ឥទ្ធិពល Messi ​បន្ដ​ជួយ​ PSG ​បាន Sponsor ​២​ក្រុមហ៊ុន​ទៀត​ហើយ​

admin

​ក្លឹប PSG ​បន្ដ​ទទួល​បាន​ផល​ប្រយោជន៍​បន្ថែម​ទៀត​ហើយ ​ក្រោយ​ពី​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ​មក​ចូល​រួម​ក្រុម​មក។​

 

 

​គ្រាន់​តែ Messi ​យល់​ព្រម​លើក​ប៊ិច​ចុះ​កុងត្រា​ជាមួយ​ក្រុម PSG ​ភ្លាម ​គ្រប់​យ៉ាង​នៅ​ក្លឹប​នេះ​ចាប់​ផ្ដើម​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ហើយ។ ទាំង​ការ​លក់​អាវ ​ភាគហ៊ុយ ​និង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ចូល​ចិត្ត តាម​ដាន​លើ​បណ្ដាញ​សង្គម​ជា​ច្រើន។ ​ខណៈ​ដែល​ថ្មី​ៗ​នេះ​ទៀត​សោត ​ក្លឹប PSG ​ក៏​ទទួល​បាន​ដៃ​គូ​សហការ​២​បន្ថែម​ទៀត​ផង​ដែរ ដែល​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ល្បី​ៗ។

​ទី​១​នោះ​គឺ PSG ​បាន​យល់​ព្រម​ឱ្យ​ខាង Dior ​ក្លាយ​ជា​អ្នក​ចេញ​ម៉ូដ​ខោអាវ ​ក៏​ដូចជា​អ្នក​កាត់​សំលៀក​បំពាក់​ឱ្យ​ពួកគេ​។ ​ដោយ Dior ​យក PSG ​នេះ​ជា​ក្លឹប​បាល់ទាត់​ទី​១​ហើយ​ដែល​ពួកគេ​កាត់​ខោអាវ​ឱ្យ។ ទី​២ គឺ​ក្រុមហ៊ុន Crypto.com ​ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​បាន​សហការ​ជាមួយ​ខាង Serie A ​និង Formula 1។ ប្រភព​នៅ​បារាំង ​បាន​បញ្ជាក់​ថា PSG ​ទំនង​ជា​នឹង​បាន​ប្រាក់​២៥​ទៅ​៣០​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ពី​ក្រុមហ៊ុន​នេះ ​ដោយ​មាន​កុងត្រា​៣​ឆ្នាំ៕

ប្រភព៖ Marca

Next Post

អតីតមិត្តរួមក្រុម Ronaldo លោក Rio ​ថា Ronaldo ​​នឹង​រក​បាន​២៥​ទៅ​៣០​គ្រាប់​ឱ្យ Man Utd ​រដូវ​កាល​នេះ​

​Rio Ferdinand ​មាន​ទំនុក​ចិត្ត​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នឹង​រក​គ្រាប់​បាល់​បាន​យ៉ាង​តិច​៣០​គ្រាប់​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​នា​រដូវ​កាល​នេះ។     Ronaldo ​នឹង​បង្ហាញ​វត្តមាន​លើ​ទីលាន​ឱ្យ​ក្រុម Man Utd ​ប្រកួត​ទល់​ក្រុម Newcastle United ​នៅ​ម៉ោង​៩​យប់​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​វត្ដមាន​តារា​ឆ្នើម​វ័យ​៣៦​ឆ្នាំ​មក Old Trafford ​ជា​លើក​ទី​២​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​ទន្ទឹង​រង់ចាំ​ទស្សនា​ការ​លេង​របស់​គេ​ហើយ ​និង​ជឿ​ជាក់​ថា​រូបគេ​ផ្ដល់​ភាព​វិជ្ជមាន​ច្រើន​ដល់​ក្រុម​ផង​ដែរ។ ​ជាក់​ស្ដែង​លោក Rio ​អតីត​កីឡាករ​បិសាច​ក្រហម ​និង​បច្ចុប្បន្ន​ធ្វើ​ការ​ជា​អ្នក​វិភាគ​បាល់ទាត់​នោះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៏​ថា​៖ “Cristiano ​មក​លើ​នេះ​នឹង​ជួយ​ក្រុម​បាន​ច្រើន។ ​កីឡាករ​ក្មេង​ៗ​ដសូចជា Greenwood ​និង Rashford ​នឹង​មាន​ឱកាស​បាន​រៀន​សូត្រ​ពី​រាម​ច្បង​ម្នាក់​នេះ ​ថា​ត្រូវ​ធ្វើ​យ៉ាង​ដើម្បី​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់។ ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​រក​បាន​២៥​ទៅ​៣០​គ្រាប់​នៅ​រដូវ​កាល​នេះ គ្រប់​ការ​ប្រកួត​ទាំង​អស់។ បើ​សិន​គាត់​ធ្វើ​មិន​បាន​ទេ ​ខ្ញុំ​នឹង​ភ្ញាក់ផ្អើល​ហើយ”។     ​រំលឹក​ថា​តាំង​ពី​ឆ្នាំ​២០០៩​គ្រា​ដែល Ronaldo […]