Gareth Bale បាត់​តំណែង​អាវ​លេខ​១១​នៅ រៀល ដោយ​ផ្ទេ​ទៅ​កីឡាករ​អេស្ប៉ាញ​ម្នាក់​នេះ

admin

ខ្សែបម្រើ​ប្រយុទ្ធ​ Gareth Bale កំពុង​ជួប​បញ្ហា​រឿង​លេខ​អាវ បន្ទាប់​ពី​ត្រឡប់​មក​កាន់ Real Madrid ក្រោយ​បញ្ចប់​ការ​ខ្ចី​ជើង​ពី​ក្លឹប Spurs។

 

 

 

​Bale បាន​ចំណាយ​ពេល​កាល​ពី​រដូវ​កាល​មុន​ខ្ចី​ជើង​ទៅ Spurs ដោយ​សម្រេច​ចិត្ត​ពាក់​លេខ​៩នៅ​ទីនោះ។ ប៉ុន្តែ​អំឡុង​ពេល​អវត្តមាន​នៅ Real ខ្សែ​បម្រើ​ប្រយុទ្ធ Marco Asensio បាន​យក​អាវ​លេខ​១១​មក​ពាក់។ Bale ពាក់​លេខ​១១​ តាំងតែ​ផ្ទេ​មក​កាន់ Madrid ដំបូង និង​ជួយ​ក្រុម​ឈ្នះ​ពាន​១៣​គ្រឿង។

សម្រាប់​ការ​វិល​មក​វិញ​នៅ​រដូវ​កាល​ថ្មី​នេះ Bale នឹង​ត្រូវ​ប្រើ​លេខ​ថ្មី ខណៈ​លេខ​១១ Asensio យក​បាត់​ហើយ។ ៤​លេខ​​ដែល​នៅ​សល់​និង​ល្អ Bale អាច​ជ្រើស​យក​មក​ពាក់​បាន​មាន​១៦​ ១៨ ២១ និង ១៤។

 

 

 

 

តាម​ពិត​ទៅ​លេខ​១៤​ជា​របស់ Casemiro តែ​គេ​នឹង​​ប្ដូរ​មក​ពាក់​លេខ​៥​វិញ ដែល​ជា​អតីត​​កម្មសិទ្ធិ​របស់ Varane ដែល​ទើប​ផ្លាស់​ទៅ Man Utd។ David Alaba កីឡាករ​ចំណូល​ថ្មី និង​កំពុង​ព្យាបាល​ជំងឺ​កូវីដ-១៩ ត្រូវ​ក្លឹប​ផ្ដល់​អាវ​លេខ​៤​ឲ្យ ដែល​ធ្លាប់​ពាក់​ដោយ​​អតីត​ប្រធាន​ក្រុម Sergio Ramos៕ ​

ប្រភព៖ Marca

Next Post

ក្រោយ​រើសអើង​លើ​កីឡាករ​អង់គ្លេស​ទាំង​៣ ក្លឹប​​ Portsmouth បណ្ដេញ​យុវជន​៣​នាក់​ចេញ​ពី​ក្លឹប!

ក្លឹប Portsmouth បាន​បណ្ដេញ​​កីឡាករ​៣​នាក់​ចេញ​​ពី​ក្រុម​យុវជន ក្រោយ​រក​ឃើញ​កំហុស​រើសអើង​ពូជសាសន៍​​លើ​កីឡាករ​អង់គ្លេស​​​ទាំង​៣ Marcus Rashford, Bukayo Saka និង Jadon Sancho។     ក្លឹប​ដែល​កំពុង​លេង​នៅ League One បាន​បើក​ការ​ស៊ើបអង្កេត​ បន្ទាប់​ពី​រូបភាព​​​មួយ​ចំនួន​បាន​ធ្លាយ​លើ​បណ្ដាញ​សង្គម​​បង្ហាញ​អំពី​​ការ​សន្ទនា​ឯកជន​មួយ​ចេញ​ពី​យុវជន​​អាយុ​ក្រោម​​១៨​ឆ្នាំ​របស់​ពួក​គេ។ Rashford, Saka និង Sancho ​ត្រូវ​បាន​រង​ការ​រិះគន់​​ការ​រើសអើង​ពូជសាស៍​ បន្ទាប់​ពី​ទាត់​ប៉េណាល់ទី​មិន​ចូល​​ទល់​នឹង​អ៊ីតាលី។ យុវជន​របស់ Portsmouth ៣​ត្រូវបាន​រក​ឃើញ​ទាក់ទង​នឹង​ការ​​រើសអើង​ដែល​សរសេរ​ក្នុង​សារ​សន្ទនា​គ្នា​មួយ។         ក្នុង​ចំណោម​ពួក​គេ​ទាំង​៣​ដែល​ក្លឹប​​មិន​បញ្ចេញ​ឈ្មោះ​​ពាក្យ​រើសអើស​ជា​ច្រើន ​ក្នុង​នោះ​មាន​ម្នាក់​សរសេរ​​ជា​ភាសា​អង់គ្លេស​ថា៖ “All black ones missed”។ Portsmouth បាន​បញ្ចេញ​សេចក្ដី​ប្រកាស​ ដោយ​ពួក​​គេ​សម្រេច​បណ្ដេញ​​កីឡាករ​ទាំង​៣​រូប​ចេញ​ពី​ក្រុម​យុវជន​តែ​ម្ដង៕ ប្រភព៖ Dailymail