អុញ!​ បាសេឡូណា ពិចារណា​​នាំ​កីឡាករ​ឡើង​តុលាការ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​កាត់​ប្រាក់​ឈ្នួល

admin

កីឡាករ​របស់ Barcelona អាច​នឹង​ត្រូវ​នាំ​ឡើង​តុលាការ​ ប្រសិន​បើ​ពួក​គេ​បដិសេធ​មិន​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​ដើម្បី​ជួយ​សម្រួល​ដក់​វិបត្តិហិរញ្ញាវត្ថុ​របស់​ក្លឹប។

 

 

La Liga បាន​ប្រាប់​ទៅ​កាន់​ក្លឹប Barcelona រួច​ហើយ​ត្រូវ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​ពួក​គេ​​ដើម្បី​អនុវត្ត​តាម​ច្បាប់​របស់​លីគ។ តាម​ការ​បញ្ជាក់​ កីឡាករ​មួយ​ចំនួន​របស់ Barca មិន​ព្រម​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ឡើយ។

តាម​ប្រភព​ Mundo Deportivo ឲ្យ​ដឹង​ថា Barcelona នឹង​​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​​ទល់​នឹង​កីឡាករ​ណា​ដែល​បន្ត​បដិសេធ​មិន​ព្រម​កាត់​ថ្លៃ​ពលកម្ម។ ខ្សែ​ការពារ​ឆ្វេង Jordi Alba ត្រូវ​បាន​ចុះ​ផ្សាយដោយ​កាសែត​អេស្ប៉ាញ​ជា​កីឡាករ​ម្នាក់​ស្ទាក់ស្ទើរ​ទទួល​យក​ការ​កាត់​ប្រាក់​ឈ្នួល។

ថ្ងៃ​ផុត​កំណត់

ប្រធាន​ក្លឹប​លោក Joan Laporta គឺ​បាន​និយាយ​ថា បាន​ផ្ដល់​​​រយៈពេល​ដល់​កីឡាករ​របស់​លោក​ដល់​ថ្ងៃ​ទី ១៥ ខែ សីហា​ដើម្បី​យល់​ព្រម​​កាត់​ប្រាក់​ឈ្នួល ឬ​​ចង់​ក៏​ចង់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទល់​នឹង​ពួក​គេ៕

ប្រភព៖ The Sun 

Next Post

David Alaba កីឡាករចំណូលថ្មីរបស់ Real និយាយថា មក​ Real មិន​មែន​ដើម្បីប្រៀបធៀប​​ខ្លួន​ឯង​ទៅ​កីឡាករ​ណា​ម្នាក់​ឡើយ

ក្លឹប Real Madrid ទើប​តែ​បង្ហាញ​សមាជិក​ថ្មី ខ្សែ​ការពារ David Alaba កាល​ពី​ម្សិលមិញ ក្រោយ​ពី​កីឡាករ​រូប​នេះ​ចាកចេញ​ពី Bayern Munich។