ទើប​ជួយ​អ៊ីតាលី​ឈ្នះ EURO ពេល​នេះ Berardi ​ត្រូវ​បាន​ AC ​តាម​ប្រមាញ់​​

admin

ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Sassuolo កីឡាករ Domenico Berardi​ ត្រូវ​បាន​​ក្លឹប​យក្ស​របស់​អ៊ីតាលី AC Milan តាម​ប្រមាញ់​​ដោយ​ឲ្យ​តម្លៃ​២០​លាន​អឺរ៉ូ​ ជា​មួយ​ការ​បន្ថែម​​ខ្សែ​ការពារ​ Matteo Gabbia ពី​លើ​ម្នាក់​ទៀត​ ​ក្រោយ​ពេល​​​​​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ជួយ​ឲ្យ​អ៊ីតាលី​ឈ្នះ​ពាន EURO 2020 កាល​ពី​ពេល​ថ្មី​ៗ​​នេះ​ ។

 

 

 

​​​លោក Stefano Piol អ្នក​ចាត់​ការ​ក្រុម​ AC Milan កំពុង​ញាប់​ដៃ​ញាប់​ជើង​ក្នុង​ការ​រៀប​ចំ​ក្រុម​ ដោយ​តាម​ប្រមាញ់​កីឡាករ​ល្អៗ​ ខណៈ​កីឡាករ​របស់​​ខ្លួន​មួយ​ចំនួន​កំពុង​ត្រៀម​ចាក​ចេញ​ផង​ដែរ។ ក្នុង​នោះ​អាច​​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​​ស្លាប Samu Castillejo ដែល​ត្រូវ​បាន​ក្លឹប​នៅ​អេស្ប៉ាញ​​ចំនួន​៣​កំពុង​តាម​ទាក់​ទង​គឺ Villarreal, Valencia និង Sevilla ។ Domenico Berardi​ ​ជា​មុខ​សញ្ញា​ធំ​បំផុត​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​​អ៊ីតាលី ​ក្នុង​ការ​យក​មក​ជំនួស​កន្លែង​របស់ Castillejo ដែល​គ្រោង​ចាកចេញ​។

យ៉ាង​ណា​បើ​តាម​ការ​បញ្ជាក់​ AC បាន​បើក​ការ​ចរចា​រួច​ហើយ​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​​ដែល​រក​បាន​១៧​គ្រាប់​ ជា​មួយ​ការ​បង្កើត​ឱកាស​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត ៨​​លើក​​​​កាល​ពី​រដូវ​កាល​​មុន​ជា​មួយ Sassuolo ។ កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​​ដដែល​ មាន​​កុង​ត្រា​ជា​មួយ Sassuolo​រហូត​ដល់​ឆ្នាំ​២០២៤ ​ហើយ​ក្លឹប​មួយ​នេះ​បាន​កំណត់​តម្លៃ​លក់​ជា​ទឹក​ប្រាក់​​ចំនួន​ ៤០​លាន​អឺរ៉ូ។ ដោយ​សារ​តែ​ការ​ចរចា​តម្លៃ​​មិន​ទាន់​ត្រូវ​គ្នា​​​នេះ​ហើយ​ ទើប​ការ​ទិញ​​ជា​ផ្លូវ​ការ​មិន​ទាន់​អាច​ទៅ​រួច​ ខណៈ​ដែល​អ្នក​ចាត់​ការ​ AC ចង់​បាន Berardi ខ្លាំង​៕ ​​​

ប្រភព៖ Goal

Next Post

Pedro ​ក្លាយ​ជា​កីឡាករ​ដំបូង ​ដែល Roma ដោះដូរជាមួយ Lazio ​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​

​ខ្សែ​ប្រយុទ្ធ Pedro ​បាន​សម្រេច​ការ​ផ្ទេរ​ពី​ក្រុម Roma ​ទៅ​កាន់​ក្រុម Lazio ​ហើយ ​ដោយ​មាន​កុងត្រា​២​ឆ្នាំ ​ជាមួយ​តម្លៃ​ពលកម្ម​២​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​។           ​អតីត​កីឡាករ Chelsea ​ខាង​លើ​ទើប​ចូល​លេង​ឱ្យ​ក្រុម Roma ​កាល​ពី​រដូវ​កាល​មុន​ទេ ​ដោយ​លេង​បាន​៤០​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់។ តែ​វត្តមាន​របស់​អ្នក​ចាត់ការ​ថ្មី Jose Mourinho ​មក​កាន់​ក្លឹប​នេះ ក៏​រូបគេ​មិន​ស្ថិត​ក្នុង​គម្រោង​និង​ត្រូវ​ស្វែង​រក​ក្លឹប​ថ្មី​លេង​តែ​ម្ដង។ ​Roma ​បាន​យល់​ព្រម​ផ្ដាច់​កុងត្រា Pedro ​នឹង​អាច​ឱ្យ​គេ​រក​ក្លឹប​លេង​ដោយ​ខ្លួន​ឯង​បាន។         ​ការ​ទៅ​លេង​ឱ្យ​ក្រុម Lazio ​នេះ ​បាន​ធ្វើ​ឱ្យ Pedro ​ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ ដែល​ក្លឹប​ទាំង​ពីរ​សម្រេច​ដោះដូរ​គ្នា​។ ​ពោល​គឺ​តាំង​ពី​ឆ្នាំ​១៩៨១​មក ​ក្លឹប Roma ​និង Lazio ​មិន​ដែល​ទិញ​ដូរ​កីឡាករ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ ​ការ​មិន​ទិញ​កីឡាករ​គ្នា​នេះ ក៏​ដោយសារ​តែ​ក្លឹប​រួម​ទីក្រុង​នេះ ​មាន​ប្រវត្ដិ​មិន​ត្រូវ​គ្នា​ឡើយ។ ជំនួប​រវាង […]