Juventus បន្តចាញ់ទៀតហើយយប់មិញ

admin

ក្រុមសេះបង្កង់ Juventus បានបរាជ័យទៀតហើយនៅយប់មិញនេះ ក្រោមថ្វីជើងក្រុម Napoli ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតក្នុងពាន Serie A ។

 

 

 

ក្នុងការប្រកួតនៅយប់មិញនេះដែរ ក្រុម Juventus រកគ្រាប់បាល់បានមុនទេ ដោយ Morata| សម្រេចបាននៅនាទីទី១០។ តែគួរឱ្យសោកស្ដាយគ្រាប់បាល់នោះមិនអាចនាំមុខបានដល់ចប់ឡើយ ពោលគឺក្រុម Napoli ក៏រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៥៧ ដោយ Politano មុនពេល Koulibaly ថែមគ្រាប់បាល់ទី២បានទៀតនៅនាទី៨៥។ ចប់ការប្រកួត Napoli យកឈ្នះលើក្រុម Juventus បានក្នុងលទ្ធផល ២-១។

 

 

 

 

នេះជាការបរាជ័យទី២ហើយសម្រាប់ក្រុម Juventus តាំងពី Ronaldo ចាកចេញទៅ Man Utd ។ ដោយពួកគេលេង៣ប្រកួតមកនេះ ស្មើ១កាលមាន Ronaldo នៅ និងចាញ់២ប្រកួតចុងក្រោយ។ នៅពេលនេះសេះបង្កង់មាន១ពិន្ទុ និងស្ថិតនៅលេខ១៦ក្បែរបាតតារាងឯណោះ៕

ប្រភព Marca

 

Next Post

កីឡាករ Newcastle ​ទៅ​សុំ​អាវ Ronaldo ​តែ​ត្រូវ​បដិសេធ​....

​ក្រោយ​ពី​ចប់​ការ​ប្រកួត​កាល​ពី​ចុងសប្ដាហ៍​នេះ ​កីឡាករ​របស់​ក្រុម Newcastle United ​បាន​ទៅ​សុំ​ដូរ​អាវ​ជាមួយ Cristiano Ronaldo ​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ព្រោះ​មាន​អ្នក​សុំ​មុន​ទៅ​ហើយ។   ​ខ្សែ​ប្រយុទ្ធ Joelinton ​ក្រោយ​ពី​ចប់​ការ​ប្រកួត​បាន​ដើរ​ទៅ​ជិត Ronaldo និងត្រូវបានគេមើលឃើញថា​​ដើម្បី​ចង់​សុំ​ដូរ​អាវ​គ្នា ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​លេខ​៧ Man Utd ​បដិសេធ។ ​ការ​មិន​ព្រម​នេះ​ដែរ ក៏​ព្រោះ​ថា​មាន​កីឡាករ Newcastle ​ម្នាក់​ទៀត​បាន​សុំ​មុន​ទៅ​ហើយ។ ម្នាក់​សុំ​មុន​គេ​នោះ​គឺ​ជា​ប្រធាន​ក្រុម Jamaal Lascelles ​របស់​ក្រុម Newcastle ​ផ្ទាល់​តែ​ម្ដង។ ដោយសារ​តែ​ជាប់​មាត់​ជាមួយ Lascelles ​មុន​ទៅ​ហើយ ទើប​បាន​ជា CR7 ​មិន​អាច​ឱ្យ​អាវ​ទៅ Joelinton ​បាន ដោយចង្អុលទៅ Lascelles ថាគេបានសុំដូរមុនហើយ។     ​រំលឹក​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​ខាង​លើ​បង្ហាញ​ខ្លួន​ឱ្យ Man Utd ​ជា​លើក​ទី​២ ​នឹង​រក​បាន​គ្រាប់​បាល់​២​គ្រាប់​ផង​ដែរ​ក្នុង​ជ័យជម្នះ​លើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ​៤-១។ […]