Bruno ថា Ronaldo នឹង​ជំរុញ United កាន់​តែ​មាន​ឱកាស​ឈ្នះ​ពាន

admin

Bruno Fernandes ជឿជាក់​ថា ការ​ចុះ​កុងត្រា​​យក​មិត្ត​រួម​ជាតិ Cristiano Ronaldo នឹង​ជំរុញ​​ឱកាស​ Manchester United ក្នុង​ការ​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​នេះ។

 

Bruno បាន​ដើរ​តួ​យ៉ាង​សំខាន់​ ចាប់​តាំង​ពី​មក​ដល់​បិសាច​ក្រហម​កាល​ពី​ខែ មករា ឆ្នាំ ២០២០ ផ្ទេរ​ពី​ក្លឹប Sporting Lisbon។ ប៉ុន្តែ​គេ​មិន​ទាន់​ជួយ​ក្រុម​ឈ្នះ​ពាន​នៅ​ឡើយ​ទេ ក្រោយ​ផ្លាស់​មក Old Trafford ក្នុង​តម្លៃ​ខ្លួន​៦៨​លាន​ផោន។

United ក៏​មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​​​ពាន​ដូច​គ្នា ចាប់តាំង​ពី​លោក Ole Gunnar Solskjaer ចូល​មក​ជំនួស​កន្លែង​លោក Jose Mourinho កាល​ពី​ថ្ងៃ​​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨។ Man Utd ឈ្នះ​ពាន​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ​២០១៧ ពាន Europa League។

សម្រាប់​ការ​វិល​មក​វិញ​របស់ Ronaldo មិត្ត​រួម​ជាតិ​ព័រទុយហ្គាល់ Bruno ថា នឹង​អាច​ជំរុញ​ឱកាស​​ Man Utd ​​ក្នុង​ការ​ឈ្នះ​ពាន។ Bruno បាន​និយាយ​ថា គ្រប់​គ្នា​​មាន​ទំនុក​ចិត្ត​និង​រីករាយ​ ពេល​គេ (Ronaldo) ត្រឡប់​មក​វិញ សម្រាប់​កីឡាករ​ដ៏​ដូច​គ្នា។ មាន​គេ ក្រុម​​កាន់​តែ​ខិតជិត​ក្នុង​ការ​ឈ្នះ​ពាន៕

ប្រភព៖ Dailymail

Next Post

​​ហេតុផលអ្វីបានជា Messi ហូរ​ទឹក​ភ្នែក​ក្រោយ​យក​ឈ្នះ​បូលីវី​​កាល​ពី​ព្រឹកមិញ

Lionel Messi បាន​ហូរ​ទឹក​ភ្នែក​ បន្ទាប់​ពី​​បាន​អបអរ​ការ​ឈ្នះ​ពាន Copa America ជាមួយ​អ្នក​គាំទ្រ​អាហ្សង់ទីន​កាល​ពី​ព្រឹកមិញ។     Messi រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ ជួយ​អាហ្សង់ទីន​យក​ឈ្នះ​បូលីវី ៣-០ ​ក្នុង​ដី​ខ្លួន​ឯងនៅ​វគ្គ​ជម្រុះ World Cup ក្នុងតំបន់ Conmebol។ ៣​គ្រាប់​បន្ថែម​បាន​ធ្វើ​ឲ្យ​កីឡាករ​វ័យ​៣៤​ឆ្នាំ​​បំបែក​កំណត់ត្រា​​ស៊ុត​ច្រើន​ជាង​គេ​របស់ Pele នៅ​តំបន់ Conmebol ពោល​មាន​៧៩​គ្រាប់ ខណៈ​វីរបុរស​របស់​ប្រេស៊ីល​មាន​៧៧​គ្រាប់។ អំឡុង​ពេល​អាហ្សង់ទីន​ឈ្នះ​ពាន​ Copa America ក្រោយ​យក​ជ័យជម្នះ​​លើ​​ប្រេស៊ីល​ ពួក​គេ​មិន​ទាន់​បាន​អបអរ​​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​​នៅ​ឡើយ​ទេ។ ទើប​តែ​ព្រឹក​មិញ​នេះ បន្ទាប់​ពី​ឈ្នះ​​បូលីវី​ ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​បាន​ឆ្លៀត​ពេល​អបអរ​ជាមួយ​អ្នក​គាំទ្រ​ខ្លួន ធ្វើ​ឲ្យ Messi រំភើប​ទប់​ទឹក​ភ្នែក​មិន​ជាប់។ នេះបើ​តាម​ការ​បញ្ជាក់​ពី​លោក Fabrizio Romano។     បញ្ជាក់​ថា ការ​ប្រកួត​ព្រឹត្តិការណ៍ Copa America 2021 ដែល​បញ្ចប់​កន្លង​ទៅ​បាន​រៀបចំ​នៅ​ប្រទេស​ប្រេស៊ីល ជំនួស​ប្រទេស​អាហ្សង់ទីន ក្រោយ​​មាន​បញ្ហា​កូវីដ-១៩៕ អត្ថបទ៖ JR […]