​​ហេតុផលអ្វីបានជា Messi ហូរ​ទឹក​ភ្នែក​ក្រោយ​យក​ឈ្នះ​បូលីវី​​កាល​ពី​ព្រឹកមិញ

admin

Lionel Messi បាន​ហូរ​ទឹក​ភ្នែក​ បន្ទាប់​ពី​​បាន​អបអរ​ការ​ឈ្នះ​ពាន Copa America ជាមួយ​អ្នក​គាំទ្រ​អាហ្សង់ទីន​កាល​ពី​ព្រឹកមិញ។

 

 

Messi រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ ជួយ​អាហ្សង់ទីន​យក​ឈ្នះ​បូលីវី ៣-០ ​ក្នុង​ដី​ខ្លួន​ឯងនៅ​វគ្គ​ជម្រុះ World Cup ក្នុងតំបន់ Conmebol។ ៣​គ្រាប់​បន្ថែម​បាន​ធ្វើ​ឲ្យ​កីឡាករ​វ័យ​៣៤​ឆ្នាំ​​បំបែក​កំណត់ត្រា​​ស៊ុត​ច្រើន​ជាង​គេ​របស់ Pele នៅ​តំបន់ Conmebol ពោល​មាន​៧៩​គ្រាប់ ខណៈ​វីរបុរស​របស់​ប្រេស៊ីល​មាន​៧៧​គ្រាប់។

អំឡុង​ពេល​អាហ្សង់ទីន​ឈ្នះ​ពាន​ Copa America ក្រោយ​យក​ជ័យជម្នះ​​លើ​​ប្រេស៊ីល​ ពួក​គេ​មិន​ទាន់​បាន​អបអរ​​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​​នៅ​ឡើយ​ទេ។ ទើប​តែ​ព្រឹក​មិញ​នេះ បន្ទាប់​ពី​ឈ្នះ​​បូលីវី​ ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​បាន​ឆ្លៀត​ពេល​អបអរ​ជាមួយ​អ្នក​គាំទ្រ​ខ្លួន ធ្វើ​ឲ្យ Messi រំភើប​ទប់​ទឹក​ភ្នែក​មិន​ជាប់។ នេះបើ​តាម​ការ​បញ្ជាក់​ពី​លោក Fabrizio Romano។

 

 

បញ្ជាក់​ថា ការ​ប្រកួត​ព្រឹត្តិការណ៍ Copa America 2021 ដែល​បញ្ចប់​កន្លង​ទៅ​បាន​រៀបចំ​នៅ​ប្រទេស​ប្រេស៊ីល ជំនួស​ប្រទេស​អាហ្សង់ទីន ក្រោយ​​មាន​បញ្ហា​កូវីដ-១៩៕

អត្ថបទ៖ JR Media

Next Post

ប្រេស៊ីល​​៨​ប្រកួត​​ឈ្នះ​ទាំង​អស់​​ ​ហើយ​​មិន​របូត​គ្រាប់​បាល់​៧​លើក​នៅ​ជម្រុះ WC

​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ ប៉េរូ ២-០ មុននេះ ដើម្បី​​បង្កើន​​ការ​ឈ្នះ​លើក​ទី​៨​​ ក្នុង​ចំណោម​ការ​លេង​៨​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ World Cup ​តំបន់ Conmebol​ ជា​មួយ​កំណត់​ត្រា​ាឈ្នះ​មិន​របូត​គ្រាប់​បាល់​ចំនួន​៧​​លើក​។     ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​​ ប៉េរូ មុន​នេះ​​២-០ ដែល​ពីរ​គ្រាប់​របស់​ប្រេស៊ីល​​រក​បាន​ដោយ Éverton Ribeiro នាទីទី​១៤ និង​ Neymar ​នៅ​​នាទី​ទី​៤០​។ ក្រោយ​ឈ្នះ​លើក​ទី​៨​​ដែលបិទ​ដៃ​គូ​មិន​ឲ្យ​ស៊ុត​ចូល​មុន​នេះ​ ប្រេស៊ីល​​ធ្វើ​បាន​​មិន​របូត​គ្រាប់​បាល់​ចំនួន​៧​លើក​ហើយ​។ ​ក្រោយ​ឈ្នះ​៨​លើក​ធ្វើ​ឲ្យ​ប្រស៊ីល​មាន​២៤​ពិន្ទុ​ពេញ​កំពុង​ស្ថិត​នៅ​លេខ​១​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup ​តំបន់ Conmebol លើស​ពិន្ទុ​របស់​អាហ្សង់ទីន​ដែល​ស្ថិត​នៅ​លេខ​២​ចំនួន​៦​ពិន្ទុ​៕ ​​ អត្ថបទ៖​ JR Media