ជម្រុះ WC យប់មិញ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចុង​ម៉ោងទៅហើយ ​Ronaldo ​ដាក់​២​គ្រាប់ ​បំបែកកំណត់ត្រា​កីឡាករ​អ៊ីរ៉ង់​​

admin

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បំបែក​កំណត់ត្រា​របស់ ​Ali Daei ​បាន​ហើយ ​បន្ទាប់​ពី​រូបគេ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ទៀត​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

 

 

 

កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ជម្រើស​ជាតិ​ដែល Ali Daei ​កាន់​កន្លង​មក​គឺ​មាន​ចំនួន​១១០​គ្រាប់។ ​ខណៈ​​ដែល​ពេល​នេះ​វា​បាន​ធ្លាក់​ទៅ Ronaldo ​ជា​អ្នក​កាន់​កាប់​កំណត់ត្រា​នោះ​វិញ​ហើយ ​បន្ទាប់​ពី​រូបគេ​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​នៅ​យប់មិញ ​ធ្វើ​ឱ្យ​ចំនួន​រក​គ្រាប់​បាល់​សរុប​កើន​ដល់​១១១​គ្រាប់​ទៅ​ហើយ។ ​ដោយ​២​គ្រាប់​នោះ ​Ronaldo ​ធ្វើ​បាន​នៅ​នាទី​៨៩​និង​៩០+៦ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​សាធារណរដ្ឋអៀរឡង់។

 

 

 

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រំលឹក​ថា ​ព័រទុយហ្គាល់​បាន​ឈ្នះ​សាធារណរដ្ឋអៀរឡង់​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 ​នៅ​យប់មិញ​នេះ៕

ប្រភព៖ Dailymail

Next Post

ប្រភព​ជិតស្និទ្ធ​នឹង​ Bayern ​ថា ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ​នឹង​ពិបាក​ក្នុង​ការ​ទិញ​ Haaland

លោក Karl-Heinz Rummenigge អតីត​នាយក​ប្រតិបត្តិ​ក្លឹប Bayern Munich បាន​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់ Sport Bild ថា ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ​អាច​នឹង​ពិបាក​ណាស់​ក្នុង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ន័រវែស​កីឡាករ Erling Braut Haaland ពី​ក្លឹប Bayern Munich។       “គេ [Haaland] កំពុង​តែ​ក្លាយ​ជា​បុគ្គល​ដ៏​ល្បី​នៅ​ក្នុង​លីគ [Bundesliga]”។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Rummenigge។ លោក​បាន​បន្ថែម​ថា៖ “ខ្ញុំ​ខ្លាច​តែ​គេ​នឹង​បន្ត​លេង​នៅ Bundesliga នោះ​ទេ។ បើ​តាម​ទម្រង់​លេង​របស់​គេ​បាន​ឱ្យ​ដឹង​ថា វា​ពិត​ជា​ពិបាក​ណាស់ ដែល​ឱ្យ​គេ​នៅ​អាល្លឺម៉ង់។ ខ្ញុំ​សន្និដ្ឋាន​ថា អនាគត​របស់​គេ​នៅ​លេង​ក្រៅ​ប្រទេស​” ។ Haaland ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា មាន​ក្លឹប​ធំៗ​មួយ​ចំនួន​ចង់​បាន​រូប​គេ តែ​ចុង​ក្រោយ​គេ​នៅ​តែ​បន្ត​លេង​នៅ Dortmund ដដែល៕ ប្រភព៖ Goal