ក្លឹបបាសាចង់​លក់ Griezmann ចេញ ប៉ុន្តែ​អង្គុយ​ទន្ទឹង​គ្មាន​ក្លឹប​ណា​ដាក់​សំណើរ​ទិញ​សោះ

admin

ក្លឹប Barcelona មាន​បំណង​ចង់​លក់​ខ្សែ​បម្រើ​ប្រយុទ្ធ Antoine Griezmann ដើម្បី​បង្កើន​ចំណូល​ខ្លះ ប៉ុន្តែ​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ក្លឹប​មួយ​ណា​ដាក់​សំណើរ​​ចង់​ទិញ​​កីឡាករ​នៅ​ឡើយ​ទេ។

 

 

Atletico Madrid ​ជា​ក្លឹប​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​លើ Griezmann ប៉ុន្តែ​​ក្រុម​ជើង​ឯក La Liga មួយ​នេះ​ចង់​​យក​ខ្សែ​បម្រើ Saul Niguez ដាក់​ក្នុង​លក្ខខណ្ឌ​ដោះដូរ​ជាមួយ Barca។ Griezmann ធ្លាប់​ជា​អតីត​កីឡាករ​របស់ Atletico មុន​​ផ្លាស់​ទៅ Barcelona កាល​ពី​ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ខ្លួន​១០២​លាន​ផោន។

ទាក់ទង​ជាមួយ Manchester City ក្លឹប​ Barcelona ក៏​មាន​បំណង​ចង់​​យក​ Griezmann ទៅ​ដោះដូរ​ជាមួយ​កីឡាករ​ណា​ម្នាក់​របស់​ក្លឹប​អង់គ្លេស​មួយ​នេះ រួម​មាន  Riyad Mahrez, Aymeric Laporte, Raheem Sterling ឬ Bernardo Silva។

Chelsea និង Juventus សុទ្ធ​តែ​ចាប់​អារម្មណ៍ Griezmann។ ប៉ុន្តែ​បើ​តាម​កាសែត​អេស្ប៉ាញ Marca ឲ្យ​ដឹង​ថា ទល់​នឹង​ពេល​នេះ Barcelona មិន​ទាន់​ទទួល​បាន​សំណើរ​ជា​លុយ​ពី​ក្លឹប​ណា​មួយ​ឡើយ​ក្នុង​ការ​ទិញ Griezmann៕

ប្រភព៖ Dailymail

Next Post

បញ្ហា​រវាង Neymar ​និង Barcelona ​បាន​បិទ​បញ្ចប់​ហើយ​

​ក្លឹប FC Barcelona និង​កីឡាករ Neymar ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បញ្ចប់​រឿង ​ដែល​បាន​អូស​បន្លាយ​មក​ជា​ច្រើន​ឆ្នាំ​ហើយ ទាក់ទង​ទៅ​នឹង​ជម្លោះ​ក្រោយ​ការ​ផ្ទេរ​ទៅ​លេង​នៅ PSG ​។   ​ខ្សែ​ប្រយុទ្ធ Neymar ​បាន​សម្រេច​ទៅ​លេង​នៅ​ក្រុម PSG ​ទាំង​មាន​រឿង​ចម្រូងចម្រាស​ជាមួយ​ក្រុម Barcelona ​។ ដោយ​កាល​នោះ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ចោទ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ថា​បាន​រួម​គំនិត​ជាមួយ​ក្រុម PSG ​ដើម្បី​យក​រូបគេ​ទៅ​បាន ​ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភព​លោក​។ ដោយ​នេះ​ជា​ការ​រំលោភ​លើ​ភាព​ស្មោះត្រង់។ ​ខណៈ​ដែល​សាមី​ខ្លួន Neymar ​វិញ​បាន​ទាមទារ​ប្រាក់​ពី​កុងត្រា​របស់​គេ​ដែល​បាន​ចុះ​មុន​ចាកចេញ។ ក្រោយ​ពី​ប្ដឹង​គ្នា​តាំង​ពី​ឆ្នាំ​២០១៧​មក ​រហូត​ពេល​នេះ​ទើប​អាច​រក​ផ្លូវ​ចេញ​ឃើញ។ ​ដោយ​ភាគី​ទាំង​សង​ខាង​យល់​ព្រម​បញ្ឈប់​រាល់​ពាក្យ​បណ្ដឹង​ទាំង​អស់។ ដោយ​នេះ​មាន​ន័យ​ថា Barcelona ​លែង​មាន​ជម្លោះ​ជាមួយ Neymar ​ទៀត​ហើយ ដូច្នេះ​ទៅ​ថ្ងៃ​មុខ​ពួកគេ​មាន​ឱកាស​ក្នុង​ការ​នាំ​យក​អតីត​កីឡាករ​ខ្លួន​ត្រលប់​មក​វិញ​បាន៕ ប្រភព៖ Marca