ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​ចំនួន ២ ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​លើ​លោក

admin

នៅ​ក្នុង​ឆ្នាំ​២០២១នេះ មាន​ព្រឹត្តិការណ៍​បាល់ទាត់​ជម្រើស​ជាតិ​ធំៗ​ចំនួន ២ ដែល​បាន​លេង​ ដោយ​ព្រឹត្តិការណ៍​ទាំង​ពីរ​នោះ​គឺ UEFA Euro របស់​ទ្វីប​អឺរ៉ុប និង​ព្រឹត្តិការណ៍ Copa America របស់​ទ្វីប​អាមេរិក​ខាង​ត្បូង។ យ៉ាង​ណា​មិញ ប្រិយមិត្ត​មាន​ឆ្ងល់​ទេ​ថា ក្រុមជម្រើស​ជាតិ​បាល់ទាត់​របស់​ប្រទេស​ណា ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​លើ​លោក?

 

 

 

 

 

ក្រុមជម្រើស​ជាតិ​នោះ​គឺ ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​ឈ្នះ​ពាន​សរុប ១៨ពាន​ដូច​គ្នា។

ចំណោម​ពាន​ទាំង ១៨របស់​ប្រេស៊ីល​មាន​ដូច​ជា ពាន​បាល់ទាត់​ពិភពលោក​ World Cup ចំនួន ៥ដង ពាន Copa America ចំនួន ៩ដង និង​ពាន​ប្រកួត​រវាង​ជើងឯក​តាម​ទ្វីប​នីមួយៗ​គឺ Confederation Cup ចំនួន ៤ដង។

ចំណែក​ឯ​អាហ្សង់ទីន​វិញ ឈ្នះ​ពាន​ទាំង​ ៣ប្រភេទ​ដូច​ប្រេស៊ីល​ដែរ តែ​ឈ្នះ World Cup តែ ២ដង និង Confederation Cup ចំនួន ១ដង។ យ៉ាងណាមិញ ក្រុមជម្រើស​ជាតិ​នេះ​ឈ្នះ​ពាន Copa America រហូត​ដល់ ១៥ដង​ឯណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ពាន​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ជា​ពាន​សម្រាប់​ប្រកួត​ផ្លូវការ​ ដែល​ទទួល​ស្គាល់​ដោយ FIFA ព្រោះ​ថា​តាម​ពិត​ទៅ​ នៅ​លើ​ពិភពលោក​មាន​ពាន​រង្វាន់​ប្រកួត​មិត្តភាព​ជា​ច្រើន​ផ្សេងៗ​គ្នា​ ដោយ​ពាន​ខ្លះ​មិន​បាន​ទាំង​ចុះ​បញ្ជី​ទៀត​ផង៕

ប្រភព៖ Goal

Next Post

ប្រកួតមិត្តភាពកំដៅសាច់ដុំ Rangers ស៊ី​ Real Madrid ២-១ កាល​ពី​យប់​មិញ

ក្លឹប​​យក្ស​របស់​អេស្ប៉ាញ Real Madrid បាន​ណាត់​ប្រកួត​មិត្តភាព​ជាមួយ​​ក្រុម​មក​ពី​លីគ​កំពូល​របស់​ស្ដុតឡែន Rangers កាល​ពី​យប់​មិញ។       លទ្ធផល​ពិត​ជា​មិន​គួរ​ឲ្យ​​ជឿ ដោយ​ក្រុម​ Rangersដឹក​នាំ​ដោយ​លោក Steven Gerrad បាន​យក​ឈ្នះ​ក្រុម​លោក Carlo Ancelotti ២-១។ ក្នុង​ការ​ប្រកួត Madrid ជា​អ្នក​នាំ​មុខ​មុន​រក​​គ្រាប់​ដោយ​កីឡាករ​វ័យ​ក្មេង Rodrygo នាទី​ទី​៨។       ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី​ពីរ Rangers បាន​វាយ​បក​រក​បាន​២​គ្រាប់​វិញ​ សម្រេច​ទី​ដោយ​កីឡាករ Fashion Sakala និង Cedric Itten នាទី​៥៥​និង​៧៧។ ចប់​ការ​ប្រកួត​៩០​នាទី Rangers ឈ្នះ​លទ្ធផល ២-១។ ប្រកួត​មិត្តភាព​បន្ទាប់ Real Madrid ត្រូវ​ជួប AC Milan នៅ​ថ្ងៃ​ទី ៨ ខែ សីហា​ខាង​មុខ៕ […]