ស៊ុត​បាល់ ១១ ម៉ែត្រ​ យប់មិញ Sergio Ramos បានបំបែកកំណត់ត្រា 26ឆ្នាំ របស់ Fernando Hierro

admin

Sergio Ramos បាន​ស៊ុត​បាល់ ១១ ម៉ែត្រ​ជួយ​ឲ្យ Real Madrid យក​បាន​ ៣ ពិន្ទុ​ពី​ក្រុម Athletic Bilbao កាល​ពី​យប់​មិញ។ ជាមួយ​ជ័យជម្នះ​នេះ ក្រៅ​ពី​ជួយ​ឲ្យ Real បន្ថែម​សម្ពាធ​ទៅ​លើ​ក្រុម​ប្រកួតប្រជែង​ពាន LaLiga មួយ​ទៀត​សោត​ Ramos ក៏​បាន​បំបែក​កំណត់ត្រា​សម្រាប់​ខ្លួន​ឯង​ផង​ដែរ។គ្រាប់​បាល់​ប៉េណាល់ទី​ទី ៧១ គឺ​ជា​គ្រាប់​បាល់​ទី ១០ ហើយ​នៅ​រដូវ​ទោល​ក្នុង​ក្របខ័ណ្ឌ LaLiga សម្រាប់​ខ្សែ​ការពារ​កណ្តាល​រូប​នេះ។ វា​ក៏​បាន​រុញ​ឲ្យ​ប្រធាន​ក្រុម Real Madrid ​ប្រែ​ក្លាយ​ជា​កីឡាករ​លេង​តំបន់​ការពារ​កណ្តាល​ដែល​អាច​រក​បាន ១០ គ្រាប់ ចាប់​តាំង​ពី​សម័យ​កាល​លោក Fernando Hierro នា​រដូវ​កាល ១៩៩៣/៩៤ ពោល​គឺ​មាន​រយៈ​ពេល ២៦ ឆ្នាំ​គិត​មក​ទល់​បច្ចុប្បន្ន។លើស​ពី​នេះ​ទៀត​នោះ បើ​រាប់​គ្រាប់​បាល់​បើក​រដូវ​កាល​ឡើង​វិញ​ក្រោយ​ផ្ទុះ​ការ​រាតត្បាត​កូវីដ១៩ ក៏ Ramos នាំ​មុខ​កីឡាករ​ទាំង​អស់​នៅ LaLiga ដែរ ដោយ​រូប​លោក​រក​បាន ៥ គ្រាប់​ម្នាក់​ឯង តែ​មាន ៣ លើក​ជា​បាល់​ប៉េណាល់​ទី៕

Next Post

ពេលនេះមានការបកស្រាយហេីយរឿង Messi ចេញ ពី Barcelona

Lionel Messi នឹង​បញ្ចប់​​ការងារ​និង​ជីវិត​បាល់ទាត់​របស់​គេ​នៅ Barcelona។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Josep Maria Bartomeu ដែល​ជា​ប្រធាន​ក្លឹប។