ឮ​ថា បិសាចក្រហម និង អធិរាជស យល់ព្រម​​គ្នា​ហើយ​លើ​តម្លៃ​ខ្លួន​របស់ Varane ហើយ

admin

Manchester United ខិតជិត​​យក​បាន​ខ្សែ​ការពារ Raphael Varance ហើយ បន្ទាប់​ពី​​យល់​ព្រម​លើ​តម្លៃ​ផ្ទេរ​៤៥​លាន​អឺរ៉ូ​ជាមួយ Real Madrid។ នេះ​បើ​យោង​តាម​សារព័ត៌មាន​បារាំង។

 

 

កាសែត​បារាំង​ Le Parisien បាន​រាយការណ៍​ថា ប្រភព​មួយ​ក្នុង​ក្លឹប Manchester United និយាយ​ថា​ក្លឹប​បាន​ព្រមព្រៀង​លើ​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​ហើយ។ ក្នុង​ការ​ចរចា​ក្លឹប​បាន​យល់​ព្រម​​តម្លៃ​ខ្លួន​ក្នុង​រង្វង់​៤៥​លាន​អឺរ៉ូ។

Varane អាច​នឹង​បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់ Old Trafford នៅ​​ចុង​បញ្ចប់​សប្ដាហ៍​នេះ។ United ក៏​បាន​គេ​ដឹង​ថា បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​ដល់​ឆ្នាំ​២០២៦​​ហើយ​ដែរ។ ប្រសិន​បើ​ Varane មក​មែន​នោះ គេ​នឹង​ក្លាយ​ជា​​ដៃ​គូ​ដ៏​សំខាន់​ជាមួយ Harry Maguire៕

ប្រភព៖ Dailymail

Next Post

ក្លឹបបាសាចង់​លក់ Griezmann ចេញ ប៉ុន្តែ​អង្គុយ​ទន្ទឹង​គ្មាន​ក្លឹប​ណា​ដាក់​សំណើរ​ទិញ​សោះ

ក្លឹប Barcelona មាន​បំណង​ចង់​លក់​ខ្សែ​បម្រើ​ប្រយុទ្ធ Antoine Griezmann ដើម្បី​បង្កើន​ចំណូល​ខ្លះ ប៉ុន្តែ​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ក្លឹប​មួយ​ណា​ដាក់​សំណើរ​​ចង់​ទិញ​​កីឡាករ​នៅ​ឡើយ​ទេ។     Atletico Madrid ​ជា​ក្លឹប​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​លើ Griezmann ប៉ុន្តែ​​ក្រុម​ជើង​ឯក La Liga មួយ​នេះ​ចង់​​យក​ខ្សែ​បម្រើ Saul Niguez ដាក់​ក្នុង​លក្ខខណ្ឌ​ដោះដូរ​ជាមួយ Barca។ Griezmann ធ្លាប់​ជា​អតីត​កីឡាករ​របស់ Atletico មុន​​ផ្លាស់​ទៅ Barcelona កាល​ពី​ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ខ្លួន​១០២​លាន​ផោន។ ទាក់ទង​ជាមួយ Manchester City ក្លឹប​ Barcelona ក៏​មាន​បំណង​ចង់​​យក​ Griezmann ទៅ​ដោះដូរ​ជាមួយ​កីឡាករ​ណា​ម្នាក់​របស់​ក្លឹប​អង់គ្លេស​មួយ​នេះ រួម​មាន  Riyad Mahrez, Aymeric Laporte, Raheem Sterling ឬ Bernardo Silva។ Chelsea និង Juventus សុទ្ធ​តែ​ចាប់​អារម្មណ៍ […]