Rio ​ផ្ដាំ​ខ្សែ​ការពារ​នៅ​អង់គ្លេស​ប្រឹង​ឡើង ព្រោះ Ronaldo ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ឈឺ​ចាប់​

admin

Rio Ferdinand ​អតីត​ខ្សែ​ការពារ​ម្នាក់​នៅ​អង់គ្លេស ​បាន​ផ្ដាំ​ទៅ​ខ្សែ​ការពារ​តាម​បណ្ដា​ក្លឹប​ទាំង​អស់​ឱ្យ​ពង្រឹង​សមត្ថភាព ​និង​កាយ​សម្បទា​ឱ្យ​ខ្លាំង​ឡើយ​ដើម្បី​តតាំង​ជាមួយ Cristiano Ronaldo ​បើ​មិន​ដូច្នេះ​នឹង​ពិបាក​ហើយ។

 

 

​បើក​ឆាក​ការ​ប្រកួត​ខ្លួន​ជា​លើក​ទី​២​របស់ Ronaldo ​ទល់​ក្រុម Newcastle United ​កន្លង​ទៅ រូបគេ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន។ ​ខណៈ​ដែល​ការ​ប្រកួត​បន្ដ​បន្ទាប់​ទៅ​មុខ​ទៀត ​គេ​រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​នឹង​បន្ដ​ធ្វើ​បាន​ល្អ​ទៀត​មិន​ខាន ព្រោះ​មាន​មិត្ត​រួម​ក្រុម​ដែល​ជា​ខ្សែ​បម្រើ​ល្អ​ៗ​ច្រើន​ចាំ​ជួយ។

 

 

 

​សម្រាប់​ការ​ប្រកួត​ទៅ​មុខ​ទៀត Rio ​អតីត​ខ្សែ​ការពារ​ឆ្នើម​នៅ Premier League ​បាន​ព្រមាន​ទៅ​ខ្សែ​ការពារ​ក្រុម​ដទៃ​ទៀត​ផង​ដែរ។ ​លោក​ថា ​ពួកគេ​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ជាមួយ​កាយ​សម្បទា​ឱ្យ​បាន​ល្អ ​ទាំង​បាល់​លើ​និង​ក្រោម។ Ronaldo ​ដែល​ជំនាញ​បាល់​លើ​នឹង​ធ្វើ​ឱ្យ​ខ្សែ​ការពារ​ឈឺ​ចាប់​ប្រសិន​បើ​ខ្សែ​បម្រើ Man Utd ​(Pogba ​និង Bruno) លើក​បាល់​ឱ្យ​ល្អ​ៗ​ចូល​តំបន់​គ្រោះ​ថ្នាក់៕

 

 

 

ប្រភព៖ Dailymail

Next Post

អតីតខ្សែរការពាររបស់បាសា Alves ចេញ​ពី Sao Paulo បាត់​ហើយ ព្រោះ​តែ​ក្លឹប​ជំពាក់​​លុយ​​​​ខ្លួន​៣​លាន​​អឺរ៉ូ

ខ្សែ​ការពារ​ស្ដាំ Dani Alves បាន​ចាកចេញ​ពី Sao Paulo បន្ទាប់​ពី​លេង​អស់​រយៈពេល​២​ឆ្នាំ ដោយ​សារ​តែ​ក្លឹប​គ្មាន​លទ្ធផល​បង់​ថ្លៃ​ពល​កម្ម​ឲ្យ​ខ្លួន។       កីឡាករ​វ័យ​៣៨​ឆ្នាំ​​ចូលរួម​ជាមួយ Sao Paulo ដោយ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៩ និង​បាន​ក្លាយ​ជា​កីឡាករ​​បាល់ទាត់​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​អាមេរិក​ខាង​ត្បូង។ មុន​ត្រឡប់​មក​កាន់​ប្រេស៊ីល Alves លេង​នៅ​ក្លឹប Paris Saint-Germain ក្នុង​ Ligue 1។ ប៉ុន្តែ​បើ​យោង​តាម​កាសែត Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ពេល​នេះ​បាន​ចេញ​ពី Sao Paulo ហើយ ព្រោះ​តែ​​គេ​មិន​បាន​ថ្លៃ​ពលកម្ម​ពេញ​ក្នុង​រយៈពេល​២​ឆ្នាំ​មក​ហើយ។ ខណៈ​ពេល​នេះ​ក្លឹប​នៅ​ជំពាក់​គេ​៣​លាន​អឺរ៉ូ​ទៀត។ កុងត្រា​របស់ Alves ជាមួយ Sao Paulo តាម​ពិត​ទៅ​នៅ​សល់​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ពេល​នេះ​គេ​បាន​ក្លាយ​ជា​កីឡាករ​នៅ​ទំនេរ​គ្មាន​ក្លឹប​លេង។ ស្របពេល​មាន​ការទាក់ទង​ផ្លាស់​ទៅ​លេង​នៅ​អាមេរិក៕ ប្រភព៖ Dailymail