អតីតកីឡាករ At. Madrid Torres ត្រលប់​ទៅ AT Madrid ​វិញ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម U19 ​

admin

អតីត​កីឡាករ Fernando Torres ​បាន​ទទួល​ការ​ងារ​ថ្មី​ហើយ ដោយ​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​ក្រុម Atletico Madrid ​។

 

 

 

​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​នេះ ​បាន​ប្រកាស​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ​ក្រោយ​ពី​ចំណាយ​ពេល​ច្រើន​ឆ្នាំ​នៅ​អឺរ៉ុប ​និង​ក្លឹប​ចុង​ក្រោយ​របស់​គេ Sagan Tosu ​នៅ​ជប៉ុន។ ក្រោយ​ពី​ចូល​ហាត់​រៀន​ក្នុង​វគ្គ​គ្រូ​បង្វឹក​២​ឆ្នាំ​មក​នេះ ​ពេល​នេះ​រូបគេ​ទទួល​ការងារ​ក្នុង​វិស័យ​បាល់ទាត់​ហើយ ដោយ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន U19 ​របស់ AT Madrid ​។

 

 

 

 

Torres ​ត្រូវ​បាន​អ្នក​គាំទ្រ AT Madrid ​ចាត់​ទុក​ជា​វីរបុរស​ក្លឹប​ម្នាក់ ក្រោយ​ពី​លេង​បាន​៤០៤​ប្រកួត ​និង​រក​បាន​១២៩​គ្រាប់។ ការ​ត្រលប់​មក​ធ្វើ​ការ​ឱ្យ​ក្លឹប​ដើម​របស់​គេ​វិញ​នេះ​ដែរ ​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ជំហាន​មួយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព ​និង​អនាគត​អាច​នឹង​ដឹក​នាំ​ក្រុម​ធំ​ក៏​ថា​បាន៕

ប្រភព៖ Dailymail

Next Post

ឮ​ថា បិសាចក្រហម និង អធិរាជស យល់ព្រម​​គ្នា​ហើយ​លើ​តម្លៃ​ខ្លួន​របស់ Varane ហើយ

Manchester United ខិតជិត​​យក​បាន​ខ្សែ​ការពារ Raphael Varance ហើយ បន្ទាប់​ពី​​យល់​ព្រម​លើ​តម្លៃ​ផ្ទេរ​៤៥​លាន​អឺរ៉ូ​ជាមួយ Real Madrid។ នេះ​បើ​យោង​តាម​សារព័ត៌មាន​បារាំង។     កាសែត​បារាំង​ Le Parisien បាន​រាយការណ៍​ថា ប្រភព​មួយ​ក្នុង​ក្លឹប Manchester United និយាយ​ថា​ក្លឹប​បាន​ព្រមព្រៀង​លើ​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​ហើយ។ ក្នុង​ការ​ចរចា​ក្លឹប​បាន​យល់​ព្រម​​តម្លៃ​ខ្លួន​ក្នុង​រង្វង់​៤៥​លាន​អឺរ៉ូ។ Varane អាច​នឹង​បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់ Old Trafford នៅ​​ចុង​បញ្ចប់​សប្ដាហ៍​នេះ។ United ក៏​បាន​គេ​ដឹង​ថា បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​ដល់​ឆ្នាំ​២០២៦​​ហើយ​ដែរ។ ប្រសិន​បើ​ Varane មក​មែន​នោះ គេ​នឹង​ក្លាយ​ជា​​ដៃ​គូ​ដ៏​សំខាន់​ជាមួយ Harry Maguire៕ ប្រភព៖ Dailymail