Ronaldo មិនអាចលេង​គ្រប់​ប្រកួត​ទេ ដោយ​សារ​មូលហេតុ​នេះ

admin

អ្នក​ចាត់​ការ Ole Gunnar Solskjaer បាន​និយាយ​ថា លោក​ប្រហែល​​ឲ្យ Cristiano Ronaldo សម្រាក​ខ្លះ និង​មិន​ឲ្យ​លេង​គ្រប់​ប្រកួត​ទេ​ដោយ​សារ​កត្តា​វ័យ​ច្រើន។

 

 

 

កីឡាករ​វ័យ​៣៦​ឆ្នាំ​​រក​បាន​ពីរ​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Manchester United កាល​ពី​​យប់​​ថ្ងៃ​សៅរ៍​​យក​ឈ្នះ​លើ Newcastle ៤-១។ ត្បិត​​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​បែប​នេះ​ក្ដី តែ​លោក Ole បាន​ពិចារណា​មិន​ចង់​ឲ្យ Ronaldo លេង​គ្រប់​ប្រកួត​ទេ។

Ole បាន​និយាយ​ថា វា​មិនមែន​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ការ​ដាក់ Ronaldo ឲ្យ​​សម្រាក​ខ្លះ។ គេ​មាន​វ័យ​៣៦​ឆ្នាំ​ទៅ​ហើយ ខុស​ពី Mason Greenwood ដែល​ទើប​អាយុ​១៩​ឆ្នាំ។ លោក​ត្រូវ​តែ​កំណត់​នាទី​លេង​របស់ Ronaldo។

 

 

 

 

២​​គ្រាប់​​រក​បាន​ទល់​នឹង Newcastle វា​គឺ​ជា​គ្រាប់​បាល់​ទី​១២០​សម្រាប់ Ronaldo គិត​គ្រប់​កម្មវិធី​ក្នុង​ក្លឹប Manchester United៕

ប្រភព៖ The Sun 

Next Post

កីឡាករ​ឡើង​ជើង​របស់ Liverpool ម្នាក់​បាក់​កជើង ពេល​លេង​ជាមួយ Leeds កាលពីយប់មិញ

កីឡាករ​វ័យ​ក្មេង​​កំពុង​ឡើង​ជើង​របស់ Liverpool គឺ Elliott បាន​របួស​បាក់​ក​ជើង ក្នុង​ជំនួប​ក្រុម​របស់​គេ​​យក​ឈ្នះ Leeds United ៣-០ កាល​ពី​យប់​មិញ។     Elliott វ័យ​១៨​ឆ្នាំ​បាន​រង​របួស បន្ទាប់​ពី​មាន​ការ​ទាក់​ជើង​ពី​ខ្សែ​ការពារ​របស់ Leeds គឺ Pascal Stujik ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​​ផ្ដល់​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន​ក្នុង​វគ្គ​ទី​២។ Elliott បាន​ស្រែក​បង្ហាញ​ការ​ឈឺ​ចាប់​ជា​ខ្លាំង ក្រោយ​ពេល​របួស​ក​ជើង និង​ត្រូវ​សែង​ចេញ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ក្លឹប​ Liverpool បាន​បញ្ជាក់​ថា Elliott ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ Leeds General Infirmary និង​​បាន​ត្រឡប់​ទៅ​វិញ​​ហើយ។ គេ​នឹង​ត្រូវ​ធ្វើ​ការ​វះកាត់ ខណៈ​ព័ត៌មាន​ផ្សេង​ក្លឹបនឹង​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់។       ជ័យជម្នះ ៣-០ លើ Leeds បាន​ជួយ​ឲ្យ​ Liverpool ឡើង​ឈរ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​ពិន្ទុ Premier League ​មាន​១០​ពិន្ទុ​ស្មើ​​គ្នា​ជាមួយ​ក្រុម​លេខ​១​និង​២ Man Utd […]