Pep ចេញបកស្រាយរឿង Leroy Sane ហេតុអ្វីចាកចេញ

admin

អ្នក​ចាត់​ការ​របស់ Manchester City លោក Pep Guardiola បាន​ជូនពរ Leroy Sane ឲ្យ​ជោគជ័យ​នៅ Bayern Munich តែ​ក៏​មាន​ក្ដី​សោកស្ដាយ​ដែល​ដែល​គេ​ផ្លាស់​ទៅ​អាល្លឺម៉ង់។

City បាន​បំពេញ​កិច្ចព្រមព្រៀង​រួចរាល់​ជាមួយ Bayern ជាមួយ​តម្លៃ​ផ្ទេរ Sane ៥៥​លាន​ផោន។ Sane វ័យ​២៤​ឆ្នាំ​បាន​យល់​ព្រម​កុងត្រា​រយៈពេល​​៥​ឆ្នាំ​ជាមួយ​ក្រុម​ជើង​ឯក​នៅ​អាល្លឺម៉ង់ បន្ទាប់​ពី​សម្រេច​ចិត្ត​ច្បាស់​​ចាកចេញ​ពី​កីឡដ្ឋាន Etihad។

និយាយ​ក្នុង​សន្និសីទកាសែត​មុន​ជំនួប​ជាមួយ Liverpool លោក Pep Guardiola បាន​និយាយ​អំពី​ Sane ថា៖ “គេ​នឹង​​មាន​​មេរៀន​ថ្មី​អស្ចារ្យ​មួយ​នៅ Bayern Munich។ គេ​ចង់​ចាកចេញ។ គ្រប់គ្នា​មាន​ជីវិត​របស់​ពួក​គេ ហើយ​គេ​សម្រេច​ចិត្ត​ផ្លាស់​ទៅ​រក​បទពិសោធន៍​ថ្មី។ ខ្ញុំ​ពេញ​ចិត្ត​ឲ្យ​គេ​បន្ត​នៅ ប៉ុន្តែ​គេ​ជឿជាក់​ថា​ គេ​នឹង​​មាន​ជីវិត​ប្រសើរ​និង​រីករាយ​ជាង​​នៅទី​នោះ”។

កាល​ពី​រដូវ​កាល​មុន City បាន​ដាក់​តម្លៃ​ខ្លួន Sane ដល់​ទៅ​១៣០​លាន​ផោន​ឯណោះ ពេល​ដែល Bayern សួរ​តម្លៃ។ Sane បាន​ទទួល​រងរបួស​ ពេល​លេង​ពាន​បើក​រដូវ​កាល Community Shield និង​បង្ហាញ​ខ្លួន​ប្រកួត​ក្នុង​លីគ​បាន​តែ​១​ប្រកួត​គត់​ ពេល City ឈ្នះ Burnley ៥-០​ កាល​ពី​សប្ដាហ៍​មុន៕

Next Post

Zidane ​: ការប្រកួតប្រជែងមិនទាន់ចប់នៅឡេីយទេ

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​មិន​ទាន់​ឈ្នះ​ពាន​រង្វាន់ ឬ​ធានា​ថា​នឹង​ឈ្នះ​អ្វី​នោះ​ទេ ដូច្នេះ​សូម​កុំ​រំពឹង​ខ្ពស់​ខ្លាំង​ពេក។​ក្រុម Real Madrid ​នឹង​ប៉ះ​ក្រុម Getafe ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣៣​នៃ​លីគ​កំពូល​អេស្ប៉ាញ។ ​ប្រសិន​ណា​បើ​ពួកគេ​អាច​ឈ្នះ​ប្រកួត​នេះ​ទៀត​បាន នោះ​ក្រុម​អធិរាជ​ស ​នឹង​លើស​ពិន្ទុ​ក្រុម​លេខ​២ Barcelona ​ដល់​ទៅ​៤​ពិន្ទុ​ហើយ។ ​ខណៈ​ដែល​ការ​ប្រកួត​វិញ​ក៏​កៀក​នឹង​អស់​ហើយ​ដែរ​នា​រដូវ​កាល​នេះ​។