ពេល​មួយ Ronaldo ​ចាំ​មិន​ភ្លេច​និង​គោរព Sir Alex ​បំផុតក្នុង១ជីវិត

admin

​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា Cristiano Ronaldo ​ត្រលប់​មក​លេង​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​វិញ​នេះ ​ក៏​មាន​ចំណែក​ធំ​ពី​សំណាក់​លោក Sir Alex Fugerson ​ជា​អ្នក​បញ្ចុះបញ្ចូល​ផង​ដែរ។

 

 

 

 

 

​ប្រភព​នៅ​អង់គ្លេស ​អះអាង​ថា​គ្រាន់​តែ Ronaldo ​ចេញ​ពី Juventus ​ភ្លាម ​ហើយ​មាន​ដំណឹង​ថា​មក​លេង​ឱ្យ​ក្រុម Man City ​លោក Sir Alex ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​បាន​ទាក់ទង​ទៅ​ថ្នាក់​ដឹក​នាំ Man Utd ​ភ្លែត​ដើម្បី​ចុះ​កុងត្រា​យក CR7 ​វិញ។ ខណៈ​​ដែល​លោក​នឹង​ទាក់ទង​ទៅ​ផ្ទាល់​តែ​ម្ដង​ដើម្បី​បញ្ចុះបញ្ចូល​គេ​ឱ្យ​ត្រលប់​មក​លេង​នៅ Old Trafford ​ជា​លើក​ទី​២។ ​មិន​ប៉ុន្មាន​ម៉ោង​ផង Man Utd ​ក៏​ប្រកាស​ទិញ​បាន Ronaldo ​មក​វិញ​ភ្លាម ក្នុង​តម្លៃ​២០​លាន​អឺរ៉ូ។

 

 

 

 

 

 

 

​តើ​មូលហេតុ​អ្វី​បាន​ជា Ronaldo ​ស្ដាប់​តាម​លោក Sir Alex ​យ៉ាង​នេះ? អតីត​កីឡាករ Real Madrid ​ធ្លាប់​និយាយ​ថា​៖ គាត់​ដូចជា​ឪពុក​ម្នាក់​របស់​ខ្ញុំ​ក្នុង​វិស័យ​បាល់ទាត់។ ​ខ្ញុំ​នៅ​ចាំ​បាន​ថា​អ្វី​ដែល​នៅ​ជាប់​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​រហូត​មក​នោះ គឺ​នៅ​ពេល​ឪពុក​របស់​ខ្ញុំ​កំពុង​សម្រាក​នៅ​ពេទ្យ ហើយ​យើង​កំពុង​ស្ថិត​ក្នុង​ពេល​វេលា​ប្រកួត​សំខាន់​ៗ​ជា​ច្រើន…ខ្ញុំ​បាន​និយាយ​ទៅ​គាត់​សុំ​គាត់​ដើម្បី​ទៅ​មើល​ឪពុក​របស់​ខ្ញុំ​ដែល​សម្រាក​លើ​គ្រែ​នៅ​ពេទ្យ។ ​គាត់​មិន​ស្ទាក់ស្ទើរ​ឡើយ គាត់​បាន​ប្រាប់​មក​ខ្ញុំ​ថា ​សូម​ស្ដាប់​ឪពុក​របស់​អ្នក​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក ​វា​សំខាន់​ជាង​អ្វី​ទាំង​អស់ ​អ្នក​អាច​ទៅ​ប៉ុន្មាន​ក៏​បាន​តាម​ដែល​ត្រូវ​ការ។

​ពេល​ខាង​លើ​នេះ​ហើយ ​ជា​ពេល​ដែល​ខ្ញុំ​ចង់ចាំ​អំពើរ​ល្អ​របស់​គាត់​មក​លើ​ខ្ញុំ​ជា​និច្ច។ វា​ជា​ពេល​ពិសេស​បំផុត​សម្រាប់​ខ្ញុំ​ក្នុង​មួយ​ជីវិត​នេះ ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ទេ។ គាត់​ជា​គ្រូ​បង្វឹក​ល្អ​បំផុត​សម្រាប់​ខ្ញុំ​នៅ​លើ​លោក​នេះ៕

អត្ថបទ៖ JR media

Next Post

Souness ​ថា Pogba ​គួរ​តែ​ត្រូវ​ពិន័យ ​ព្រោះ​បង្ក​កំហុស​អាច​ធ្វើ​ឱ្យ​គេ​បាក់​ជើង​បាន​

​ក្រុម​បិសាច​ក្រហម​ Manchester United ​យក​បាន​៣​ពិន្ទុ​ពី​ក្រុម Wolves ​ក្រោយ​ពី​យក​ឈ្នះ​ក្នុង​លទ្ធផល ​១-០ ​ដែល Greenwood ​ជា​អ្នក​ធ្វើ​បាន​សម្រេច។           ​បិសាច​ក្រហម​នៅ​តង់​ទី​១​មិន​អាច​ធ្វើ​អ្វី​ក្រុម Wolves ​បាន​នោះ​ទេ ​ដោយ​ត្រូវ​រង់ចាំ​ដល់​នាទី​៨០ ទើប​អាច​ទម្លាយ​សំណាញ់​ទី​បាន​១​គ្រាប់ ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Greenwood ​។ ​ខណៈ​ដែល​មុន​កើត​គ្រាប់​បាល់​នេះ​ដែរ Pogba ​ក៏​បាន​បង្ក​កំហុស​ទៅ​លើ​កីឡាករ Ruben Neves ​ផង​ដែរ ​ដោយ​បើក​បាត​ឈូស​ជើង​តែ​ម្ដង។ សំណាង​អាជ្ញាកណ្ដាល​មិន​បាន​ពិន័យ​អ្វី​ទេ ​រហូត​ដល់​កើត​មាន​ជា​គ្រាប់​បាល់​តែ​ម្ដង។           ​យ៉ាងណា​សម្រាប់​លោក Graeme Souness ​វិញ​ក៏​បាន​មើល​ឃើញ​ថា​កំហុស​កន្លែង Pogba ​ឈូស​ជើង​នេះ​សម​ណាស់​ត្រូវ​ពិន័យ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​គេ​បាក់​ជើង​បាន ប្រសិន​បើ​ឈូស​ត្រូវ។ តែ​យ៉ាងណា​កីឡាករ Ruben Neves ​មិន​ធ្វើ​ពុត​ជា​ដួល​អ្វី​ទេ ​ទើប​បាន​ជា​លោក […]