Sterling ​ថា​រដូវ​កាល​នេះ ​នឹង​រក​គ្រាប់​បាល់​ច្រើន​ព្រោះ​មាន Jack ​មក​ជួយ​

admin

​ខ្សែ​ប្រយុទ្ធ Raheem Sterling ​ជឿ​ជាក់​ថា​ខ្លួន​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​នា​រដូវ​កាល​នេះ ​បន្ទាប់​ពី​មាន​វត្តមាន​របស់​កីឡាករ Jack Grealish ​មក​រួម​ក្រុម។

 

 

 

​Sterling ​រក​បាន​១០​គ្រាប់​កាល​ពី​រដូវ​កាល​មុន និង​មិន​សូវ​មាន​ឱកាស​បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​នោះ​ទេ។ ​តែ​ក្រោយ​ពី​ធ្វើ​បាន​ល្អ​នៅ Euro ​ជាមួយ​អង់គ្លេស ​និង​មាន​វត្តមាន​របស់ Jack ​មក​លេង​នៅ Man City ​ដែរ​នោះ ទើប​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជឿ​ថា​ខ្លួន​នឹង​ចាប់​ផ្ដើម​ល្អ​ឡើង​វិញ​ជាក់​ជា​មិន​ខាន​សម្រាប់​រដូវ​កាល​ថ្មី។

 

 

 

​ក្រុម Man City ​ទិញ Jack Grealish ​ពី​ក្រុម Aston Villa ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន។ ពួកគេ​រំពឹង​ថា​វត្តមាន​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​នេះ នឹង​កាន់​តែ​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​មុត​ស្រួច​ថែម​ទៀត​សម្រាប់​រដូវ​កាល​ថ្មី​នេះ។ ​ដូច​គ្នា​ដែរ Sterling ​ដែល​ធ្លាប់​លេង​ជាមួយ Jack ​នៅ​ជម្រើស​ជាតិ​អង់គ្លេស​ក៏​គិត​ដូច​គ្នា។ ​អតីត​កីឡាករ Liverpool ​រូប​នេះ ​ជឿ​ជាក់​ថា​ខ្លួន​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​មិន​ខាន ​ក្រោយ​ពី​មាន Jack Grealish ​មក​ជួយ​នៅ​តំបន់​បម្រើ៕

ប្រភព៖ Dailymail

 

Next Post

មើល​ស្ថិតិ ​ជើង​ស៊ុត​ប៉េណាល់ទី​នៅ PSG ​នរណា​ល្អ​ជាង? Messi , Ramos , Neymar, Mbappe

Lionel Messi ​បាន​ចូល​រួម​ជាមួយ​ក្រុម PSG ​និង​ក្លាយ​ជា​តួ​អង្គ​សំខាន់​ម្នាក់​ក្នុង​ក្រុម​ផង​ដែរ ព្រោះ​អតីត​ប្រធាន​ក្រុម Barcelona ​រូប​នេះ​ជា​កីឡាករ​កំពូល​ម្នាក់ ​និង​រ៉ាប់រង​ការងារ​ជា​ច្រើន​កន្លង​មក។     ដោយរូបគេមិនខុសពី​ Neymar, Ramos ​និង Mbappe នោះ​ទេ ពោលគឺ​​ក្នុង​នាម​ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម ​ហើយ​ក៏​អាច​នឹង​រ៉ាប់រង​ការ​ទាត់​ប៉េណាល់ទី ​ឬ Free Kick ​ផង​ដែរ។ ​តែ​យ៉ាងណាមិញ ​លោក ​Mauricio Pochettino ​នៅ​មិន​ទាន់​សម្រេច​ថា​នរណា​នឹង​ត្រូវ​រ៉ាប់រង​អ្វី​នោះ​ទេ។ ​ខាង​ក្រោម​នេះ​ជា​ស្ថិតិ​ទាត់​ប៉េណាល់ទី​របស់​កីឡាករ​ទាំង​៤​នាក់​នៅ​១០​គ្រាប់​ចុង​ក្រោយ។       Ramos ​អតីត​ប្រធាន​ក្រុម Real Madrid ​ហាក់​មាន​កំណត់ត្រា​ល្អ​ជាង​គេ។ ​ខ្សែ​ការពារ​រូប​នេះ ​មាន​ឱកាស​ទាត់​១០​គ្រាប់​ចុង​ក្រោយ ​ចូល​ទាំង​១០​គ្រាប់​តែ​ម្ដង។ ​ដោយ​ឡែក​សម្រាប់ Neymar ​និង Mbappe ​វិញ ពួកគេ​១០​ដង​ចុង​ក្រោយ ​ចូល​បាន​៩​ដង។ ​ហើយ​សម្រាប់ Messi ​វិញ […]