តើលោកប្រធាន​ក្លឹប Atletico គិត​យ៉ាង​ណា​ដែរ ពេល​ឮ​គេ​ថា​ក្លឹប​របស់​ខ្លួន​ចង់​បាន Griezmann?

admin

កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​កំពុង​តែ​មាន​ការ​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​ដែល​ ខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann ត្រលប់​ពី​ក្លឹប Barcelona មក​កាន់​ក្លឹប Atletico Madrid វិញ ដោយ​ដោះដូរ​ជាមួយ ខ្សែ​បម្រើ​អេស្ប៉ាញ Saul Niguez។

 

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ក៏​មាន​អ្នក​ឆ្លៀត​ដេញ​តាម​សម្ភាសន៍​លោក Enrique Cerezoប្រធាន​ក្លឹប​រាជធានី​ម៉ាឌ្រីដ Atletico ផង​ដែរ។ លោក​ច្រើន​តែ​ច្រាន​ចោល​សំណួរ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​កីឡាករ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca បាន​ឱ្យ​ដឹង​ថា លោក Cerezo ត្រូវ​បាន​គេ​សួរ​ថា៖ “តើ​អ្នក​គាំទ្រ​ក្លឹប Atletico Madrid អាច​នឹង​លើកលែង​ Griezmann ទេ​ ប្រសិន​បើ​កីឡាករ​រូប​នេះ​ត្រលប់​មក​វិញ?”។ ពេល​នោះ​លោក​ក៏​បាន​ឆ្លើយ​ថា៖ ” ខ្ញុំ​មិន​គិត​ថា អ្នក​គាំទ្រ​នឹង​លើកលែង​ Griezmann នោះ​ទេ ” ។

Griezmann បាន​ចាកចេញ​ពី Atletico Madrid នៅ​ឆ្នាំ២០១៩ ដោយ​ទៅ​លេង​នៅ Barcelona។ ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​រក​បាន ៣៥គ្រាប់ ក្នុង​ការ​ប្រកួត​ចំនួន ៩៩ដង៕

ប្រភព៖ Marca

Next Post

ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​ចំនួន ២ ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​លើ​លោក

នៅ​ក្នុង​ឆ្នាំ​២០២១នេះ មាន​ព្រឹត្តិការណ៍​បាល់ទាត់​ជម្រើស​ជាតិ​ធំៗ​ចំនួន ២ ដែល​បាន​លេង​ ដោយ​ព្រឹត្តិការណ៍​ទាំង​ពីរ​នោះ​គឺ UEFA Euro របស់​ទ្វីប​អឺរ៉ុប និង​ព្រឹត្តិការណ៍ Copa America របស់​ទ្វីប​អាមេរិក​ខាង​ត្បូង។ យ៉ាង​ណា​មិញ ប្រិយមិត្ត​មាន​ឆ្ងល់​ទេ​ថា ក្រុមជម្រើស​ជាតិ​បាល់ទាត់​របស់​ប្រទេស​ណា ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​លើ​លោក?           ក្រុមជម្រើស​ជាតិ​នោះ​គឺ ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​ឈ្នះ​ពាន​សរុប ១៨ពាន​ដូច​គ្នា។ ចំណោម​ពាន​ទាំង ១៨របស់​ប្រេស៊ីល​មាន​ដូច​ជា ពាន​បាល់ទាត់​ពិភពលោក​ World Cup ចំនួន ៥ដង ពាន Copa America ចំនួន ៩ដង និង​ពាន​ប្រកួត​រវាង​ជើងឯក​តាម​ទ្វីប​នីមួយៗ​គឺ Confederation Cup ចំនួន ៤ដង។ ចំណែក​ឯ​អាហ្សង់ទីន​វិញ ឈ្នះ​ពាន​ទាំង​ ៣ប្រភេទ​ដូច​ប្រេស៊ីល​ដែរ តែ​ឈ្នះ World Cup តែ […]