ប្រេស៊ីល​​៨​ប្រកួត​​ឈ្នះ​ទាំង​អស់​​ ​ហើយ​​មិន​របូត​គ្រាប់​បាល់​៧​លើក​នៅ​ជម្រុះ WC

admin

​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ ប៉េរូ ២-០ មុននេះ ដើម្បី​​បង្កើន​​ការ​ឈ្នះ​លើក​ទី​៨​​ ក្នុង​ចំណោម​ការ​លេង​៨​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ World Cup ​តំបន់ Conmebol​ ជា​មួយ​កំណត់​ត្រា​ាឈ្នះ​មិន​របូត​គ្រាប់​បាល់​ចំនួន​៧​​លើក​។

 

 

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​​ ប៉េរូ មុន​នេះ​​២-០ ដែល​ពីរ​គ្រាប់​របស់​ប្រេស៊ីល​​រក​បាន​ដោយ Éverton Ribeiro នាទីទី​១៤ និង​ Neymar ​នៅ​​នាទី​ទី​៤០​។ ក្រោយ​ឈ្នះ​លើក​ទី​៨​​ដែលបិទ​ដៃ​គូ​មិន​ឲ្យ​ស៊ុត​ចូល​មុន​នេះ​ ប្រេស៊ីល​​ធ្វើ​បាន​​មិន​របូត​គ្រាប់​បាល់​ចំនួន​៧​លើក​ហើយ​។

​ក្រោយ​ឈ្នះ​៨​លើក​ធ្វើ​ឲ្យ​ប្រស៊ីល​មាន​២៤​ពិន្ទុ​ពេញ​កំពុង​ស្ថិត​នៅ​លេខ​១​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup ​តំបន់ Conmebol លើស​ពិន្ទុ​របស់​អាហ្សង់ទីន​ដែល​ស្ថិត​នៅ​លេខ​២​ចំនួន​៦​ពិន្ទុ​៕ ​​

អត្ថបទ៖​ JR Media

Next Post

Koeman ថា​ Luuk de Jong គ្រោះថ្នាក់​ជាង​ Neymar ត្រង់​ចំណុច​នេះ

អ្នក​ចាត់​ការ​ Ronald Koeman បាន​និយាយ​ថា កីឡាករ​ថ្មី Luuk de Jong គឺគ្រោះថ្នាក់​ជាង​ Neymar សម្រាប់​​ចង្វាក់​​លេង​ការ​កាត់​បាល់​​ចូល​ក្នុង​ប្រអប់​គ្រោះថ្នាក់។       De Jong វ័យ​៣១​​ឆ្នាំ​ទើប​តែ​បង្ហាញ​ខ្លួន​ជា​កីឡាករ Barcelona ផ្លូវការ​​​នៅ​ឯ​កីឡដ្ឋាន Nou Camp ក្រោយ​​ក្លឹប​ខ្ចី​ជើង​ពី Sevilla មួយ​រដូវ​កាល។ Barca បាន​នាំ​ចូល​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់​​រូប​នេះ បន្ទាប់​ពី​ពួកគេ​អនុញ្ញាត​ឲ្យ AT Madrid ខ្ចី​ជើង Antoine Griezmann។ លោក Koeman និង De Jong ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ជម្រើសជាតិ​ហុល្លង់ ហើយ​លោក​​ដឹង​ថា គេ​មាន​ចំណុច​ពិសេស​ដែល Neymar មិនមាន។ “សម្រាប់​ការ​កាត់​បាល់​ចូល Luuk គឺ​គ្រោះ​ថ្នាក់​ជាង​ Neymar ក្នុង​ការ​រក​គ្រាប់បាល់។ Luuk គឺ​ជា​ប្រភេទ​​ខ្សែ​ប្រយុទ្ធ​ខុស​​ពី​យើង​មាន ហើយ​ខ្ញុំ​​ថា […]