Carlo Ancelotti ដាក់គោលដៅនាំ Everton ទៅប្រកួតប្រជែងយកតំណែង EPL ដូច Liverpool

admin

លោក​ Carlo Ancelotti អ្នកចាត់​ការក្លឹប​ Everton បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​នឹង​យក​គំរូ​តាម​ Liverpool ដើម្បី​ឲ្យ​ ឈាន​មុខ​នឹង​គេ​ដែរ​នៅ​ក្នុង​ Prremier League ។

លោក​ Ancelotti បាន​និយាយ​ថា​៖” ខ្ញុំ​សង្ឃឹម​ថា​ ក្លឹប​របស់​ខ្ញុំ​​អាច​នឹង​ឈាន​មុខ​នឹង​គេ​ នឹង​ឯង​ដែរ​នៅ​ក្នុង​ Premier League នឹង​អាច​ប្រកួត​ប្រជែង​យក​ពាន​ខាង​លើ​នេះ​ជា​មួយ​នឹង​ក្លឹប​ Liverpool ក្លឹប​ Chelsea និង​ Spurs ជា​ដើម​ នៅ​ពេល​អនាគត​។”

អ្នក​ចាត់​ការរូប​នេះ​បាន​បន្ត​ថា​៖” ខ្ញុំ​គិត​ថា​ Liverpool ៥​ឆ្នាំ​ចុង​ក្រោយ​នៅ​ពេលដែល​​ Klopp មក​ដឹក​នាំនេះ​ ​ឃើញ​ថា​មាន​សន្ទុះ​ខ្លាំង​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​។ អញ្ចឹង​ហើយ​ខ្ញុំ​យល់​ថា​ ក្លឹប​ខ្ញុំ​នឹង​យក​គំរូ​តាម​ការ​ដឹក​នាំ​របស់​គេ​នេះ​ហើយ​ ដើម្បី​វិវត្ត​ក្លឹប​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​។”

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​រដូវ​កាល​នេះ​ Everton បាន​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ១២​ឯណោះ​ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​ត្រឹម​ ៤១​ពិន្ទុ​ប៉ុណ្ណោះ​ ខណៈ​ដែរ​ Liverpool ជា​ជើង​ឯក​ឈ្នះ​ពាន​មាន​រហូត​ទៅ​ដល់​ ៨៦​ពិន្ទុ​៕

Next Post

Pep ចេញបកស្រាយរឿង Leroy Sane ហេតុអ្វីចាកចេញ

អ្នក​ចាត់​ការ​របស់ Manchester City លោក Pep Guardiola បាន​ជូនពរ Leroy Sane ឲ្យ​ជោគជ័យ​នៅ Bayern Munich តែ​ក៏​មាន​ក្ដី​សោកស្ដាយ​ដែល​ដែល​គេ​ផ្លាស់​ទៅ​អាល្លឺម៉ង់។