ប្រកួតមិត្តភាពកំដៅសាច់ដុំ Rangers ស៊ី​ Real Madrid ២-១ កាល​ពី​យប់​មិញ

admin

ក្លឹប​​យក្ស​របស់​អេស្ប៉ាញ Real Madrid បាន​ណាត់​ប្រកួត​មិត្តភាព​ជាមួយ​​ក្រុម​មក​ពី​លីគ​កំពូល​របស់​ស្ដុតឡែន Rangers កាល​ពី​យប់​មិញ។

 

 

 

លទ្ធផល​ពិត​ជា​មិន​គួរ​ឲ្យ​​ជឿ ដោយ​ក្រុម​ Rangersដឹក​នាំ​ដោយ​លោក Steven Gerrad បាន​យក​ឈ្នះ​ក្រុម​លោក Carlo Ancelotti ២-១។ ក្នុង​ការ​ប្រកួត Madrid ជា​អ្នក​នាំ​មុខ​មុន​រក​​គ្រាប់​ដោយ​កីឡាករ​វ័យ​ក្មេង Rodrygo នាទី​ទី​៨។

 

 

 

ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី​ពីរ Rangers បាន​វាយ​បក​រក​បាន​២​គ្រាប់​វិញ​ សម្រេច​ទី​ដោយ​កីឡាករ Fashion Sakala និង Cedric Itten នាទី​៥៥​និង​៧៧។ ចប់​ការ​ប្រកួត​៩០​នាទី Rangers ឈ្នះ​លទ្ធផល ២-១។ ប្រកួត​មិត្តភាព​បន្ទាប់ Real Madrid ត្រូវ​ជួប AC Milan នៅ​ថ្ងៃ​ទី ៨ ខែ សីហា​ខាង​មុខ៕

 

ប្រភព៖ Dailymail

Next Post

អតីតកីឡាករ At. Madrid Torres ត្រលប់​ទៅ AT Madrid ​វិញ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម U19 ​

អតីត​កីឡាករ Fernando Torres ​បាន​ទទួល​ការ​ងារ​ថ្មី​ហើយ ដោយ​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​ក្រុម Atletico Madrid ​។       ​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​នេះ ​បាន​ប្រកាស​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ​ក្រោយ​ពី​ចំណាយ​ពេល​ច្រើន​ឆ្នាំ​នៅ​អឺរ៉ុប ​និង​ក្លឹប​ចុង​ក្រោយ​របស់​គេ Sagan Tosu ​នៅ​ជប៉ុន។ ក្រោយ​ពី​ចូល​ហាត់​រៀន​ក្នុង​វគ្គ​គ្រូ​បង្វឹក​២​ឆ្នាំ​មក​នេះ ​ពេល​នេះ​រូបគេ​ទទួល​ការងារ​ក្នុង​វិស័យ​បាល់ទាត់​ហើយ ដោយ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន U19 ​របស់ AT Madrid ​។         Torres ​ត្រូវ​បាន​អ្នក​គាំទ្រ AT Madrid ​ចាត់​ទុក​ជា​វីរបុរស​ក្លឹប​ម្នាក់ ក្រោយ​ពី​លេង​បាន​៤០៤​ប្រកួត ​និង​រក​បាន​១២៩​គ្រាប់។ ការ​ត្រលប់​មក​ធ្វើ​ការ​ឱ្យ​ក្លឹប​ដើម​របស់​គេ​វិញ​នេះ​ដែរ ​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ជំហាន​មួយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព ​និង​អនាគត​អាច​នឹង​ដឹក​នាំ​ក្រុម​ធំ​ក៏​ថា​បាន៕ ប្រភព៖ Dailymail