Koeman ​តប​ទៅ ​Pjanic ​វិញ ​ស្ទើរក្អួតឈាម

admin

លោក Ronald Koeman ​បាន​ឆ្លើយ​តប​ទៅ​កាន់​កីឡាករ​ Miralem Pjanic ​វិញ ​បន្ទាប់​ពី​ខ្សែ​បម្រើ​រូប​នេះ​បញ្ជាក់​កាល​នៅ Barcelona អ្នក​ចាត់ការ​មិន​បាន​ផ្ដល់​ការ​គោរព​ដល់​គេ​ឡើយ។

 

 

 

 

​Miralem Pjanic ​បាន​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្រុម Besiktas ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ហើយ។ ​ក្រោយ​ពី​ទៅ​ដល់​នោះ ​អតីត​កីឡាករ​ Juventus ​បាន​និយាយ​រឿង​លោក Koeman ​មិន​ផ្ដល់​ការ​គោរព​ដល់​ខ្លួន ​ដោយ​មិន​បាន​ណែនាំ​និយាយ​គ្នា​ទាល់​តែ​សោះ។ ខណៈ​ដែល​ការ​ផ្ដល់​ឱកាស​លេង​ក៏​តិច​ថែម​ទៀត ​ទើប​ធ្វើ​ឱ្យ​រូបគេ​សម្រេច​ចិត្ត​ស្វែង​រក​ក្លឹប​ថ្មី​លេង​បែប​នេះ។

 

 

 

 

​ក្រោយ​ពី​ដឹង​រឿង​នេះ​ហើយ អ្នក​ចាត់ការ​ក្រុម Barcelona ​ក៏​តប​វិញ​ថា​៖ “ខ្ញុំ​គិត​ថា​វា​ជា​ការ​អាក់អន់​ចិត្ត​គ្នា​បន្តិច​នៃ​កីឡាករ ហើយ​ខ្ញុំ​យល់​ពី​រឿង​នេះ។ ប៉ុន្តែ​ក្នុង​របៀប​នៃ​ការ​លេង ក្នុង​គំនិត​របស់​យើង​ទាំង​នៅ​ពេល​មាន​បាល់​និង​គ្មាន​បាល់ គាត់​បាន​ចាញ់​ខ្សែ​បម្រើ​ដទៃ​ទៀត ហើយ​គ្មាន​អ្វី​ផ្សេង​ទេ។ ខ្ញុំ​ជូន​ពរ​គាត់​សំណាង​ល្អ។ វា​មាន​រឿង​ស្មុគស្មាញ។ យើង​បាន​ព្យាយាម​ហើយ​ព្យាយាម​ទៀត ហើយ​យើង​បាន​មើល​ឃើញ​ថា​មាន​កីឡាករ​ច្រើន​នាក់​ដែល​ធ្វើ​បាន​ល្អ​ជាង​គាត់”៕

ប្រភព៖ Dailymail

Next Post

Bruno ថា Ronaldo នឹង​ជំរុញ United កាន់​តែ​មាន​ឱកាស​ឈ្នះ​ពាន

Bruno Fernandes ជឿជាក់​ថា ការ​ចុះ​កុងត្រា​​យក​មិត្ត​រួម​ជាតិ Cristiano Ronaldo នឹង​ជំរុញ​​ឱកាស​ Manchester United ក្នុង​ការ​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​នេះ។   Bruno បាន​ដើរ​តួ​យ៉ាង​សំខាន់​ ចាប់​តាំង​ពី​មក​ដល់​បិសាច​ក្រហម​កាល​ពី​ខែ មករា ឆ្នាំ ២០២០ ផ្ទេរ​ពី​ក្លឹប Sporting Lisbon។ ប៉ុន្តែ​គេ​មិន​ទាន់​ជួយ​ក្រុម​ឈ្នះ​ពាន​នៅ​ឡើយ​ទេ ក្រោយ​ផ្លាស់​មក Old Trafford ក្នុង​តម្លៃ​ខ្លួន​៦៨​លាន​ផោន។ United ក៏​មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​​​ពាន​ដូច​គ្នា ចាប់តាំង​ពី​លោក Ole Gunnar Solskjaer ចូល​មក​ជំនួស​កន្លែង​លោក Jose Mourinho កាល​ពី​ថ្ងៃ​​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨។ Man Utd ឈ្នះ​ពាន​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ​២០១៧ ពាន Europa League។ សម្រាប់​ការ​វិល​មក​វិញ​របស់ Ronaldo មិត្ត​រួម​ជាតិ​ព័រទុយហ្គាល់ Bruno […]