ផ្លូវការ​ហើយ!​Varaneផ្ទេរមក Man United ​ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន​

admin

​ក្រុម Manchester United ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ទិញ​បាន​ខ្សែ​ការពារ Raphael Varane ​ពី​ក្រុម Real Madrid ​ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន ​ដោយ​នៅ​រង់ចាំ​តែ​ការ​ពិនិត្យ​សុខភាព ​និង​កិច្ច​ព្រមព្រៀង​តិច​តួច​ទៀត​ប៉ុណ្ណោះ។

 

 

 

​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ ​ជា​កីឡាករ​ដែល​ក្រុម​បិសាច​ក្រហម Manchester United ​ចង់​បាន​ជា​យូរ​មក​ហើយ។ ខណៈ​ដែល​កុងត្រា​របស់​គេ​នៅ​ក្រុម Real Madrid ​សល់​ត្រឹម​១​ឆ្នាំ​នោះ ទើប​ក្រុម​របស់​លោក Ole ​មាន​ឱកាស​ទាក់ទង​រហូត​បាន​សម្រេច​ជាមួយ​តម្លៃ​ខ្លួន​៤២​លាន​ផោន។ ​ដោយ​ការ​ប្រកាស​យក​បាន​កីឡាករ​បារាំង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​យប់មិញ ​ដោយ​ក្លឹប Man Utd ​ផ្ទាល់​តែ​ម្ដង។

​Varane ​អាច​ចាត់​ទុក​ថា​ជា​កីឡាករ​ជោគជ័យ​ម្នាក់។ ​រូបគេ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្រុម Real Madrid ​ជា​ពិសេស UEFA Champions League ​៤​ដង​ឯ​ណោះ។ ​ស្រប​ពេល​នៅ​ជម្រើស​ជាតិ​វិញ ​រូបគេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់ World Cup 2018 ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ផង​ដែរ៕​

 

ប្រភព៖ Dailymail

Next Post

ឯកសារ​ភាពយន្ត​ពី​ដំណើរ​ជីវិត​របស់​ Lewandowski នឹង​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០២២ ខាង​មុខ​

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​ព្រមព្រៀង​ចុះ​កុងត្រា​ក្នុង​ផលិត​ឯកសារ​ភាពយន្ត​ពី​ដំណើរ​ជីវិត​ទាំង​ស្រុង​របស់​ខ្លួន​ជា​មួយ​ក្រុមហ៊ុន​ Amazon Prime Video ដែល​នឹង​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០២២ខាង​មុខ​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bundesliga ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។     បើ​យោង​តាម​ការ​អះអាង​ផ្ទាល់​របស់​ Lewandoswki បាន​ឲ្យ​ដឹងថា ភាពយន្ត​ខាង​លើ​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ជីវិត​របស់​គេទាំង​ស្រុង​តែម្ដង​ ដែល​រួម​មាន​ពី​ដំណើរ​ឡើង​ចុះ​របស់​ជីវិត​គេ​ផ្ទាល់​ ភាព​ខ្លាំង​ ភាព​ខ្សោយ​ និង​ដំណើរ​នៃ​ភាព​ជោគជ័យ​របស់​គេ​នៅ​ក្នុង​អាជីព​បាល់ទាត់​តាំង​ពី​ពេល​ចាប់​ផ្ដើម​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ជា​ពិសេស​គោល​បំណង​នៃ​ការ​ផលិត​វីដេអូ​នេះ​ឡើង​គឺ​ខ្សែ​ប្រយុទ្ធ​ Bayern Munich រូប​នេះ​ចង់​បំផុស​គំនិត​ដល់​ក្មេង​ៗ​ណា​ ដែល​មាន​ក្ដី​ស្រមៃ​ធំ​តែ​មិន​ជឿ​ថា​ខ្លួន​អាច​ធ្វើ​បាន​ ឲ្យ​ជឿជាក់​លើ​ខ្លួន​ និង​ខំ​បន្ត​ទៅ​មុខ​ទៀត​។ Lawandoski បាន​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០៤មក ដោយ​បាន​ចូល​រួម​លេង​ជា​មួយ​ក្លឹប​ធំៗ​ចំនួន​២ដូច​ជា​ក្លឹប​ Dortmund និង​ Bayern នេះ​ខណៈ​រដូវកាល​ឆ្នាំ​២០២០/២១​កន្លង​ទៅ​ កីឡាករ​នេះ​បាន​ចូល​លេង​ឲ្យ​ Bayern បាន​ ៤០​ប្រកួត​ ​រក​គ្រាប់​បាល់​បាន​ ៤៨​គ្រាប់​ និង​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ទាក់ទង​ចង់​បាន​៕ ប្រភព៖ Bundesliga