លោកគ្រូធំបាសា ៖ ខ្ញុំ​​ពិត​ជា​រីករាយ​ក្នុង​​ការ​បន្ត​ដឹក​នាំ​ Barcelona ច្រើន​ឆ្នាំ​ទៀត​

admin

អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​លោក Ronald Koeman ​បាន​សម្ដែង​ការ​សប្បាយ​រីករាយ​ក្នុង​ការ​​ចង់​បន្ត​នៅ​​ដឹក​នាំ​ Barcelona ​រយៈ​ពេល​​ច្រើន​ឆ្នាំ​ទៀត។

 

 

​កុង​ត្រា​របស់​​បុរស​ហុល្លង់​​ នឹង​ផុត​នៅរដូវ​កាល​​ឆ្នាំ​២០២១-២០២២​ ខណៈ​ដែល​​​អតីត​កីឡាករ​របស់​ Barcelona ​រូប​នេះ​បង្ហាញ​ក្ដី​រំពឹង​ថា លោក​ Joan Laporta ​នឹង​អាច​អនុញ្ញាតិ​ឲ្យ​​ខ្លួន​បន្ត​ដឹក​នាំ​​អ្នក​មាន​បុណ្យ​​ច្រើន​ឆ្នាំ​ទៀត​។

​កៅ​អី​​របស់​លោក Ronald Koeman ​ដែល​ពី​​ធ្លាប់​ក្ដៅ​កាល​ចុង​រដូវ​​កាលមុន​ បានប្រែ​មក​ជា​មើល​ទៅ​ហាក់​​មាន​សុវត្ថិភាព​ក្រោយ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​នេះ​បាន​ល្អ។ ប៉ុន្តែ​យ៉ាង​ណា​ការ​​ចរចា​សម្រាប់​កុង​ត្រា​ថ្មី​ជា​មួយ​អ្នក​ចាត់​ការ​​ ហុល្លង់ ហាក់​មាន​​ស្ថានភាព​លំបាក​មួយ ក្រោយ​​ពេល​​គេ​ឃើញ​ថា​ប្រធាន​ក្លឹប​ Barca ត្រូវ​បាន​ផ្លាស់ប្ដូរ​។

​ក្នុង​បទសម្ភាសន៍​មួយ​​​ជា​មួយ ​Sport ​និង Mundo Deportivo ​របស់​ប្រទេស​អេស្ប៉ាញ​​លោក Koeman បាននិយាយ​ថា«​​​ខ្ញុំ​បើក​ចំហរ​ សម្រាប់​​ការ​ចរចា​​បន្ត​កុង​ត្រាបន្ថែម​​។ ខ្ញុំ​ពិត​ជា​​រីករាយ​ខ្លាំង​ណាស់​​ក្នុង​ការ​នៅ Barcelona បន្ត​​ច្រើន​ឆ្នាំ​ទៀត​»។

​បុរស​ខាង​លើ​បន្ថែម​ថា បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ក្លឹប​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​​។ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​លោក​​ពិត​ជា​អរគុណ​ដល់​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​របស់​ថ្នាក់​ដឹកនាំ​ ដែល​បាន​​រៀបចំ​​ក្រុម​ឲ្យ​មក​ជា​ល្អ​​ប្រសើរ​វិញ​។ បច្ចុប្បន្ន​ទាំង​គ្រូ​​ និង​ក្រុមការងារ​ ព្រម​ទាំង​កីឡាករ​ក្មេង​ៗ​របស់​ Barcelona ទាំង​អស់​​កំពុង​​ធ្វើ​​ការងារ​​បាន​យ៉ាង​ល្អ​ជា​​មួយ​គ្នា។ លោក​ក៏​សង្ឃឹម​ថា​​ នឹង​អាច​​បន្ត​​ដឹក​នាំ​នៅ​ Barcelona បាន​ ៣,៤ ឬ​៥​ឆ្នាំ​​បន្ថែម​ទៀត​ផង​ដែរ។

​រំលឹក​ថា លោក Ronald Koeman បាន​ចូល​ខ្លួន​មក​ដឹក​នាំ Barcelona រដូវ​កាលមុន​ ដោយ​ជួយ​ឲ្យ​​​ក្រុម​មួយ​នេះ​ឈ្នះ​ពាន Copa del Rey ​2020-2021 និង​បាន​លេខ​៣​នៅ​ La Liga ផងដែរ​៕ ​​​​​​​​​​​​​​

ប្រភព៖ Marca

Next Post

Haaland និង​ Depay ស៊ុត​ hat-trick ដូច​គ្នា​​ខណៈ Depay​ តាម​ជិត​ទាន់​កំណត់​ត្រា Nistelrooy

​ខ្សែ​ប្រយុទ្ធ​ Erling Haaland របស់​​​​ក្រុម​ជម្រើ​​​ជាតិ ន័រវែស និង ​​Memphis Depay​ របស់​ជម្រើស​​ជាតិ​ហុល្លង់ រក​បាន​ម្នាក់​ ​៣​​​ដូច​គ្នា​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​​របស់​ពួក​គេ​កាល​ពី​យប់​មិញ ខណៈ Depay​​ តាម​ជិត​ទាន់​កំណត់​ត្រា​ស៊ុត​​របស់​ Ruud van Nistelrooy នៅ​ជម្រើ​ជាតិ​ហើយ​​។     ​យប់មិញ​នេះ​ក្រុម​ជម្រើសជាតិ​ ន័រវែស ​​បាន​យក​ឈ្នះ ហ្គីប្រាល់តា ៥-១ សម្រាប់​កា​រ​ប្រកួត​​បាល់ទាត់​ជម្រុះ World Cup ​ដែល៥​គ្រាប់​នោះ​ ​ Erling Haaland ​បាន​ចូល​រួ​ម​ចំណែក​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង ( hat-trick ) និង​បញ្ជូន​បាល់​បាន​១​គ្រាប់​ផង​ដែរ​។ ៣​គ្រាប់​របស់​ Haaland រក​បាន​នៅ​នាទី​ទី​២៧,៣៩និង៩០+១ ​។ ២​គ្រាប់​ផ្សេងទៀត​របស់​ ន័រវែស រក​បាន​នៅនាទី​ទី២៣ ដោយ​ Thorstvedt និង​នាទី​ទី​​៥៩ ​ដោយ​ Sørloth ។ […]