​ក្រោយ​កីឡាករ​៩​នាក់​ឆ្លង​កូវីដ​១៩​ Man Utd បានធ្វើការ​រំសាយ​ការ​ប្រកួត​មិត្តភាព​ចោល ​ក្រោយ​កីឡាករ​៩​នាក់​ឆ្លង​កូវីដ​១៩​

admin

​ក្រុម​បិសាច​ក្រហម Manchester United ​បានរំសាយ​ការ​ប្រកួត​មិត្តភាព​ចោល​ហើយ ​បន្ទាប់​ពី​សមាជិក​ក្នុង​ក្រុម​៩​នាក់​មាន​ឆ្លង​កូវីដ​១៩​។

 

ក្រុម Man Utd ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​របស់​ខ្លួន​ទល់​ក្រុម Preston North End ​នៅ​ចុង​សប្ដាហ៍​នេះ ​ប៉ុន្ដែ​ត្រូវ​រំសាយ​ចោល​វិញ ​ក្រោយ​ពី​រក​ឃើញ​មាន​កីឡាករ​ក្នុង​ក្រុម​ឆ្លង​មេរោគ​កូវីដ​១៩។ ​ការ​តេស្ដ​ឃើញ​នេះ ​បន្ទាប់​ពី​ក្រុម​របស់​លោក Ole ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Brentford ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ ​ខណៈ​ដែល​បច្ចុប្បន្ន​សមាជិក​ម្នាក់​ៗ​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​ដើម្បី​ព្យាយាម​សិន។

​ក្រុម​របស់​លោក Ole ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ទិញ​កីឡាករ​ថ្មី​ៗ​ចូល​ច្រើន ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​មក​ចូល​ហាត់​ជាមួយ​ក្រុម​នៅឡើយ​ទេ។ ​ខណៈ​ដែល​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​គេ​ក៏​មើល​ឃើញ​ថា​ពួកគេ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​មួយ​នៅ Premier League ​ផង​ដែរ៕

ប្រភព៖ Dailymail

Next Post

Ramos សរសេរ​សារ​មួយ​ឲ្យ Varane ក្រោយ​ចែក​ជើង​គ្នា​ទៅ​ក្លឹប​ផ្សេង​រៀង​ខ្លួនពី Real Madrid

Sergio Ramos បាន​សរសេរ​សារ​មួយ​​ទៅ​កាន់​ Raphael Varane ក្រោយ​ពួក​គេ​ទាំង​ពីរ​​ចាកចេញ​ពី Real Madrid ទៅ​លេង​នៅ​ក្លឹប​ផ្សេង​រៀង​ៗ​ខ្លួន។   United ទើប​តែ​ប្រកាស​ទិញ​បាន​ខ្សែ​ការពារ​កណ្ដាល Varane ពី Madrid ក្នុង​តម្លៃ​ផ្ទេរ​៤២​លាន​ផោន។ សម្រាប់​ Ramos ក្រោយ​អស់​កុងត្រា​ជាមួយ Real គេ​បាន​សម្រេច​ទៅ​ចូលរួម​ជាមួយ PSG លើ​កុងត្រា​រយៈពេល​២​ឆ្នាំ។ ការ​ចាកចេញ​របស់ Varane និង Ramos ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បាត់​បង់​ដ៏​ធំ​របស់ Madrid ព្រោះ​តែ​ដៃ​គូ​ការពារ​កណ្ដាល​ទាំង​ពីរ​នាក់​នេះ​លេង​ជាមួយ​គ្នា​យូរ​ឆ្នាំ​មក​ហើយ។ ថ្មី​ៗនេះ Ramos បាន​​បង្ហោះរូប​និង​សរសេរ​សារ​មួយ​ទៅ​អតីត​មិត្តរួម​ក្រុម​ថា៖ “ជូន​​ចំពោះ Papha។ ខ្ញុំ​អាច​ត្រឹម​តែ​អរគុណ​អ្នក​សម្រាប់​​មិត្តភាព ភាព​ជា​ដៃគូ​ និង​ជ័យជម្នះ​ជា​ច្រើន​ឆ្នាំ​មក​នេះ”។       Ramos ក៏​បាន​ជូនពរ Varne ឲ្យ​សំណាង​ល្អ​​នៅ​ជំហាន​ថ្មី ហើយ​ក៏​បាន​និយាយ​កំប្លែង​បន្តិច​ដែរ​ថា ប្រសិន​បើ​ពួក​គេ​ជួប​​ប្រកួត​គ្នា​​មិន​ថា​ក្នុង​ក្រុម​ឬ​ជម្រើសជាតិ ត្រូវ​ប្រយ័ត្ន​បន្តិច​ផង​។ កាល​ពី […]