​ UEFA អត់​ខ្វល់​ទេ​ប្រសិន​បើ​ Real Madrid Barcelona និង​ Juventus ចាក​ចេញ​ពី UCL

admin

លោក​ Aleksander Ceferin ប្រធាន​ UEFA បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ដែល​ត្រៀម​ចុះ​នៅ​ Der Spiegel ចុង​សប្ដាហ៍​ថា​ លោក​មិន​ខ្វាយខ្វល់​ទេ​ប្រសិន​បើ​ក្លឹប​ Real Madrid ក្លឹប​ Barcelona និង​ Juventus ចាក​ចេញ​ពី​ការ​ប្រកួត​ UEFA Champions League នៅ​ក្នុង​រដូវកាល​នេះ​។

 

 

លោក​ Cerferin បាន​និយាយ​ថា​៖” ខ្ញុំ​មិន​ខ្វល់​ទេ​ប្រសិន​បើ​ពួក​គេ​ចាក​ចេញ​ (ក្លឹប​ Real Madrid ក្លឹប​ Barcelona និង​ Juventus)។ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់​ ដែល​ពួក​គេ​ចង់​បង្កើត​ការ​ប្រកួត​ថ្មី​ ខណៈ​ពេល​ដែល​ពួក​គេ​នៅ​ចង់​លេង​ UCL ក្នុង​រដូវកាល​នេះ​ “។

លោក​បាន​បន្ត​ថា​៖” ច្បាស់​ណាស់​ក្លឹប​ទាំង​បី​ហ្នឹង​គឺ​មាន​មេ​ដឹក​នាំ​អសមត្ថភាព​។ ពួក​គេ​ទាំង​នោះ​( លោក​ Florentino Perez​ លោក​ Joan Laporta និង​លោក​ Andrea Agnelli) តែ​ងព្យាយាម​សម្លាប់​វិស័យ​បាល់ទាត់​នេះ​រហូត​មក​ “។

សូម​រំលឹក​ផង​ដែរ​ថា​ UEFA តែង​តែ​យាយី​ និង​គ្រោង​ដាក់​ពិន័យ​ដល់​ក្លឹប​ណា​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ចូល​រួម​បង្កើត​ European Super League ដែល​ជា​ពិសេស​គឺ​ ក្លឹប ​Real Madrid ក្លឹប​ Barcelona និង​ក្លឹប​ Juventus តែ​ម្ដង​ដោយ​សារ​តែ​ក្លឹប​ទាំង​៣​នេះ​នូវ​តែ​ប្រកាន់​ជំហរ​បង្កើត​ការ​ប្រកួត​នេះ​ដដែល​ទោះ​ UEFA ដាក់​សម្ពាធ​ និង​ក្លឹប​ដទៃ​ផ្សេង​ទៀត​ចាក​ចេញ​៕

ប្រភព៖ Marca

Next Post

Ronaldo ​យប់មិញ ​ចូល​លេង​ទាំង​ភ័យ​ខ្លាំង​ណាស់ ​ក្រោយ​អ្នក​គាំទ្រ​ធ្វើ​បែប​នេះ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​ជា​លើក​ទី​២​ហើយ​នៅ​យប់មិញ​នេះ ​និង​រក​បាន​ដល់​ទៅ​២​គ្រាប់​ថែម​ទៀត​ក្នុង​ជ័យជម្នះ​លើ​ក្រុម Newcastle United ​លទ្ធផល ​៤-១។       ​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​មិន​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ ដោយ​លោក​បាន​ដាក់ Ronaldo ​លេង​ជម្រើស​១១​នាក់​ដំបូង​តែ​ម្ដង។ ​ពេញ​កីឡដ្ឋាន Old Trafford ​សុទ្ធ​តែ​អ្នក​គាំទ្រ​ដែល​ចង់​ឃើញ​វត្តមាន Cr7 ​នៅ​លើ​ទីលាន​វិញ​ខ្លាំង​ណាស់ ហើយ​នៅ​​យប់មិញ​នេះ​ពួកគេ​ស្រែក​ច្រៀង​និង​ហៅ​ឈ្មោះ Cristiano Ronaldo ​ពេញ​មួយ​ប្រកួត​តែ​ម្ដង។ ​ក្រោយ​ពី​រក​បាន​២​គ្រាប់​ក្នុង​ប្រកួត​ដំបូង ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ​តែ​សមត្ថភាព​នៅ​ល្អខ្លាំង Ronaldo ​បាន​និយាយ​ថា​៖ “ពេល​ចាប់​ផ្ដើម​ការ​ប្រកួត ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ​នេះ​ជា​រឿង​ពិត។ ​វា​ជា​ធម្មតា​ទេ ព្រោះ​ខ្ញុំ​មិន​រំពឹង​ថា​អ្នក​គាំទ្រ​ស្រែក​ច្រៀង​ឈ្មោះ​របស់​ខ្ញុំ​ពេញ​ការ​ប្រកួត​បែប​នេះ​ទេ។ ខ្ញុំ​ពិត​ជា​ភ័យ រំភើប​ខ្លាំង​ណាស់។ ប្រហែល​ជា​ខ្ញុំ​មិន​បាន​បង្ហាញ​វា ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ភ័យ​មែន។ ការ​ទទួល​នេះ​ពិត​ជា​អស្ចារ្យ ក្លឹប​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់”៕ ប្រភព៖ Dailymail