បារាំង ​រក​ឃើញ​ជ័យជម្នះ​វិញ​ហើយ ​ក្រោយអន់ចិត្ត៥ប្រកួត

admin

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​បាន​ស្គាល់​ជ័យជម្នះ​វិញ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ហ្វាំងឡង់​ក្នុង​លទ្ធផល ២-០ ​សម្រាប់​វគ្គ​ជម្រុះ World Cup 2022 ​នៅ​តំបន់​អឺរ៉ូប។

 

 

បារាំង​៥​ប្រកួត​ចុង​ក្រោយ​មិន​ស្គាល់​ឈ្នះ​សោះ ប៉ុន្តែ​នៅ​យប់មិញ​នេះ ​ពួកគេ​អាច​សម្រេច​គោលដៅ​ជ័យជម្នះ​បាន​វិញ​ហើយ។ ​ប្រកួត​ទល់​ក្រុម​ហ្វាំងឡង់ ​ខ្សែ​ប្រយុទ្ធ Antoine Griezmann ​ជា​អ្នក​រក​បាន​២គ្រាប់​ម្នាក់​ឯង​នៅ​នាទី​២៥​និង​៥៣។ ​មិន​ត្រឹម​តែ​កីឡាករ​របស់ AT Madrid ​នេះ​ទេ ដែល​លេង​ល្អ ​ខ្សែ​ប្រយុទ្ធ Karim Benzema ​ក៏​ឃើញ​ថា​មាន​ទម្រង់​លេង​ប្រសើរ​ឡើង​ផង​ដែរ។

 

 

 

​ជាមួយ​ការ​បន្ថែម​៣​ពិន្ទុ​នេះ​ទៀត ​បារាំង​នៅ​ឈរ​កំពូល​តារាង​ពូល D ​ដដែល​ដោយ​លេង​៦​ប្រកួត ​មាន​១២​ពិន្ទុ។ ​ក្រុម​លេខ​២ ​អ៊ុយក្រែន ​និង​លេខ​៣​ហ្វាំង​ឡង់​ទើប​មាន​៥​ពិន្ទុ​ទេ៕

ប្រភព៖ Dailymail

Next Post

លោក Joan Laporta ប្រធានក្លឹប Barca ថា វា​ជា​កំហុសមួយ​​ដែល​ក្លឹប​សម្រេច​ចិត្ត​ទិញ Griezmann

Antoine Griezmann មិនមែន​ជា​កីឡាករ Barcelona ត្រូវ​ការ ហើយ​​លេង​មិន​ស៊ី​សង្វាក់​​ក្នុង​ប្រព័ន្ធ​របស់​ក្រុម​ឡើយ។ នេះ​ជា​ការ​​ការ​លើក​ឡើង​របស់​ប្រធាន​ក្លឹប​លោក Joan Laporta ក្រោយ​បញ្ជូន Griezmann ឲ្យ​ត្រឡប់​ទៅ AT Madrid វិញ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។     ការ​មក​ដល់​របស់ Griezmann ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ជួយ Barcelona ខ្លាំង​បន្ថែម​ទៀត ​ក្រោយ​ផ្លាស់​កាល​ពី​ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ខ្លួន​១០៨​លាន​ផោន។ ប៉ុន្តែ​គ្រប់​យ៉ាង​ខុស​ពី​ការ​រំពឹង​ទុក ពោល​កីឡាករ​សញ្ជាតិ​បារាំង​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ដូច​កាល​នៅ AT Madrid ឡើយ។ កីឡាករ​វ័យ​៣០​ឆ្នាំ​​រក​បាន​៣៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១០២​ប្រកួត​​គិត​គ្រប់​កម្មវិធី​ឲ្យ​ Barca ក្នុង​រយៈពេល​២​រដូវ​កាល។ យ៉ាណាមិញ លោក Joan Laporta យល់​ឃើញ​ថា ការ​ទិញ Griezmann គឺ​ការ​សម្រេច​ចិត្ត​ខុស​របស់ Barcelona។ និយាយ​ប្រាប់​ទូរទស្សន៍ Onze លោក Laporta បាន​​ឲ្យ​ដឹង​ថា ការ​ផ្ទេរ​យក […]