David Alaba កីឡាករចំណូលថ្មីរបស់ Real និយាយថា មក​ Real មិន​មែន​ដើម្បីប្រៀបធៀប​​ខ្លួន​ឯង​ទៅ​កីឡាករ​ណា​ម្នាក់​ឡើយ

admin

ក្លឹប Real Madrid ទើប​តែ​បង្ហាញ​សមាជិក​ថ្មី ខ្សែ​ការពារ David Alaba កាល​ពី​ម្សិលមិញ ក្រោយ​ពី​កីឡាករ​រូប​នេះ​ចាកចេញ​ពី Bayern Munich។

 

 

 

Alaba នឹង​ទទួល​រ៉ាប់រង​​ពាក់​អាវ​លេខ​៤​ ដែល Sergio Ramos ធ្លាក់​ពាក់​កន្លង​ទៅ ប៉ុន្តែ​​កីឡាករ​សញ្ជាតិ​អូទ្រីស​រូប​នេះ​​មិន​ចង់​ប្រៀបធៀប​ខ្លួន​ឯង​កីឡាករ​ណា​ម្នាក់​ឡើយ​ក្នុង​ក្លឹប Real Madrid។

ក្នុង​សន្និសីទ​កាសែត​បង្ហាញ​ខ្លូន​ កីឡាករ​ដែល​អាច​លេង​បាន​ច្រើន​តំបន់​បាន​និយាយ​ថា ក្លឹប​បាន​ផ្ដល់​លេខ​៤​មក​ឲ្យ​គេ។ គេ​ដឹង​ថា លេខ​នេះ​មាន​ន័យ​បែប​ណា​សម្រាប់​ក្លឹប ហើយ​វា​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​គេ​ផង​ដែរ។ លេខ​៤​គឺ​តំណាង​ឲ្យ​​ភាព​ខ្លាំង​និង​ភាព​​ជា​អ្នក​ដឹក​នាំ។ គេ​នឹង​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ទៅ​កាន់​លេខ​នេះ។

“ខ្ញុំ​មិនមែន​​មក​ដល់​ទី​នេះ (Madrid) ដើម្បី​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយ​​កីឡាករ​ផ្សេង​ទេ។ ខ្ញុំ​គឺ David Alaba ហើយ​ខ្ញុំ​នឹង​បន្ត​ជា​ David Alaba”។ សម្ដី​បន្ថែម​របស់ Alaba៕ ​​​​

ប្រភព៖ Marca

Next Post

Chelsea ​ពិចារណា​នាំ​យក Hazard ​​មក​វិញ​តម្លៃ​៥១​លាន​ផោន​

​ក្រុម​តោ​ខៀវ Chelsea ​មាន​បំណង​ចង់​យក​ខ្សែ​ប្រយុទ្ធ Eden Hazard ​ត្រលប់​មក​វិញ ​ជាមួយ​តម្លៃ​ខ្លួន​ត្រឹម​តែ​៥១​លាន​ផោន​ប៉ុណ្ណោះ​ពី​ក្រុម Real Madrid ​។