ក្រោយ Ancelotti ចាកចេញ James ដឹង​ខ្លួនច្បាស់​ថាគេ​មិន​ស្ថិត​ក្នុង​គម្រោង​របស់ Benitez ឡើយ

admin

James Rodriguez បាន​​បញ្ជាក់​ថា គេ​មិន​​ស្ថិត​ក្នុង​គម្រោង​របស់​លោក Rafa Benitez ឡើយ​ក្នុង​រដូវ​កាល​នេះ​ ហើយ​អាច​ចាកចេញ​ពី Everton ប្រសិន​មាន​សំណើត្រូវ​រ៉ូវ​ណា​មួយ​មក​ដល់។

 

 

 

​កីឡាករ​ដែល​មាន​ថ្លៃ​ពលកម្ម​​ខ្ពស់​ជាង​គេ​ក្នុង​ក្លឹប Everton រូប​នេះ​ធ្លាប់​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំ​ៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​ ចាប់​តាំង​​ពី​លោក Carlo Ancelotti ចាកចេញ​។ AC Milan ជា​ក្លឹប​មួយ​ចង់​បាន Rodriguez ប៉ុន្តែ​ពួក​គេ​ត្រូវ​ដោះស្រាយ​ថ្លៃ​ពលកម្ម​​២២​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ដែល​កីឡាករ​ចង់​បាន។ Porto ក៏​​ចាប់​អារម្មណ៍​កីឡាករ​សញ្ជាតិ​កូឡំប៊ី​ដូច​គ្នា។

James បាន​លើក​ឡើង​ថា គេ​ចង់​លេង​​នៅ​ក្លឹប​ណា​មួយ​ ដែល​ត្រូវ​ការ​គេ​ប៉ុណ្ណោះ។ គេ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​អ្វី​ត្រូវ​ធ្វើ​ពេល​នេះ​ដឹង​ត្រឹម​តែ​ប្រឹង​ហាត់ រៀបចំ​ខ្លួន​ឲ្យ​ល្អ​ និង​ហ្វឹកហាត់​ខ្លួន​ឯង៕

ប្រភព៖ Dailymail

Next Post

Lukaku ចង់​មកឆែលសុី វិញ​ដើម្បី​បង្ហាញ​ ហ្វែន ថា​ពេល​នេះ​គេ​មិន​ដូច​មុន​ទេ

Romelu Lukaku មាន​បំណង​ចង់​ត្រឡប់​មក​កាន់ Chelsea វិញ ព្រោះ​តែ​គេ​ចង់​បង្ហាញ​អ្នក​គាំទ្រ​នៅ Stamford Bridge ថា​ សមត្ថភាព​របស់​គេ​បច្ចុប្បន្ន​មិន​ដូច​មុន​ទេ។     Lukaku បាន​ចូលរួម​ជាមួយ Chelsea ដំបូង​នៅ​ខែ សីហា ឆ្នាំ ២០១១ពី​ក្លឹប Anderlecht ក្នុង​តម្លៃ​ខ្លួន​១៨​លាន​ផោន។ ហើយ​បច្ចុប្បន្ន​តោ​ខៀវ​កំពុង​ទាក់ទង​គេ​ឲ្យ​ត្រឡប់​មក​វិញ។ Chelsea បាន​ដាក់​សំណើរ​២​ដង​ទៅ Inter Milan តែ​ត្រូវ​បដិសេធ​ទាំង​អស់។ ចុង​ក្រោយ​នេះ Chelsea ហ៊ាន​ឲ្យ​ដល់​ទៅ​៨៨​លាន​ផោន ហើយ​ថែម​ឲ្យ​ខ្សែ​ការពារ Marcos Alonso មួយ​ទៀត តែ Inter បន្ត​មិន​យល់​ព្រម​លក់ Lukaku។ ក្រុម​ជើង​ឯក UCL កំពុង​តែ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​​ថ្មី​ដើម្បី​ត្រៀម​រដូវ​កាល​ក្រោយ​ព្រោះ​តែ Wener មិន​ត្រូវ​មុតស្រួច។ ហើយ Lukaku នេះ​ហើយ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​លោក Thomas Tuchel។     […]