រ៉ូណាល់ដូ ស៊ី​ថ្លៃ​ប៉ុន្មាន​ពី​ Sponsor ​ក្នុង​ពេល​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​​លើ​ Instagram ខ្លួន​ម្ដង​ៗ​?

admin

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវបាន​គេ​រាប់​បញ្ចូលថា ជា​អ្នក​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​នៅ​លើ​លោក​ពី​ការ​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​អ្វី​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ម្ដង​ៗ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Hopper HQ ។

 

 

 

រាល់​ការ​បង្ហោះ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិត​ផល​ណា​មួយ​ម្ដង​នៅ​លើ​ Instagram នេះ​ Ronaldo ស៊ី​ថ្លៃ​ជាង​ ១.៦​លាន​ដុល្លារ​ឯណោះ​ ដែល​តម្លៃ​មួយ​នេះ​ថ្លៃ​ជាង​ តារា​ចម្រៀង​ តារា​សម្ដែង​ កីឡាករ​នានា​ទាំង​អស់​នៅ​លើ​ពិភពលោក​ទទួល​បាន​​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ronaldo ក៏ជា​តារា​ម្នាក់​ដែល​ទទួល​បាន​ការ​ Follow ពី​អ្នក​លេង​ Instagram ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ ដែល​មាន​រហូត​ទៅ​ដល់​ ៣២២លាន​ Followers ៕

ប្រភព៖ Hopper HQ

Next Post

Messi ​ទៅ​ដល់​បាសេឡូណា ​ត្រៀម​យក​ប៊ិច​ចុះ​កុងត្រា​ថ្មី​ហើយ​

​កីឡាករ Lionel Messi ​បាន​បញ្ចប់​ពេល​វេលា​សម្រាក​លំហែ​អារម្មណ៍​ជាមួយ​គ្រួសារ ​មិត្តភក្ដិ​របស់​ខ្លួន​ហើយ ​ដោយ​ចាប់​ផ្ដើម​គិត​លើ​ការងារ​បាល់ទាត់​វិញ​ម្ដង​។     ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​ទៅ​ដល់​ក្រុង​បាសេឡូណា​ហើយ ​ដើម្បី​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុម FC Barcelona ​។ ដោយ​កុងត្រា​ថ្មី​នោះ ​នឹង​មាន​រយៈ​ពេល​ដល់​ទៅ​៥​ឆ្នាំ​ឯ​ណោះ ជាមួយ​លក្ខខណ្ឌ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​៥០​%​ផង​ដែរ។ ​យ៉ាងណាមិញ ​លក្ខខណ្ឌ​មួយ​ចំនួន​ក៏​មាន​ក្នុង​លិខិត​ដែរ ពោល​គឺ​អស់​២​ឆ្នាំ​នៃ​កុងត្រា ​ប្រសិន​បើ Messi ​ចង់​ចាកចេញ គេ​អាច​ចេញ​បាន ប៉ុន្តែ​ត្រូវ​ទៅ​លេង​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​ក៏​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​បន្ដ​ផង​ដែរ។ ​       រំលឹក​ថា Messi ​បាន​ផុត​កុងត្រា​ជាមួយ​ក្រុម FC Barcelona ​ជាង​១​ខែ​មក​ហើយ។ តែ​យ៉ាងណាមិញ ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​តែ​បន្ដ​ទាក់ទង​ជាប់​រហូត ​មិន​ឱ្យ​ក្រុម​ណា​មួយ​អាច​ឆក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី​ពួកគេ​បាន​នោះ​ទេ ​រហូត​ទទួល​បាន​ផល​សម្រេច​កុងត្រា​ថ្មី។ ​ វត្តមាន​របស់​គេ​បន្ដ​លេង​នៅ Barcelona ​នេះ ​ក៏​នឹង​ជួយ​ក្របខណ្ឌ La Liga ​ក៏​ដូចជា​ក្លឹប Barcelona ​អាច​ទទួល​បាន Sponsor […]