Messi ​និយាយ​យ៉ាង​ណា ​នៅ​មុខ​អ្នក​គាំទ្រ​ពេញ​កីឡដ្ឋាន Parc des Princes ​

admin

​ខ្សែ​ប្រយុទ្ធ​ Lionel Messi ​បាន​បង្ហាញ​មុខ​នៅ​កីឡដ្ឋាន Parc des Princes ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្នុង​កម្មវិធី​បង្ហាញ​វត្តមាន​កីឡាករ​ថ្មី​ទាំង​៥​នាក់​ដែល​ក្លឹប​នាំ​ចូល។

 

 

​កីឡាករ​ទាំង​៥​នាក់​បាន​ពាក់​អាវ ​ដែល​មាន​អក្សរ ​’We are Paris’ ​ដើរ​ចូល​មក​ទីលាន​ប្រកួត។ ​ដោយ​អ្នក​គាំទ្រ​បាន​ស្រែក​គាំទ្រ​ពួកគេ​យ៉ាង​ខ្លាំង ​ជា​ពិសេស​អ្នក​ចុង​ក្រោយ Lionel Messi ​តែ​ម្ដង។ ​បន្ទាប់​ពី​ដើរ​ចេញ​មក​ឈរ​នៅ​ទីលាន​ហើយ ​ខ្សែ​ប្រយុទ្ធ​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​លើ​លោក​នេះ ​បាន​និយាយ​ទៅ​អ្នក​គាំទ្រ​ថា​ទិដ្ឋភាព​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។

 

 

​Messi ​បាន​បន្ដ​ទៀត​ថា​៖ “វា​ជា​សប្ដាហ៍​ពិសេស​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​ចង់​អរគុណ​គ្រប់​គ្នា​ដែល​បាន​ទទួល​តាំង​ពី​ខ្ញុំ​មក​ដល់ Paris ​ដំបូង។ ​វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​និង​រំភើប​មែនទែន។ ​ខ្ញុំ​សង្ឃឹម​ថា​ទាំង​អស់​គ្នា យើង​អាច​រីករាយ​នៅ​ឆ្នាំ​នេះ ​និង​បង្កើត​វា​ឱ្យ​ក្លាយ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​ពួកយើង​។ ​ខ្ញុំ​សប្បាយ​ចិត្ត​គ្រប់​យ៉ាង​នៅ​ទី​នេះ​តែ​ម្ដង”។

​យ៉ាងណាមិញ​អតីត​ប្រធាន​ក្រុម Barcelona ​ខាង​លើ​នៅ​មិន​ទាន់​អាច​ចូល​លេង​បាន​នោះ​ទេ ដោយសារ​តែ​រូបគេ​ត្រូវ​ការ​ពេល​ដើម្បី​ហ្វឹកហាត់​ប្រមូល​កម្លាំង​ទៀត​សិន។ ​ដោយ​រំពឹង​ថា​នៅ​សប្ដាហ៍​ក្រោយ ​នឹង​អាច​ចូល​រួម​ចំណែក​ខ្លះ​ជួយ PSG ​ហើយ៕​

ប្រភព៖ Dailymail

Next Post

Van Dijk ចុះ​កុងត្រា​បន្ត​ជាមួយ​ Liverpool រយៈពេល ៤ឆ្នាំ​ទៀត ក្រោយ​ជា​ពី​របួស​

ខ្សែ​ការពារ​ហុល្លង់ Virgil Van Dijk បាន​ព្រមព្រៀង​បន្ត​កុងត្រា​ជាមួយ​ក្លឹប Liverpool រហូត​ដល់​រដូវ​ក្ដៅ​ឆ្នាំ២០២៥ ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​ជា​ពី​របួស​កាល​ពី​ពេល​ថ្មីៗ​នេះ​។     កីឡាករ​រូប​នេះ​តាម​ពិត​នៅ​សល់​កុងត្រា​ជាមួយ​ហង្ស​ក្រហម​រហូត​ដល់​ឆ្នាំ២០២៣ តែ​ក៏​សម្រេច​បន្ត​កុងត្រា​នៅ​ជាមួយ​ក្លឹប​រយៈពេល​វែង​បន្ត​ទៅ​ទៀត។ ខ្សែ​ការពារ​វ័យ ៣០ឆ្នាំ​រូប​នេះ​បាន​លេង​តែ​ ៥ប្រកួត​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​មុន ដោយសារ​តែ​កីឡាករ​រូប​នេះ​រង​របួស​កាល​ពី​ខែ​តុលា​ឆ្នាំ២០២០ ដែល​តម្រូវ​ឱ្យ​គេ​នៅ​សម្រាក​ព្យាបាល​របួស​រយៈពេល ៩ខែ។ Van Dijk លេង​នៅ​ Liverpool តាំង​ពី​ខែ​មករា​ ឆ្នាំ២០១៨ ដោយ​ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​លេង​បាន ១៣០ប្រកួត និង​រក​បាន ១៣គ្រាប់៕ ប្រភព៖ BBC