លោក Joan Laporta ប្រធានក្លឹប Barca ថា វា​ជា​កំហុសមួយ​​ដែល​ក្លឹប​សម្រេច​ចិត្ត​ទិញ Griezmann

admin

Antoine Griezmann មិនមែន​ជា​កីឡាករ Barcelona ត្រូវ​ការ ហើយ​​លេង​មិន​ស៊ី​សង្វាក់​​ក្នុង​ប្រព័ន្ធ​របស់​ក្រុម​ឡើយ។ នេះ​ជា​ការ​​ការ​លើក​ឡើង​របស់​ប្រធាន​ក្លឹប​លោក Joan Laporta ក្រោយ​បញ្ជូន Griezmann ឲ្យ​ត្រឡប់​ទៅ AT Madrid វិញ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

 

 

ការ​មក​ដល់​របស់ Griezmann ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ជួយ Barcelona ខ្លាំង​បន្ថែម​ទៀត ​ក្រោយ​ផ្លាស់​កាល​ពី​ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ខ្លួន​១០៨​លាន​ផោន។ ប៉ុន្តែ​គ្រប់​យ៉ាង​ខុស​ពី​ការ​រំពឹង​ទុក ពោល​កីឡាករ​សញ្ជាតិ​បារាំង​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ដូច​កាល​នៅ AT Madrid ឡើយ។

កីឡាករ​វ័យ​៣០​ឆ្នាំ​​រក​បាន​៣៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១០២​ប្រកួត​​គិត​គ្រប់​កម្មវិធី​ឲ្យ​ Barca ក្នុង​រយៈពេល​២​រដូវ​កាល។ យ៉ាណាមិញ លោក Joan Laporta យល់​ឃើញ​ថា ការ​ទិញ Griezmann គឺ​ការ​សម្រេច​ចិត្ត​ខុស​របស់ Barcelona។

និយាយ​ប្រាប់​ទូរទស្សន៍ Onze លោក Laporta បាន​​ឲ្យ​ដឹង​ថា ការ​ផ្ទេរ​យក Griezmann មក​គឺ​មិន​ដំណើរ​ការ​ក្នុង​ក្រុម​ឡើយ ប៉ុន្តែ​​ក៏​មិន​បន្ទោស​អាកប្បកិរិយា​​របស់​កីឡាករ​​ដែរ ហើយ​គេ​ជា​កីឡាករ​ល្អ​ម្នាក់។ លោក​គិត​ថា គ្រប់គ្នា​រំពឹង​​ខ្ពស់​លើ​គេ ព្រោះ​តែ​គេ​ផ្ដល់​គ្រប់​យ៉ាង​។ តែ​គេ​​​លេង​មិន​ស៊ី​សង្វាក់​ក្នុង​ប្រព័ន្ធ​របស់ Barca ឡើយ។

Griezmann ទើប​តែ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​​ជា​កីឡាករ​របស់ AT Madrid កាល​ពី​ម្សិលមិញ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ Barcelona រយៈពេល​២​ឆ្នាំ។ Griezmann នឹង​ពាក់​លេខ​៨​នៅ​ក្នុង​ក្រុម AT Madrid៕

​​

ប្រភព៖ Dailymail

Next Post

Koeman ​តប​ទៅ ​Pjanic ​វិញ ​ស្ទើរក្អួតឈាម

លោក Ronald Koeman ​បាន​ឆ្លើយ​តប​ទៅ​កាន់​កីឡាករ​ Miralem Pjanic ​វិញ ​បន្ទាប់​ពី​ខ្សែ​បម្រើ​រូប​នេះ​បញ្ជាក់​កាល​នៅ Barcelona អ្នក​ចាត់ការ​មិន​បាន​ផ្ដល់​ការ​គោរព​ដល់​គេ​ឡើយ។         ​Miralem Pjanic ​បាន​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្រុម Besiktas ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ហើយ។ ​ក្រោយ​ពី​ទៅ​ដល់​នោះ ​អតីត​កីឡាករ​ Juventus ​បាន​និយាយ​រឿង​លោក Koeman ​មិន​ផ្ដល់​ការ​គោរព​ដល់​ខ្លួន ​ដោយ​មិន​បាន​ណែនាំ​និយាយ​គ្នា​ទាល់​តែ​សោះ។ ខណៈ​ដែល​ការ​ផ្ដល់​ឱកាស​លេង​ក៏​តិច​ថែម​ទៀត ​ទើប​ធ្វើ​ឱ្យ​រូបគេ​សម្រេច​ចិត្ត​ស្វែង​រក​ក្លឹប​ថ្មី​លេង​បែប​នេះ។         ​ក្រោយ​ពី​ដឹង​រឿង​នេះ​ហើយ អ្នក​ចាត់ការ​ក្រុម Barcelona ​ក៏​តប​វិញ​ថា​៖ “ខ្ញុំ​គិត​ថា​វា​ជា​ការ​អាក់អន់​ចិត្ត​គ្នា​បន្តិច​នៃ​កីឡាករ ហើយ​ខ្ញុំ​យល់​ពី​រឿង​នេះ។ ប៉ុន្តែ​ក្នុង​របៀប​នៃ​ការ​លេង ក្នុង​គំនិត​របស់​យើង​ទាំង​នៅ​ពេល​មាន​បាល់​និង​គ្មាន​បាល់ គាត់​បាន​ចាញ់​ខ្សែ​បម្រើ​ដទៃ​ទៀត ហើយ​គ្មាន​អ្វី​ផ្សេង​ទេ។ ខ្ញុំ​ជូន​ពរ​គាត់​សំណាង​ល្អ។ វា​មាន​រឿង​ស្មុគស្មាញ។ យើង​បាន​ព្យាយាម​ហើយ​ព្យាយាម​ទៀត ហើយ​យើង​បាន​មើល​ឃើញ​ថា​មាន​កីឡាករ​ច្រើន​នាក់​ដែល​ធ្វើ​បាន​ល្អ​ជាង​គាត់”៕ ប្រភព៖ Dailymail