អតីតមិត្តរួមក្រុម Ronaldo លោក Rio ​ថា Ronaldo ​​នឹង​រក​បាន​២៥​ទៅ​៣០​គ្រាប់​ឱ្យ Man Utd ​រដូវ​កាល​នេះ​

admin

​Rio Ferdinand ​មាន​ទំនុក​ចិត្ត​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នឹង​រក​គ្រាប់​បាល់​បាន​យ៉ាង​តិច​៣០​គ្រាប់​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​នា​រដូវ​កាល​នេះ។

 

 

Ronaldo ​នឹង​បង្ហាញ​វត្តមាន​លើ​ទីលាន​ឱ្យ​ក្រុម Man Utd ​ប្រកួត​ទល់​ក្រុម Newcastle United ​នៅ​ម៉ោង​៩​យប់​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​វត្ដមាន​តារា​ឆ្នើម​វ័យ​៣៦​ឆ្នាំ​មក Old Trafford ​ជា​លើក​ទី​២​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​ទន្ទឹង​រង់ចាំ​ទស្សនា​ការ​លេង​របស់​គេ​ហើយ ​និង​ជឿ​ជាក់​ថា​រូបគេ​ផ្ដល់​ភាព​វិជ្ជមាន​ច្រើន​ដល់​ក្រុម​ផង​ដែរ។

​ជាក់​ស្ដែង​លោក Rio ​អតីត​កីឡាករ​បិសាច​ក្រហម ​និង​បច្ចុប្បន្ន​ធ្វើ​ការ​ជា​អ្នក​វិភាគ​បាល់ទាត់​នោះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៏​ថា​៖ “Cristiano ​មក​លើ​នេះ​នឹង​ជួយ​ក្រុម​បាន​ច្រើន។ ​កីឡាករ​ក្មេង​ៗ​ដសូចជា Greenwood ​និង Rashford ​នឹង​មាន​ឱកាស​បាន​រៀន​សូត្រ​ពី​រាម​ច្បង​ម្នាក់​នេះ ​ថា​ត្រូវ​ធ្វើ​យ៉ាង​ដើម្បី​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់។ ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​រក​បាន​២៥​ទៅ​៣០​គ្រាប់​នៅ​រដូវ​កាល​នេះ គ្រប់​ការ​ប្រកួត​ទាំង​អស់។ បើ​សិន​គាត់​ធ្វើ​មិន​បាន​ទេ ​ខ្ញុំ​នឹង​ភ្ញាក់ផ្អើល​ហើយ”។

 

 

​រំលឹក​ថា​តាំង​ពី​ឆ្នាំ​២០០៩​គ្រា​ដែល Ronaldo ​ចាកចេញ​ពី Man Utd ​ទៅ​នោះ ​មាន​តែ​១​រដូវ​កាល​ប៉ុណ្ណោះ​ដែល​រូបគេ​រក​បាន​តិច​ជាង​៣០​គ្រាប់។ ដោយ​រដូវ​កាល​នោះ​រូបគេ​លេង​ឱ្យ​ក្រុម Juventus ​ឆ្នាំ​២០១៨-១៩ ​រក​បាន​ត្រឹម​២៨​គ្រាប់​ប៉ុណ្ណោះ។ ​រដូវ​កាល​ដែល​រូបគេ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ដល់​៦១​គ្រាប់ ​គឺ​នៅ​ឆ្នាំ​២០១៤-១៥ ​លេង​ឱ្យ Real Madrid៕

ប្រភព៖ Dailymail

Next Post

​ UEFA អត់​ខ្វល់​ទេ​ប្រសិន​បើ​ Real Madrid Barcelona និង​ Juventus ចាក​ចេញ​ពី UCL

លោក​ Aleksander Ceferin ប្រធាន​ UEFA បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ដែល​ត្រៀម​ចុះ​នៅ​ Der Spiegel ចុង​សប្ដាហ៍​ថា​ លោក​មិន​ខ្វាយខ្វល់​ទេ​ប្រសិន​បើ​ក្លឹប​ Real Madrid ក្លឹប​ Barcelona និង​ Juventus ចាក​ចេញ​ពី​ការ​ប្រកួត​ UEFA Champions League នៅ​ក្នុង​រដូវកាល​នេះ​។     លោក​ Cerferin បាន​និយាយ​ថា​៖” ខ្ញុំ​មិន​ខ្វល់​ទេ​ប្រសិន​បើ​ពួក​គេ​ចាក​ចេញ​ (ក្លឹប​ Real Madrid ក្លឹប​ Barcelona និង​ Juventus)។ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់​ ដែល​ពួក​គេ​ចង់​បង្កើត​ការ​ប្រកួត​ថ្មី​ ខណៈ​ពេល​ដែល​ពួក​គេ​នៅ​ចង់​លេង​ UCL ក្នុង​រដូវកាល​នេះ​ “។ លោក​បាន​បន្ត​ថា​៖” ច្បាស់​ណាស់​ក្លឹប​ទាំង​បី​ហ្នឹង​គឺ​មាន​មេ​ដឹក​នាំ​អសមត្ថភាព​។ ពួក​គេ​ទាំង​នោះ​( លោក​ Florentino Perez​ លោក​ Joan Laporta និង​លោក​ […]