Ronaldo ​យប់មិញ ​ចូល​លេង​ទាំង​ភ័យ​ខ្លាំង​ណាស់ ​ក្រោយ​អ្នក​គាំទ្រ​ធ្វើ​បែប​នេះ​

admin

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​ជា​លើក​ទី​២​ហើយ​នៅ​យប់មិញ​នេះ ​និង​រក​បាន​ដល់​ទៅ​២​គ្រាប់​ថែម​ទៀត​ក្នុង​ជ័យជម្នះ​លើ​ក្រុម Newcastle United ​លទ្ធផល ​៤-១។

 

 

 

​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​មិន​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ ដោយ​លោក​បាន​ដាក់ Ronaldo ​លេង​ជម្រើស​១១​នាក់​ដំបូង​តែ​ម្ដង។ ​ពេញ​កីឡដ្ឋាន Old Trafford ​សុទ្ធ​តែ​អ្នក​គាំទ្រ​ដែល​ចង់​ឃើញ​វត្តមាន Cr7 ​នៅ​លើ​ទីលាន​វិញ​ខ្លាំង​ណាស់ ហើយ​នៅ​​យប់មិញ​នេះ​ពួកគេ​ស្រែក​ច្រៀង​និង​ហៅ​ឈ្មោះ Cristiano Ronaldo ​ពេញ​មួយ​ប្រកួត​តែ​ម្ដង។

​ក្រោយ​ពី​រក​បាន​២​គ្រាប់​ក្នុង​ប្រកួត​ដំបូង ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ​តែ​សមត្ថភាព​នៅ​ល្អខ្លាំង Ronaldo ​បាន​និយាយ​ថា​៖ “ពេល​ចាប់​ផ្ដើម​ការ​ប្រកួត ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ​នេះ​ជា​រឿង​ពិត។ ​វា​ជា​ធម្មតា​ទេ ព្រោះ​ខ្ញុំ​មិន​រំពឹង​ថា​អ្នក​គាំទ្រ​ស្រែក​ច្រៀង​ឈ្មោះ​របស់​ខ្ញុំ​ពេញ​ការ​ប្រកួត​បែប​នេះ​ទេ។ ខ្ញុំ​ពិត​ជា​ភ័យ រំភើប​ខ្លាំង​ណាស់។ ប្រហែល​ជា​ខ្ញុំ​មិន​បាន​បង្ហាញ​វា ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ភ័យ​មែន។ ការ​ទទួល​នេះ​ពិត​ជា​អស្ចារ្យ ក្លឹប​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់”៕

ប្រភព៖ Dailymail

Next Post

ល្មម Pele រអៀស​មាត់ ដែល​ធ្លាប់​និយាយ​ពាក្យ​នេះ​ដាក់ Messi ក្រោយ​កំណត់ត្រា​ធំ ២ កើត​ឡើង

ត្រលប់​ទៅ​ឆ្នាំ ២០១៩ អតីត​វីរបុរស​ប្រេស៊ីល​លោក Pele ធ្លាប់​បាន​បង្ហាញ​ការ​រិះគន់​ចំៗ​ទៅ​លើ Lionel Messi ហើយ​និយាយ​ថា សមត្ថភាព​របស់​កីឡាករ​អាហ្សង់ទីន​មិន​អាច​ប្រដូច​ជាមួយ​លោក​បាន​ឡើយ។ កាល​នោះ អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Santos បាន​ផ្តល់​បទសម្ភាសន៍​បែប​នេះ​ថា៖ “តើ​អ្នក​អាច​ធ្វើ​ការ​ប្រៀបធៀប​រវាង​ខ្ញុំ [Pele] ដែល​ជា​កីឡាករ​ពូកែ​ទាំង​ការ​តែត​បាល់ ការ​បញ្ចប់​ទី​ទាំង​ជើង​ឆ្វេង​ស្តាំ ជាមួយ​កីឡាករ​ម្នាក់​ទៀត ដែល​អាច​ស៊ុត​តែ​ជើង​ម្ខាង និង​មាន​ជំនាញ​តែ​មួយ​ ហើយ​តែត​បាល់​មិន​កើត​ដោយ​របៀប​ណា”។         “បើ​ចង់​យក​នរណា​ម្នាក់​មក​ប្រៀបធៀប​ជាមួយ Pele គឺ​លុះត្រា​តែ​អ្នក​នោះ អាច​ស៊ុត​បាល់​បាន​ល្អ​ទាំង​ជើង​ឆ្វេង​និង​ស្តាំ ហើយ​មាន​សមត្ថភាព​អាច​រក​គ្រាប់​បាល់​តាម​រយៈ​ការ​តែត​បាល់​បញ្ចូល​ទី”។ យ៉ាង​ណា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ពាក្យ​សម្តី​ទាំង​អស់​របស់ Pele ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ Messi យក​មក​ផ្ចាញ់ផ្ចាល​លើ​បណ្តាញ​សង្គម Twitter ពោល​បន្ទាប់​ពី​កីឡាករ​អាហ្សង់ទីន​អាច​បំបែក​កំណត់ត្រា​ធំ​ទី ២ នៅ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ ទល់​ក្រុម​បូលីវី ​សម្រាប់​វគ្គ​ជម្រុះ​បឋម World Cup 2022។         នៅ​ការ​ប្រកួត​កន្លង​ទៅ […]