កីឡាករ Newcastle ​ទៅ​សុំ​អាវ Ronaldo ​តែ​ត្រូវ​បដិសេធ​….

admin

​ក្រោយ​ពី​ចប់​ការ​ប្រកួត​កាល​ពី​ចុងសប្ដាហ៍​នេះ ​កីឡាករ​របស់​ក្រុម Newcastle United ​បាន​ទៅ​សុំ​ដូរ​អាវ​ជាមួយ Cristiano Ronaldo ​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ព្រោះ​មាន​អ្នក​សុំ​មុន​ទៅ​ហើយ។

 

​ខ្សែ​ប្រយុទ្ធ Joelinton ​ក្រោយ​ពី​ចប់​ការ​ប្រកួត​បាន​ដើរ​ទៅ​ជិត Ronaldo និងត្រូវបានគេមើលឃើញថា​​ដើម្បី​ចង់​សុំ​ដូរ​អាវ​គ្នា ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​លេខ​៧ Man Utd ​បដិសេធ។ ​ការ​មិន​ព្រម​នេះ​ដែរ ក៏​ព្រោះ​ថា​មាន​កីឡាករ Newcastle ​ម្នាក់​ទៀត​បាន​សុំ​មុន​ទៅ​ហើយ។ ម្នាក់​សុំ​មុន​គេ​នោះ​គឺ​ជា​ប្រធាន​ក្រុម Jamaal Lascelles ​របស់​ក្រុម Newcastle ​ផ្ទាល់​តែ​ម្ដង។ ដោយសារ​តែ​ជាប់​មាត់​ជាមួយ Lascelles ​មុន​ទៅ​ហើយ ទើប​បាន​ជា CR7 ​មិន​អាច​ឱ្យ​អាវ​ទៅ Joelinton ​បាន ដោយចង្អុលទៅ Lascelles ថាគេបានសុំដូរមុនហើយ។

 

 

​រំលឹក​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​ខាង​លើ​បង្ហាញ​ខ្លួន​ឱ្យ Man Utd ​ជា​លើក​ទី​២ ​នឹង​រក​បាន​គ្រាប់​បាល់​២​គ្រាប់​ផង​ដែរ​ក្នុង​ជ័យជម្នះ​លើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ​៤-១។ ​ការ​ត្រលប់​មក​វិញ ​នឹង​រក​បាន​២​គ្រាប់​ក្នុង​ប្រកួត​ដំបូង​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បិសាច​ក្រហម​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន៕

ប្រភព៖ The Sun 

Next Post

Ronaldo មិនអាចលេង​គ្រប់​ប្រកួត​ទេ ដោយ​សារ​មូលហេតុ​នេះ

អ្នក​ចាត់​ការ Ole Gunnar Solskjaer បាន​និយាយ​ថា លោក​ប្រហែល​​ឲ្យ Cristiano Ronaldo សម្រាក​ខ្លះ និង​មិន​ឲ្យ​លេង​គ្រប់​ប្រកួត​ទេ​ដោយ​សារ​កត្តា​វ័យ​ច្រើន។       កីឡាករ​វ័យ​៣៦​ឆ្នាំ​​រក​បាន​ពីរ​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Manchester United កាល​ពី​​យប់​​ថ្ងៃ​សៅរ៍​​យក​ឈ្នះ​លើ Newcastle ៤-១។ ត្បិត​​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​បែប​នេះ​ក្ដី តែ​លោក Ole បាន​ពិចារណា​មិន​ចង់​ឲ្យ Ronaldo លេង​គ្រប់​ប្រកួត​ទេ។ Ole បាន​និយាយ​ថា វា​មិនមែន​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ការ​ដាក់ Ronaldo ឲ្យ​​សម្រាក​ខ្លះ។ គេ​មាន​វ័យ​៣៦​ឆ្នាំ​ទៅ​ហើយ ខុស​ពី Mason Greenwood ដែល​ទើប​អាយុ​១៩​ឆ្នាំ។ លោក​ត្រូវ​តែ​កំណត់​នាទី​លេង​របស់ Ronaldo។         ២​​គ្រាប់​​រក​បាន​ទល់​នឹង Newcastle វា​គឺ​ជា​គ្រាប់​បាល់​ទី​១២០​សម្រាប់ Ronaldo គិត​គ្រប់​កម្មវិធី​ក្នុង​ក្លឹប Manchester United៕ ប្រភព៖ The Sun