Chelsea ​ពិចារណា​នាំ​យក Hazard ​​មក​វិញ​តម្លៃ​៥១​លាន​ផោន​

admin

​ក្រុម​តោ​ខៀវ Chelsea ​មាន​បំណង​ចង់​យក​ខ្សែ​ប្រយុទ្ធ Eden Hazard ​ត្រលប់​មក​វិញ ​ជាមួយ​តម្លៃ​ខ្លួន​ត្រឹម​តែ​៥១​លាន​ផោន​ប៉ុណ្ណោះ​ពី​ក្រុម Real Madrid ​។

 

 

 

 

Hazard ​ផ្លាស់​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​២​រដូវ​កាល​មក​ហើយ ប៉ុន្តែ​មិន​ជោគជ័យ​នោះ​ទេ ​ដោយ​មាន​បញ្ហា​របួស​ជាប់​ជា​និច្ច ​និង​ទម្រង់​លេង​មិន​ល្អ​នោះ​ទេ។ ​ដោយ​២​រដូវ​កាល​មក​នេះ ​រូបគេ​លេង​បាន​ត្រឹម​តែ​២១​ប្រកួត​ប៉ុណ្ណោះ។ ​ក្រុម Real Madrid ​ក៏​មាន​បំណង​លក់​រូបគេ​ចេញ​ផង​ដែរ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ហើយ​ក្រុម Chelsea ​វិញ​ក៏​មើល​ឃើញ​ដូច​គ្នា។

 

 

 

 

 

​ក្រុម​តោ​ខៀវ Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​ចង់​នាំ​យក​អតីត​កីឡាករ​របស់​ខ្លួន​ត្រលប់​មក​វិញ។ ​ដោយ​តម្លៃ​ខ្លួន​របស់​គេ​នៅ​ពេល​នេះ​ត្រឹម​តែ​៥១​លាន​ផោន​ប៉ុណ្ណោះ។ ​តម្លៃ​នេះ​ល្មម​សម្រាប់​ក្រុម Chelsea ​ហើយ ​ស្រប​ពេល​ពួកគេ​តាម​ទិញ​ខ្សែ​ប្រយុទ្ធ​ដទៃ​ទៀត ​ប៉ុន្តែ​តម្លៃ​វិញ​ដល់​ទៅ​១០០​លាន​ផោន ឬ​លើស​នេះ​ទៅ​ទៀត។ ​

​ការ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​នេះ ​ក៏​ដោយសារ​តែ​លោក Tuchel ​ចង់​រុះរើ​តំបន់​ប្រយុទ្ធ​ចេញ ខណៈ​ដែល Timo Werner ​លេង​មិន​ល្អ​សោះ​កាល​ពី​រដូវ​កាល​មុន​នេះ។ ​ក្លឹប​មាន​បំណង​លក់​រូបគេ​ចេញ​ផង​ដែរ ប្រសិន​បើ​មាន​ក្លឹប​ណា​ចង់​បាន៕

ប្រភព៖ Dailymail

Next Post

ប្រធាន​ក្លឹប Spurs អនុញ្ញាត​ឲ្យ Kane ទៅ City ហើយ រីឯតម្លៃខ្លួនវិញជាប់កំណត់ត្រា

ក្ដី​បំណង​របស់ Harry Kane ចង់​ចាកចេញ​ពី Spurs ជិត​បាន​ដូច​បំណង​ហើយ​ហើយ ខណៈ​គេ​នឹង​អាច​ចូលរួម​ជាមួយ​ Manchester City ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​១៦០​លាន​ផោន។           Kane បាន​បញ្ជាក់​ប្រាប់ Spurs អំពី​ក្ដី​បំណង​ចង់​ចាកចេញ​ពី​ក្លឹប​កាល​ពី​ដើម​រដូវ​ក្ដៅ​នេះ​ដើម្បី​ស្វែង​រក​ឱកាស​ឈ្នះ​ពាន។ Man City ដែល​កំពុង​ដឹក​នាំ​ដោយ​លោក Pep Guardiola បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ប្រធាន​ក្រុម​របស់​អង់គ្លេស​រូប​នេះ។ កន្លង​ទៅ​​ប្រធាន​ក្លឹប Spurs លោក Daniel Levy ហាក់​មាន​ចិត្ត​មិន​ចង់​ឲ្យ Kane ចេញ​ពី​ក្លឹប​ឡើយ ជា​ពិសេស​​ផ្ទេរ​ទៅ​កាន់​ក្លឹប​ប្រជែង​ក្នុង​​លីគ​ដូច​ជា City ជា​ដើម។ ប៉ុន្តែ​ពេល​នេះ Levy បាន​ប្ដូរ​ចិត្ត​​អនុញ្ញាត​ឲ្យ Kane ចូលរួម​ជាមួយ​ក្លឹប​ណា​ក៏​បាន។             តាម​សារព័ត៌មាន​បាន​ចុះ​ថា ការ​ផ្ទេរ Kane […]