​បានជោគជ័យ​នៅ UCL  ដូច្នេះ​ការ​យក​៣​ពិន្ទុ​ដ៏​សំខាន់​នៅ​យប់​នេះ​ជា​រឿង​ពិបាក​មួយ​សម្រាប់ Inter ។ ​​និយាយ​ពី​ចំណុច​ខ្លាំង​របស់ Real Madrid ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​មើល​ឃើញ​ថា Real មាន​ផ្លែ​ប្រយុទ្ធ​ល្អ​គឺ Vinicius Junior ​ដែល​ជា​​មុខ​សញ្ជា​គ្រោះ​ថ្នាក់​​កំពុង​តែ​​លេង​ល្អ​ខ្លាំង​​នៅ La […]