ឯកសារ​ភាពយន្ត​ពី​ដំណើរ​ជីវិត​របស់​ Lewandowski នឹង​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០២២ ខាង​មុខ​

admin

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​ព្រមព្រៀង​ចុះ​កុងត្រា​ក្នុង​ផលិត​ឯកសារ​ភាពយន្ត​ពី​ដំណើរ​ជីវិត​ទាំង​ស្រុង​របស់​ខ្លួន​ជា​មួយ​ក្រុមហ៊ុន​ Amazon Prime Video ដែល​នឹង​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០២២ខាង​មុខ​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bundesliga ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។

 

 

បើ​យោង​តាម​ការ​អះអាង​ផ្ទាល់​របស់​ Lewandoswki បាន​ឲ្យ​ដឹងថា ភាពយន្ត​ខាង​លើ​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ជីវិត​របស់​គេទាំង​ស្រុង​តែម្ដង​ ដែល​រួម​មាន​ពី​ដំណើរ​ឡើង​ចុះ​របស់​ជីវិត​គេ​ផ្ទាល់​ ភាព​ខ្លាំង​ ភាព​ខ្សោយ​ និង​ដំណើរ​នៃ​ភាព​ជោគជ័យ​របស់​គេ​នៅ​ក្នុង​អាជីព​បាល់ទាត់​តាំង​ពី​ពេល​ចាប់​ផ្ដើម​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

ជា​ពិសេស​គោល​បំណង​នៃ​ការ​ផលិត​វីដេអូ​នេះ​ឡើង​គឺ​ខ្សែ​ប្រយុទ្ធ​ Bayern Munich រូប​នេះ​ចង់​បំផុស​គំនិត​ដល់​ក្មេង​ៗ​ណា​ ដែល​មាន​ក្ដី​ស្រមៃ​ធំ​តែ​មិន​ជឿ​ថា​ខ្លួន​អាច​ធ្វើ​បាន​ ឲ្យ​ជឿជាក់​លើ​ខ្លួន​ និង​ខំ​បន្ត​ទៅ​មុខ​ទៀត​។

Lawandoski បាន​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០៤មក ដោយ​បាន​ចូល​រួម​លេង​ជា​មួយ​ក្លឹប​ធំៗ​ចំនួន​២ដូច​ជា​ក្លឹប​ Dortmund និង​ Bayern នេះ​ខណៈ​រដូវកាល​ឆ្នាំ​២០២០/២១​កន្លង​ទៅ​ កីឡាករ​នេះ​បាន​ចូល​លេង​ឲ្យ​ Bayern បាន​ ៤០​ប្រកួត​ ​រក​គ្រាប់​បាល់​បាន​ ៤៨​គ្រាប់​ និង​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ទាក់ទង​ចង់​បាន​៕

ប្រភព៖ Bundesliga

Next Post

Gareth Bale បាត់​តំណែង​អាវ​លេខ​១១​នៅ រៀល ដោយ​ផ្ទេ​ទៅ​កីឡាករ​អេស្ប៉ាញ​ម្នាក់​នេះ

ខ្សែបម្រើ​ប្រយុទ្ធ​ Gareth Bale កំពុង​ជួប​បញ្ហា​រឿង​លេខ​អាវ បន្ទាប់​ពី​ត្រឡប់​មក​កាន់ Real Madrid ក្រោយ​បញ្ចប់​ការ​ខ្ចី​ជើង​ពី​ក្លឹប Spurs។       ​Bale បាន​ចំណាយ​ពេល​កាល​ពី​រដូវ​កាល​មុន​ខ្ចី​ជើង​ទៅ Spurs ដោយ​សម្រេច​ចិត្ត​ពាក់​លេខ​៩នៅ​ទីនោះ។ ប៉ុន្តែ​អំឡុង​ពេល​អវត្តមាន​នៅ Real ខ្សែ​បម្រើ​ប្រយុទ្ធ Marco Asensio បាន​យក​អាវ​លេខ​១១​មក​ពាក់។ Bale ពាក់​លេខ​១១​ តាំងតែ​ផ្ទេ​មក​កាន់ Madrid ដំបូង និង​ជួយ​ក្រុម​ឈ្នះ​ពាន​១៣​គ្រឿង។ សម្រាប់​ការ​វិល​មក​វិញ​នៅ​រដូវ​កាល​ថ្មី​នេះ Bale នឹង​ត្រូវ​ប្រើ​លេខ​ថ្មី ខណៈ​លេខ​១១ Asensio យក​បាត់​ហើយ។ ៤​លេខ​​ដែល​នៅ​សល់​និង​ល្អ Bale អាច​ជ្រើស​យក​មក​ពាក់​បាន​មាន​១៦​ ១៨ ២១ និង ១៤។         តាម​ពិត​ទៅ​លេខ​១៤​ជា​របស់ Casemiro តែ​គេ​នឹង​​ប្ដូរ​មក​ពាក់​លេខ​៥​វិញ ដែល​ជា​អតីត​​កម្មសិទ្ធិ​របស់ Varane […]