បញ្ហា​រវាង Neymar ​និង Barcelona ​បាន​បិទ​បញ្ចប់​ហើយ​

admin

​ក្លឹប FC Barcelona និង​កីឡាករ Neymar ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បញ្ចប់​រឿង ​ដែល​បាន​អូស​បន្លាយ​មក​ជា​ច្រើន​ឆ្នាំ​ហើយ ទាក់ទង​ទៅ​នឹង​ជម្លោះ​ក្រោយ​ការ​ផ្ទេរ​ទៅ​លេង​នៅ PSG ​។

 

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​សម្រេច​ទៅ​លេង​នៅ​ក្រុម PSG ​ទាំង​មាន​រឿង​ចម្រូងចម្រាស​ជាមួយ​ក្រុម Barcelona ​។ ដោយ​កាល​នោះ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ចោទ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ថា​បាន​រួម​គំនិត​ជាមួយ​ក្រុម PSG ​ដើម្បី​យក​រូបគេ​ទៅ​បាន ​ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភព​លោក​។ ដោយ​នេះ​ជា​ការ​រំលោភ​លើ​ភាព​ស្មោះត្រង់។ ​ខណៈ​ដែល​សាមី​ខ្លួន Neymar ​វិញ​បាន​ទាមទារ​ប្រាក់​ពី​កុងត្រា​របស់​គេ​ដែល​បាន​ចុះ​មុន​ចាកចេញ។

ក្រោយ​ពី​ប្ដឹង​គ្នា​តាំង​ពី​ឆ្នាំ​២០១៧​មក ​រហូត​ពេល​នេះ​ទើប​អាច​រក​ផ្លូវ​ចេញ​ឃើញ។ ​ដោយ​ភាគី​ទាំង​សង​ខាង​យល់​ព្រម​បញ្ឈប់​រាល់​ពាក្យ​បណ្ដឹង​ទាំង​អស់។ ដោយ​នេះ​មាន​ន័យ​ថា Barcelona ​លែង​មាន​ជម្លោះ​ជាមួយ Neymar ​ទៀត​ហើយ ដូច្នេះ​ទៅ​ថ្ងៃ​មុខ​ពួកគេ​មាន​ឱកាស​ក្នុង​ការ​នាំ​យក​អតីត​កីឡាករ​ខ្លួន​ត្រលប់​មក​វិញ​បាន៕

ប្រភព៖ Marca

 

Next Post

ផ្លូវការ​ហើយ!​Varaneផ្ទេរមក Man United ​ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន​

​ក្រុម Manchester United ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ទិញ​បាន​ខ្សែ​ការពារ Raphael Varane ​ពី​ក្រុម Real Madrid ​ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន ​ដោយ​នៅ​រង់ចាំ​តែ​ការ​ពិនិត្យ​សុខភាព ​និង​កិច្ច​ព្រមព្រៀង​តិច​តួច​ទៀត​ប៉ុណ្ណោះ។       ​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ ​ជា​កីឡាករ​ដែល​ក្រុម​បិសាច​ក្រហម Manchester United ​ចង់​បាន​ជា​យូរ​មក​ហើយ។ ខណៈ​ដែល​កុងត្រា​របស់​គេ​នៅ​ក្រុម Real Madrid ​សល់​ត្រឹម​១​ឆ្នាំ​នោះ ទើប​ក្រុម​របស់​លោក Ole ​មាន​ឱកាស​ទាក់ទង​រហូត​បាន​សម្រេច​ជាមួយ​តម្លៃ​ខ្លួន​៤២​លាន​ផោន។ ​ដោយ​ការ​ប្រកាស​យក​បាន​កីឡាករ​បារាំង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​យប់មិញ ​ដោយ​ក្លឹប Man Utd ​ផ្ទាល់​តែ​ម្ដង។ ​Varane ​អាច​ចាត់​ទុក​ថា​ជា​កីឡាករ​ជោគជ័យ​ម្នាក់។ ​រូបគេ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្រុម Real Madrid ​ជា​ពិសេស UEFA Champions League ​៤​ដង​ឯ​ណោះ។ ​ស្រប​ពេល​នៅ​ជម្រើស​ជាតិ​វិញ ​រូបគេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់ World Cup 2018 ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ផង​ដែរ៕​   […]