Leroy Sane នឹងផ្លាស់ទៅ Bayern Manich ស្របពេលតម្លៃខ្លួនត្រូវគ្នាជាមួយ Man city ហេីយ

admin

Bayern Munich បាន​យល់​ព្រម​តម្លៃ​ខ្លួន​ផ្ទេរ​៥៤,៨​លាន​ផោន​ជាមួយ Manchester City សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ Leroy Sane និង​គ្រោង​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ។

ជា​ដំបូង Bayern ​ត្រូវ​ចំណាយ​ត្រឹម​តែ​៤៤,៧​លាន​ផោន​សិន ប៉ុន្តែ​នឹង​បន្ថែម​១០​លាន​ផោន​​ទៀត​ក្នុង​លក្ខខណ្ឌ​និយាយ​គ្នា ប្រសិន​បើ Sane បង្ហាញ​ទម្រង់​លេង​បាន​ល្អ​និង​ជួយ​ក្រុម​ឈ្នះ​ពាន​ផ្សេង​ៗ​ដូច​ជា Bundesliga និង Champions League ។

City នឹង​ទទួល​បាន​១០​%​នៃ​ប្រាក់​ចំណេញ​បន្ថែម​ទៀត ពេល​ដែល Bayern លក់ Sane នៅ​ថ្ងៃ​អនាគត។ Sane វ័យ​២៤​ឆ្នាំ​ចូលរួម​ជាមួយ Man City ពី​ក្លឹប Schalke ក្នុង​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ខ្លួន​៣៧​លាន​ផោន​និង​ធ្លាប់​ឈ្នះ​ពាន Premier League ២​ដង​ជាមួយ​ក្លឹប។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​ជា​អ្នក​នាំ​លេង​ដ៏​សំខាន់​ម្នាក់​សម្រាប់ City ដែល​ជួយ​ក្រុម​ឈ្នះ​ពាន​៣​​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​មាន​របួស​ច្រើន​នៅ​រដូវ​កាល​នេះ៕

Next Post

Ole: Bruno បាននាំស្មារតីក្រុមទាំងមូលទៅរកជយ័ជំនះ បន្ទាប់ពីអាចយកឈ្នះ Brighton 3:0

​ខ្សែ​បម្រើ Bruno Fernandes ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​យក​ឈ្នះ​លើ​ក្រុម Brighton ​បាន​ក្នុង​លទ្ធផល ៣-០។