Messi ​ទទួល​យក challenge ​របស់ Ronaldo ​ហើយ​

admin

​ថ្ងៃ​ដែល​អ្នក​គាំទ្រ​ក្រុម Barcelona ​មិន​ដែល​ស្រមៃ​ចង់​ឃើញ​នោះ បាន​មក​ដល់​ហើយ ​ដោយ Lionel Messi ​នឹង​ចាកចេញ​ពី​ក្រុម FC Barcelona ​ក្រោយ​ពី​ក្លឹប​មិន​អាច​បន្ដ​កុងត្រា​ដល់​គេ​បាន​។

 

 

​ដោយ​ការ​ចាកចេញ​ពី Camp Nou ​របស់ Messi ​នេះ គឺ​ដូច​អ្វី​ដែល​កីឡាករ Cristiano Ronaldo ​ធ្លាប់​និយាយ​និង​ចង់​ឃើញ​ហើយ។ ​កាល​ពី​ពេល​កន្លង​ទៅ Ronaldo ​ធ្លាប់​បាន​និយាយ​ថា​៖ “ខ្ញ​ចង់​ឱ្យ​គាត់​មក​លេង​នៅ​អ៊ីតាលី​នៅ​ថ្ងៃ​ណា​មួយ។ ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ទទួល​យក challenge ​នៃ​ការ​ចាកចេញ​ពី​កន្លែង​សុខស្រួល​របស់​គាត់។ ​ប៉ុន្តែ ​ប្រសិន​បើ​គាត់​សប្បាយ​ចិត្ត​នៅ Barcelona ​ខ្ញុំ​ក៏​គោរព​តាម​នោះ​ដែរ”។

 

​ខណៈ​ដែល​ពេល​នេះ ​ការ​ចង់​ឱ្យ Messi ​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ថ្មី​របស់ Ronaldo ​បាន​សម្រេច​ហើយ ព្រោះ​រូបគេ​នឹង​ចេញ​ពី Barcelona ​ដើម្បី​រក​ក្លឹប​ថ្មី​លេង។ ដោយ​បច្ចុប្បន្ន​នេះ ​មាន​តែ​ក្លឹប​២​ទេ​មាន​សង្ឃឹម​ច្រើន​ជាង​គេ គឺ PSG ​របស់​បារាំង​និង Manchester City ​របស់​អង់គ្លេស។ ​ខណៈ​ដែល​ក្លឹប​នៅ​អ៊ីតាលី​វិញ ​មិន​មាន​ដំណឹង​ឡើយ៕

ប្រភព៖ Dailymail

Next Post

អ្នក​គាំទ្រ​ម្នាក់​កាន់​អាវ Messi ​យំ​បោក​ខ្លួន​ក្បែរ​កីឡដ្ឋាន Camp Nou ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​នឹង​ចាកចេញ​ពី​ក្រុម FC Barcelona ​ជា​ផ្លូវការ​ហើយ ​បន្ទាប់​ពី​ក្លឹប​មិន​អាច​សម្រេច​បន្ដ​កុងត្រា​ថ្មី​បាន ​ក្រោម​ហេតុផល​បញ្ហា​សេដ្ឋកិច្ច​។     ដំណឹង​នៃ​ការ​ចាកចេញ​របស់​វីរបុរស​ក្លឹប​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន។ ដោយ​មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​កីឡដ្ឋាន Camp Nou ​ដើម្បី​អង្គុយ​ជុំ​គ្នា ​និង​និយាយ​ពី​រឿង​ដែល​ពួកគេ​សឹង​តែ​មិន​ជឿ​ថា​កើត​មាន​ឡើង​នោះ​ទេ។ Messi ​បាន​ចំណាយ​ពេល​ជាង​២០​ឆ្នាំ​នៅ​ក្លឹប​នេះ ​និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ​ប៉ុន្តែ​ចុង​ក្រោយ​រូបគេ​នៅ​តែ​មិន​អាច​ចូល​និវត្តន៍​ជាមួយ​ក្រុម Barcelona ​បាន​ដដែល។       ​ដោយ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ទាំង​អស់​នោះ ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​កាន់​អាវ​របស់ Messi ​ទ្រហ៊ោ​យំ​ក្បែរ​របង​កីឡដ្ឋាន Camp Nou ​តែ​ម្ដង។ ​នេះ​បាន​បង្ហាញ​ថា ​រូបគេ​ពិត​ជា​ស្រលាញ់ ​និង​ចង់​ឃើញ​ប្រធាន​ក្រុម​រូប​នេះ​បន្ដ​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ទៀត​ណាស់។\       Messi ​វ័យ​៣៤​ឆ្នាំ ​ជា​កីឡាករ​ថ្នាល​ដុះ​ចេញ​ពី​ក្រុម Barcelona ​តែ​ម្ដង ​តាំង​ពី​កម្រិត C , B ​រហូត​ដល់​ក្រុម​ធំ​នៅ​ឆ្នាំ​២០០៤។ […]