អតីតខ្សែរការពាររបស់បាសា Alves ចេញ​ពី Sao Paulo បាត់​ហើយ ព្រោះ​តែ​ក្លឹប​ជំពាក់​​លុយ​​​​ខ្លួន​៣​លាន​​អឺរ៉ូ

admin

ខ្សែ​ការពារ​ស្ដាំ Dani Alves បាន​ចាកចេញ​ពី Sao Paulo បន្ទាប់​ពី​លេង​អស់​រយៈពេល​២​ឆ្នាំ ដោយ​សារ​តែ​ក្លឹប​គ្មាន​លទ្ធផល​បង់​ថ្លៃ​ពល​កម្ម​ឲ្យ​ខ្លួន។

 

 

 

កីឡាករ​វ័យ​៣៨​ឆ្នាំ​​ចូលរួម​ជាមួយ Sao Paulo ដោយ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៩ និង​បាន​ក្លាយ​ជា​កីឡាករ​​បាល់ទាត់​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​អាមេរិក​ខាង​ត្បូង។ មុន​ត្រឡប់​មក​កាន់​ប្រេស៊ីល Alves លេង​នៅ​ក្លឹប Paris Saint-Germain ក្នុង​ Ligue 1។

ប៉ុន្តែ​បើ​យោង​តាម​កាសែត Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ពេល​នេះ​បាន​ចេញ​ពី Sao Paulo ហើយ ព្រោះ​តែ​​គេ​មិន​បាន​ថ្លៃ​ពលកម្ម​ពេញ​ក្នុង​រយៈពេល​២​ឆ្នាំ​មក​ហើយ។ ខណៈ​ពេល​នេះ​ក្លឹប​នៅ​ជំពាក់​គេ​៣​លាន​អឺរ៉ូ​ទៀត។

កុងត្រា​របស់ Alves ជាមួយ Sao Paulo តាម​ពិត​ទៅ​នៅ​សល់​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ពេល​នេះ​គេ​បាន​ក្លាយ​ជា​កីឡាករ​នៅ​ទំនេរ​គ្មាន​ក្លឹប​លេង។ ស្របពេល​មាន​ការទាក់ទង​ផ្លាស់​ទៅ​លេង​នៅ​អាមេរិក៕

ប្រភព៖ Dailymail

Next Post

នោះ!PSG ​នឹង​ដាក់ Messi, Neymar និង Mbappe ​លេង​ប្រយុទ្ធ​៣​ទល់​ក្រុម​ Club Brugge

​យោង​តាម L’Équipe ​របស់​បារាំង ​បាន​បញ្ជាក់​ថា​ក្រុម PSG ​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ Lionel Messi , Neymar ​និង Kylian Mbappe ​ឱ្យ​លេង​ជាមួយ​គ្នា​ហើយ​ក្នុង​ការ​ប្រកួត UEFA Champions League ​ទល់​ក្រុម Club Brugge ​។   ​តាំង​ពី ​Messi ​មក​លេង​នៅ​ទឹក​ដី​បារាំង​មក ​រូបគេ​នៅ​មិន​ទាន់​បាន​ចាប់​ដៃ​គូ​ជាមួយ Neymar ​និង Mbappe ​នោះ​ទេ។ ​ដោយ​ប្រកួត​ដំបូង​នៅ​លីគ រូបគេ​ប្ដូរ​​ចូល​នោះ គឺ​ជំនួស Neymar ​ទៀត ​ទើប​មិន​ទាន់​បាន​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ​គ្នា។ ​តែ​សម្រាប់​ការ​ប្រកួត UCL ​នៅ​យប់​ស្អែក​ទល់​ក្រុម Brugge គេ​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ក្រុម PSG ​អាច​លេង​ជម្រើស​ដំបូង​ជាមួយ​គ្នា​បាន​ហើយ។