ខ្លាំង!​ Benzema ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ Real ​យក​ឈ្នះ Celta ​៥-២

admin

​ក្រុម​អធិរាជ​ស Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Celta Vigo ​ក្នុង​លទ្ធផល ៥-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​។

 

 

 

​នេះ​ជា​ការ​ប្រកួត​នៅ​ទឹក​ដី Bernabeu ​ឡើង​វិញ​របស់​ក្រុម Real Madrid ​ក្រោយ​ពី​ពួកគេ​ជួសជុល​វាង​ក្បែរ​២​ឆ្នាំ​មក​ហើយ។ ​ខណៈ​ដែល​លទ្ធផល​វិញ​ក៏​ឃើញ​ថា​បាន​គាប់​ប្រសើរ​ដែរ ដោយ​យក​ឈ្នះ​លើ​ក្រុម​ដៃ​គូ Celta ​បាន​ក្នុង​លទ្ធផល ៥-២។ ​ដោយ​៥​គ្រាប់​របស់​ក្រុម Real Madrid ​រក​បាន​ដោយ Karim Benzema ​៣​គ្រាប់ Vinicius Junior ​១​គ្រាប់ ​និង​កីឡាករ​ចំណូល​ថ្មី Camavinga ​១​គ្រាប់។

 

 

 

 

​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Carlo Ancelotti ​ឈរ​នៅ​កំពូល​តារាង La Liga ​ហើយ ​ដោយ​មាន​១០​ពិន្ទុ ​និង​មាន​គ្រាប់​ចំណេញ​៧​គ្រាប់។ ​ឆ្លង​កាត់​ការ​ប្រកួត​៤​ប្រកួត​មក​នេះ ​ក្រុម Real ​មិន​ទាន់​ចាញ់​ទេ ​ដោយ​ឈ្នះ​៣​និង​ស្មើ​១​ប្រកួត៕

ប្រភព៖ Dailymail

Next Post

Rio ​ផ្ដាំ​ខ្សែ​ការពារ​នៅ​អង់គ្លេស​ប្រឹង​ឡើង ព្រោះ Ronaldo ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ឈឺ​ចាប់​

Rio Ferdinand ​អតីត​ខ្សែ​ការពារ​ម្នាក់​នៅ​អង់គ្លេស ​បាន​ផ្ដាំ​ទៅ​ខ្សែ​ការពារ​តាម​បណ្ដា​ក្លឹប​ទាំង​អស់​ឱ្យ​ពង្រឹង​សមត្ថភាព ​និង​កាយ​សម្បទា​ឱ្យ​ខ្លាំង​ឡើយ​ដើម្បី​តតាំង​ជាមួយ Cristiano Ronaldo ​បើ​មិន​ដូច្នេះ​នឹង​ពិបាក​ហើយ។     ​បើក​ឆាក​ការ​ប្រកួត​ខ្លួន​ជា​លើក​ទី​២​របស់ Ronaldo ​ទល់​ក្រុម Newcastle United ​កន្លង​ទៅ រូបគេ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន។ ​ខណៈ​ដែល​ការ​ប្រកួត​បន្ដ​បន្ទាប់​ទៅ​មុខ​ទៀត ​គេ​រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​នឹង​បន្ដ​ធ្វើ​បាន​ល្អ​ទៀត​មិន​ខាន ព្រោះ​មាន​មិត្ត​រួម​ក្រុម​ដែល​ជា​ខ្សែ​បម្រើ​ល្អ​ៗ​ច្រើន​ចាំ​ជួយ។       ​សម្រាប់​ការ​ប្រកួត​ទៅ​មុខ​ទៀត Rio ​អតីត​ខ្សែ​ការពារ​ឆ្នើម​នៅ Premier League ​បាន​ព្រមាន​ទៅ​ខ្សែ​ការពារ​ក្រុម​ដទៃ​ទៀត​ផង​ដែរ។ ​លោក​ថា ​ពួកគេ​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ជាមួយ​កាយ​សម្បទា​ឱ្យ​បាន​ល្អ ​ទាំង​បាល់​លើ​និង​ក្រោម។ Ronaldo ​ដែល​ជំនាញ​បាល់​លើ​នឹង​ធ្វើ​ឱ្យ​ខ្សែ​ការពារ​ឈឺ​ចាប់​ប្រសិន​បើ​ខ្សែ​បម្រើ Man Utd ​(Pogba ​និង Bruno) លើក​បាល់​ឱ្យ​ល្អ​ៗ​ចូល​តំបន់​គ្រោះ​ថ្នាក់៕       ប្រភព៖ Dailymail