កីឡាករ​ PL ទាំង​១០រូប​ ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ថ្លៃ​ជាង​គេ​បំផុត ក្នុង​ពេល​នេះ

admin

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​​១០រូប​លេង​ឲ្យក្លឹបនៅ​ Premier League ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ថ្លៃ​ជាង​គេ​បំផុត​នៅ​ក្នុង​ពេល​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The National៖

 

 

 

១. Cristiano Ronaldo៖ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៧០ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

២. Kevin de Bruyne៖ ខ្សែ​បម្រើ​ក្លឹប​ Manchester City ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៥៥ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៣. David de Gea៖ អ្នកចាំទី​ក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៥១ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៤. Jadon Sancho៖ ខ្សែ​បម្រើ​ក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤៨ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៥. Raphael Varane៖ ខ្សែ​ការពារក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤៦ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៦. Romelu Lukaku៖ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Chelsea ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤៤ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៧. Jack Grealish៖ ខ្សែ​បម្រើក្លឹប​ Manchester City ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤១ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៨. Raheem Sterling៖ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester City ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤១ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

៩. N’Golo Kante៖ ខ្សែ​បម្រើក្លឹប​ Chelsea ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤០ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

១០. Paul Pogba៖ ខ្សែ​បម្រើ​ក្លឹប​ Manchester United ទទួល​បាន​ប្រាក់​ពល​កម្ម​ប្រហែល​ ៤០ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​៕

ប្រភព៖ The National

Next Post

អីយ៉ា!នេះជារូបពិត Cristiano Ronaldo ពាក់អាវបីសាចក្រហមជាផ្លុវការ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​សម្រេច​ការ​ផ្លាស់​ទៅ​លេង​ឱ្យ​ក្រុម Manchester United ​ជា​ផ្លូវការ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១៩,៨​លាន​ផោន​ជាមួយ​កុងត្រា​២​ឆ្នាំ។​       ​កីឡាករ​វ័យ​៣៦​ឆ្នាំ​នេះ​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម ៣៨៥ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ដែល​ជា​តម្លៃ​ខ្លួន​ខ្ពស់​មួយ​នៅ​ក្រុម​បិសាច​ក្រហម។ ​ក្រោយ​ពី​សម្រេច​ការ​ផ្ទេរ​១០០​%​ហើយ ​Ronaldo ​ក៏​បាន​ពាក់​ឈុត​រដូវ​កាល​ថ្មី​ឱ្យ​ក្រុម Manchester United ​ផង​ដែរ ​ហើយ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅ Old Trafford ​នៅ​ថ្ងៃ​ទី​១១​ខាង​មុខ​នេះ​។         ​អតីត​កីឡាករ Real Madrid ​បាន​និយាយ​ថា​៖ “Manchester United គឺជាក្លឹបដែលតែងតែពិសេស​ក្នុងបេះដូងរបស់ខ្ញុំ។ ខ្ញុំមិនអាចរង់ចាំដើម្បីលេងនៅ Old Traffordមុខ​អ្នកគាំទ្រពេញកីឡដ្ឋាន និងបានឃើញពួកគេវិញនោះទេ។ ខ្ញុំកំពុងរង់ចាំពេលនោះ និងខ្ញុំសង្ឃឹម​ថាយើង​នឹង​មាន​រដូវកាលជោគជ័យ”៕ ប្រភព៖ Dailymail